ចង់ទៅស្គាល់អត់? ភូមិចាស់គេបោះបង់ចោលមួយនេះ នៅកំពង់ចាម គួរឲ្យចាប់អារម្មណ៍! - TrueID

ចង់ទៅស្គាល់អត់? ភូមិចាស់គេបោះបង់ចោលមួយនេះ នៅកំពង់ចាម គួរឲ្យចាប់អារម្មណ៍!

July 6, 2022

កម្សាន្ត៖ ប្រសិនបើប្រិយមិត្តដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ និងធ្លាប់បានទៅដល់ភូមិ ៣៣ និង ៣៤ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ច្បាស់ជាបានស្គាល់ភូមិ ៣២ មានទីតាំងនៅក្បែរនោះ ដែលជាភូមិតូចមួយត្រូវបានគេបោះបង់ចោលជាច្រើនឆ្នាំណាស់មកហើយ ពោលគឺចាប់តាំងពីអំឡុងឆ្នាំ ២០០២ ទៅ ២០០៣។

ជាមួយគ្នានេះដែរ ទីតាំងភូមិដែលត្រូវបានគេបោះបង់ចោលនេះ ប្រែពីភូមិដែលធ្លាប់តែមានភាពអ៊ូអរ ក្លាយមកជាភូមិដែលសេសសល់តែផ្ទះបាក់បែកចាស់ៗ មន្ទីរពេទ្យនិងសាលារៀនមានសភាពស្ងាត់ជ្រងំ គ្មានមនុស្សរស់នៅដូចមុនទៀតនោះឡើយ ដែលធ្វើគ្រប់គ្នាបានឃើញឲ្យទីនេះហើយ វាគួរឲ្យចាប់អារម្មណ៍ចង់ទៅលេងឲ្យស្គាល់ខ្លាំងមែនទែន តែក៏មានអ្នកខ្លះមានអារម្មណ៍ថាខ្លាច និងយល់ច្រឡំថា ជាភូមិខ្មោចថែមទៀតផង។

យ៉ាងណាក៏ដោយ បើយោងតាមការបង្ហើបប្រាប់ពីអ្នកធ្លាប់រស់នៅភូមិនេះកាលពីអតីត និងអ្នករស់នៅភូមិក្បែរៗភូមិ ៣២ នេះ គេបានលើកឡើងថា វាមិនមែនជាភូមិខ្មោច ហើយមានខ្មោចលងសាហាវៗ ទើបគ្មានមនុស្សរស់នៅនោះទេ តែមកពីប្រជាជនរស់នៅទីនេះ សុទ្ធតែជាកម្មករនៅក្នុងចំការកៅស៊ូ ហើយម្ចាស់ចំការក៏បានសាងសង់ផ្ទះឲ្យស្នាក់នៅ តែក្រោយមកចំការកៅស៊ូក៏បានកាប់ចោលអស់ដោយផ្លាស់មកដាំដំណាំផ្សេងៗវិញ ទើបមានការផ្លាស់ប្ដូរឲ្យអ្នករស់នោះភូមិ ៣២ នេះ ទៅនៅដីថ្មីកន្លែងថ្មីវិញ ទើបផ្ទះ មន្ទីរពេទ្យ និងសាលារៀននៅទីនោះ ត្រូវបានទុកចោលរហូតមកដល់សព្វថ្ងៃ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាពដកស្រង់ពីវីដេអូផេក៖ DanCherng Adventure/ដានជើង

ទិដ្ឋភាពភូមិ ៣២
ទិដ្ឋភាពភូមិ ៣២
ទិដ្ឋភាពភូមិ ៣២
ទិដ្ឋភាពភូមិ ៣២
ទិដ្ឋភាពភូមិ ៣២
ទិដ្ឋភាពភូមិ ៣២
ទិដ្ឋភាពភូមិ ៣២
ទិដ្ឋភាពភូមិ ៣២
ទិដ្ឋភាពភូមិ ៣២
ទិដ្ឋភាពភូមិ ៣២
ទិដ្ឋភាពភូមិ ៣២
ទិដ្ឋភាពភូមិ ៣២
ទាក់ទងជាមួយ:
ទីកន្លែង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...