យល់ដឹង៖ ការបាក់ទឹកចិត្ត គឺជាជំងឺមួយដ៏គ្រោះថ្នាក់បំផុត សម្រាប់មនុស្សម្នាក់ៗ ហើយវានឹងធ្វើឲ្យអ្វីៗគ្រប់យ៉ាងកាន់តែអាក្រក់ ប្រសិនបើអ្នកមិនឆាប់ព្យាបាលវា។
ខាងក្រោមនេះនឹងបង្ហាញពី សកម្មភាពនៅពេលតារានិករនីមួយៗ កើតជម្ងឺ Depressed ៖
♈️ Aries ៖ ពួកគេនឹងមានភាពឆេវឆាវ ហើយចាប់កំហុសគ្រប់យ៉ាង ហើយជះដាក់អ្នករាល់គ្នាដែលនៅជុំវិញ ទោះបីអ្នកនោះមិនដឹងអីក៏ដោយ។
♉️ Taurus ៖ ពួកគេនឹងយករឿងផ្សេងៗគ្រប់យ៉ាង មកបិទបាំងការធ្លាក់ទឹកចិត្តរបស់ពួកគេ ហើយព្យាយាមលាក់បាំង សម្រាប់ការឈឺចាប់តែម្នាក់ឯង។
♊️ Gemini ៖ ពួកគេនឹងព្យាយាមរកអ្វីគ្រប់យ៉ាង មកធ្វើឲ្យរវល់ រហូតដល់ការបាក់ទឹកចិត្តរបស់ពួកគេ វារសាត់ផុតទៅ ប៉ុន្តែវាពិតជាពិបាកណាស់សម្រាប់ពួកគេ ក្នុងការប្រឈមមុខ។
♋️ Cancer ៖ ផ្ដល់សារៈសំខាន់នៃការញ៉ាំអាហារ ដើម្បីសម្រាលទុក្ខ រួមមានទាំងការយំ និងទទួលយក ការគាំទ្រពីមិត្តភក្តិ ឬក្រុមគ្រួសារ ពីព្រោះវាជួយបានច្រើន ចំពោះបញ្ហានេះ។
♌️ Leo ៖ ពួកគេនឹងមានពិធីជប់លៀងជាច្រើន ឬទៅ Pub ជុំគ្នាជាមួយមិត្តភក្ដិ។ ពួកគេគ្រាន់តែជប់លៀងដ៏ធំមួយ ដើម្បីលើកទឹកចិត្តខ្លួនឯងតែប៉ុណ្ណោះ តែអ្វីៗក៏ប្រែមកដូចដើមវិញ។
♍️ Virgo ៖ ពួកគេនឹងបញ្ចុះបញ្ចូលខ្លួនឯងថា វាគ្រាន់ជាអារម្មណ៍មួយឆាវរបស់ពួកគេ គឺមិនមានប្រយោជន៍ឡើយ ហើយព្យាយាមមិនគិតអំពីវាច្រើនពេកឡើយ។
♎️ Libra ៖ ពួកគេនឹងព្យាយាមនៅក្បែរមនុស្សជាទីស្រលាញ់ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ហើយចេញពីផ្ទះដើម្បីស្រូបយកបរិយាកាសខាងក្រៅ។
♏️ Scorpio ៖ ពួកគេនឹងបន្ទោសខ្លួនដោយចេតនា ចំពោះភាពអវិជ្ជមាន ដែលមាននៅក្នុងចិត្តរបស់ពួកគេ រហូតដល់វាអាចបំផ្លាញពួកគេបាន។
♐️ Sagittarius ៖ គេមិនដែលប្រាប់អ្នកថា គេពិបាកចិត្តឡើយ ហើយគេនឹងមិនស្ថិតក្នុងភាពសោកសៅយូរប៉ុន្មានឡើយ ដូច្នេះមនុស្សជុំវិញខ្លួន គួរតែទុកពេលឲ្យពួកគេឲ្យបានច្រើន។
♑️ Capricorn ៖ ពួកគេអាចនឹងបដិសេធ រាល់ពេលដែលអ្នកគ្រប់គ្នាសួរ ឬនឹងនៅដាច់ដោយឡែកពីគេ ហើយទទួលបានការការពារដ៏អស្ចារ្យសម្រាប់ខ្លួនឯង។
♒️ Aquarius ៖ ពួកគេនឹងមានចិត្តឆេវឆាវខ្លាំង ហើយជះកំហឹងដោយចៃដន្យដាក់អ្នករាល់គ្នា ដោយគ្មានហេតុផលច្បាស់លាស់។
♓️ Pisces ៖ ពេលខ្លះពួកគេអាចនឹង ចូលទៅក្នុងស្ថានភាពវង្វេងស្មារតីទាំងស្រុង ហើយត្រូវការពាក្យល្អៗពីអ្នកដ៏ទៃ ដូច្នេះសូមយកចិត្តទុកដាក់ចំពោះពួកគេបន្តិច។
ប្រភព: themindsjournal