កូរ៉េខាងត្បូង៖ ការស្ទង់មតិមួយត្រូវបានរៀបចំឡើងដោយវេទិកា Fandom សកលលោករបស់ Fantooដែលមានគោលបំណងដើម្បីរកអ្នកគ្រងតំណែងជាតារាជាមួយនឹងសម្រស់ស្រស់ស្អាតបំផុតនិងលឲលេចធ្លោជាងគេក្នុងចំណោមហ្វូងមនុស្សម្នារ។
ជាមួយការជ្រើសរើសតារាដែលមើលឃើញចំនួន១៥០ នាក់ ដែលតំណាងឲ្យក្រុម Kpop ល្បីៗ ក្នុងនោះបន្ទាប់ពីការបោះឆ្នោតប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញតារាស្រីប្រុសទាំងនេះបានបង្ហាញពីប្រជាប្រិយភាពរៀងៗខ្លួន។
ជាក់ស្ដែង នៅក្នុងការស្ទង់មតិមួយដែលមានចំណងជើងថា"2022 K-pop Best Visual" លទ្ធផលត្រូវបានប្រកាសជាផ្លូវការដោយ Jungkook (BTS) និង Taeyeon(Girls' Generation) ទទួលបានចំណាត់ថ្នាក់កំពូលនៅក្នុងប្រភេទបុរស និងស្ត្រីរៀងគ្នា។
គួរបញ្ជាក់ផងដែរថាតារាប្រុសដែលជាអ្នកកាន់កាប់ TOP 3 ក្នុងនាមជា "BestVisual" គឺ ៖
Top 1 Jungkook (BTS)
Top 2 Cha Eun Woo (ASTRO)
Top 3 Jaehyun (NCT)
ចំណែក តារាស្រីដែលជាអ្នកកាន់កាប់TOP3 ក្នុងនាមជា "Best Visual" គឺ ៖
Top 1 Taeyeon (Girls'Generation)
Top 2 Karina (aespa)
Top 3 Rosé (BLACKPINK)
ប្រភព ៖ Kpopstarz