កម្សាន្ត៖ ការទស្សន៍ទាយរូបភាព ឬ ការបំភាន់បែបអុបទិក គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីឆ្លុះបញ្ចាំងពីអាថ៌កំបាំងដែលលាក់នៅក្នុងចិត្តរបស់មនុស្ស។ ដោយសារតែបេះដូងរបស់មនុស្ស មិនងាយអាចយល់បាន ដូច្នេះ ការបំភាន់តាមរយៈរូបភាព ក៏អាចប្រាប់ និងបង្ហាញអ្វីដែលមាននៅក្នុងចិត្តរបស់យើងបានផងដែរ។
ជាក់ស្ដែង រូបភាពដែលជាស្នាដៃរបស់វិចិត្រករជនជាតិអ៊ុយក្រែនដ៏ល្បីល្បាញ Oleg Shupiak ខាងក្រោមនេះ វានឹងជួយបង្ហាញថា តើអ្នកចូលចិត្តទំនាក់ទំនងស្នេហា ដែលរស់នៅជិតគ្នា ឬស្នេហាដែលនៅឆ្ងាយពីគ្នា? ដោយគ្រាន់តែចំណាំថាតើ រូបភាពអ្វីដែលអ្នកមើលឃើញដំបូងគេ?
១.ប្រសិនបើរូបភាពដំបូងដែលអ្នកឃើញជា ស្ពាន និងទូក
អ្នកមិនចូលចិត្តទុកអ្វីចោលដែលធ្វើមិនទាន់ចប់នោះទេ។ អ្នកច្បាស់អំពីអ្វីគ្រប់យ៉ាងនៅក្នុងជីវិត។ អ្នកដឹងពីអ្វីដែលអ្នកចង់បាន ហើយប្រសិនបើអ្នកចង់បន្តទំនាក់ទំនងរបស់អ្នកជាមួយនរណាម្នាក់ អ្នកនឹងបន្តឆ្ពោះទៅមុខ ដោយមិនរំពឹងអ្វីទាំងអស់។ ប៉ុន្តែអ្នកនឹងដាក់បេះដូង និងរាងកាយរបស់អ្នក ទៅក្នុងទំនាក់ទំនងដែលអ្នកជ្រើសរើស ដូច្នេះស្នេហាដែលមានចម្ងាយឆ្ងាយពីគ្នា មិនមែនជាបញ្ហាធំសម្រាប់អ្នកនោះទេ។ វាជារឿងតូចតាចដែលអ្នកដឹងថាអ្នកនឹងឆ្លងកាត់។ ព្រោះអ្នកតាំងចិត្ត និងស្មោះត្រង់ជាមួយខ្លួនឯង។
២.ប្រសិនបើរូបភាពដំបូងដែលអ្នកឃើញជា ប្តីប្រពន្ធដើរចូលអគារ
អ្នកត្រូវបានផ្ដោតលើអ្វីគ្រប់យ៉ាងដែលអ្នកកំពុងធ្វើ និងបច្ចុប្បន្ន។ អ្នកនឹងមិនដាក់ការខិតខំរបស់អ្នកទៅក្នុងការគិតថាដូចជាមិនអាចទៅរួចនោះទេ ជាពិសេសរឿងដែលមិនទាន់កើតឡើងនាពេលខាងមុខ។ មានន័យថា អ្នកជាមនុស្សម្នាក់ដែលមិនខ្ជះខ្ជាយពេលវេលា ក្នុងទំនាក់ទំនងស្នេហាពីចម្ងាយ ឬមិនចូលចិត្តស្នេហាដែលមានចម្ងាយឆ្ងាយពីគ្នា។
៣.ប្រសិនបើរូបភាពដំបូងដែលអ្នកឃើញជា រូបផ្ទៃមុខ និងស្ពាន
សម្រាប់អ្នកដែលឃើញមុខនៅស្ពានមុនគេ អ្នករីករាយនឹងជីវិតផ្ទាល់ខ្លួនរបស់អ្នក។ អ្នកមិនចូលចិត្តជ្រៀតជ្រែក ក្នុងជីវិតអ្នកដទៃទេ។ ហើយក៏មិនចង់ឲ្យអ្នកដទៃមកជ្រៀតជ្រែកក្នុងជីវិតខ្លួនឯងដែរ។ ដូច្នេះអ្នកអាចរក្សាទំនាក់ទំនងស្នេហាបាន បើទោះបីជានៅឆ្ងាយ ឬជិតពីគ្នាយ៉ាងណាក៏ដោយ។
ប្រភព៖ sanook