កម្សាន្ត៖ ភូមិទឹកស្រែ ជាតំបន់ទេសចរណ៍សម្រាប់សម្រាកលំហែកាយដ៏ល្អបំផុត នាពេលបច្ចុប្បន្ន ដែលពោពេញទៅដោយធម្មជាតិនៅជុំវិញខ្លួន បរិយាកាសល្អបរិសុទ្ធ ធានាថាបានមកដល់ទីនេះ អ្នកទេសចរច្បាស់ជាអាចធូរស្រាលនូវទុក្ខកង្វល់ ជាក់ជាមិនខាន។
ទីនេះ យើងអាចទៅសម្រាកលំហែបាន ដោយមានកន្លែងបោះតង់ កន្លែងជិះទូកកៃយ៉ាក់ បណ្ដែតក្បូនមើលទេសភាពតាមដងព្រែក និងអាំងសាច់ញ៉ាំជួបជុំគ្នាយ៉ាងសប្បាយរីករាយ។
តំបន់កម្សាន្ត ភូមិទឹកស្រែ មានទីតាំងស្ថិតក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ហើយមួយវិញទៀត វាក៏ស្ថិតនៅក្បែរតំបន់ទស្សនាស្ទឹងពពក ដែលគ្រប់គ្នាអាចទៅមើលថ្ងៃលិច និងពពកដ៏ក្រាស់ព័ទ្ធជុំវិញខ្លួនបានផងដែរ៕
ទស្សនារូបភាពខាងក្រោម៖
រូបភាពពី៖ ភូមិទឹកស្រែ