យល់ដឹង៖ ពេលដែលយើងចាប់ផ្ដើម ចូលក្នុងទំនាក់ទំនងជាមួយនរណាម្នាក់ ពេលខ្លះវាពិតជាពិបាកណាស់ក្នុងការដឹងថា ពួកគេនឹងច្បាស់លាស់ជាមួយអ្នក ឬក៏បានត្រឹមលេងសើចមួយពេលៗទេ។
ខាងក្រោមនេះនឹងបង្ហាញ ពីមូលហេតុដែលមនុស្សប្រុស នៅតែមិនអាចច្បាស់លាស់ ជាមួយអ្នកបាន ៖
១. Aries ♈️
និយាយតាមត្រង់ទៅ មនុស្សនេះមិនទាន់ប្រាកដ ១០០% ថាគាត់ចង់ណាត់ជួបអ្នកនៅឡើយទេ។ គាត់មានមិត្តនារីមួយចំនួនទៀតដែលគាត់ចាប់អារម្មណ៍។ គាត់មិនចង់ធ្វើការសម្រេចចិត្តខុសទេ។ គាត់ចង់ឃើញនារីណាម្នាក់ ដែលអាចជាជម្រើសដ៏ល្អបំផុតរបស់គាត់ មុននឹងឈានទៅមុខ។
២. Taurus ♉️
គាត់មិនទាន់ច្បាស់ ព្រោះគាត់ខ្លាចថា គាត់នឹងចូលចិត្តអ្នកខ្លាំងប៉ុណ្ណា។ គាត់មិនចង់រញ៉េរញ៉ៃ ដោយមើលទៅអស់សង្ឃឹមទេ ដូច្នេះហើយគាត់ព្យាយាមធ្វើដូចជា អ្នកមិនមានន័យច្រើនសម្រាប់គាត់ទេ។ ប៉ុន្តែតាមពិត អ្វីដែលគាត់ចង់ធ្វើ គឺជួបអ្នកម្តងទៀត។
៣. Gemini ♊️
គាត់មិនទាន់ច្បាស់ ព្រោះគាត់មិនដឹងថា គាត់ចង់បានអ្វីឲ្យប្រាកដទេ។ ថ្ងៃមួយ គាត់អាចគិតថា អ្នកនឹងក្លាយជាមិត្តស្រីដ៏ល្អម្នាក់ហើយនៅថ្ងៃបន្ទាប់ គឺគាត់ភ្លេចអ្នកបាត់ហើយ។ គាត់នៅតែព្យាយាម ស្វែងយល់ពីជីវិតរបស់គាត់ ដូច្នេះប្រហែលជាល្អបំផុតសម្រាប់អ្នក ក្នុងការបញ្ឈប់ទំនាក់ទំនងជាមួយគាត់។
៤. Cancer ♋️
គាត់មិនទាន់ច្បាស់ ព្រោះចង់មានពេលវេលា តែម្នាក់ឯង។ បើអ្នកចង់ណាត់ជួបជាមួយគាត់ នោះអ្នកនឹងត្រូវស៊ាំនឹង ចរិតមួយនេះ។គាត់មិនអាចដោះស្រាយ បញ្ហាសង្គមបានច្រើន ដោយមិនមានអារម្មណ៍ស្រងាកចិត្តឡើយ។
៥. Leo ♌️
គាត់មិនទាន់ច្បាស់ ព្រោះគាត់ចង់បាន ការយកចិត្តទុកដាក់ពីអ្នក ប៉ុន្តែគាត់មិនចង់ណាត់ជួបអ្នកទេ។ វាគឺដើម្បីឱ្យគាត់មានអារម្មណ៍ល្អអំពីខ្លួនគាត់ និងដើម្បីបញ្ជាក់ថាមាននារីជាច្រើន ដែលនឹងចាប់អារម្មណ៍គាត់។
៦. Virgo ♍️
គាត់មិនទាន់ច្បាស់ ពីព្រោះគាត់មិនដឹងច្បាស់ ពីរបៀបបង្ហាញអ្នកថា គាត់ចូលចិត្តអ្នកឡើយ។ គាត់មិនមែនជាប្រភេទ មនុស្សមនោសញ្ចេតនាទេ ហើយគាត់មិនមែនជាប្រភេទ ដែលនឹងប្រាប់អ្នកដោយត្រង់ៗថា គាត់មានស្នេហាឡើយ ដូច្នេះអ្វីដែលគាត់អាចធ្វើបាន គឺបង្ហាញថាគាត់យកចិត្តទុកដាក់ ចំពោះអ្នកដោយក្តីមេត្តា និងការគោរព។
៧. Libra ♎️
គាត់មិនទាន់ច្បាស់ ពីព្រោះគាត់ខ្មាសអៀនពេក។ គាត់នឹងចែចង់អ្នក តាមដែលអាចធ្វើទៅបាន ប៉ុន្តែគាត់មិនហ៊ានសួរអ្នកទេ ព្រោះគាត់រំពឹងថា អ្នកនឹងសម្រេចចិត្តមុន។
៨. Scorpio ♏️
គាត់មិនទាន់ច្បាស់ ពីព្រោះគាត់ជាមនុស្ស ដែលចូលចិត្តញ៉ែច្រើន។ អ្នកប្រហែលជាគិតថា គាត់ចាត់ទុកអ្នកដូចជាមនុស្សពិសេសប៉ុន្តែតាមពិត គាត់និយាយជាមួយអ្នករាល់គ្នា គឺបែបនេះដូចគ្នា។ ផ្នែកដ៏អាក្រក់បំផុត គឺគាត់មិនបានដឹងថា គាត់កំពុងធ្វើឲ្យអ្នកលង់ទេ។
៩. Sagittarius ♐️
គាត់មិនទាន់ច្បាស់ ព្រោះគាត់ស្រឡាញ់ជីវិតនៅលីវ ហើយមិនមានបំណង ចង់មានស្នេហានៅឡើយ។ ប្រហែលជាគាត់ គ្រាន់តែយល់ថា វាសប្បាយក្នុងការចែចង់ជាមួយអ្នក។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនបានគិតអំពីអ្វី ដែលច្បាស់លាស់នៅពេលនេះទេ។
១០. Capricorn ♑️
គាត់មិនទាន់ច្បាស់ ព្រោះគាត់មិនប្រាកដថា គាត់ត្រៀមខ្លួនសម្រាប់ទំនាក់ទំនងច្បាស់លាស់ ឬអត់។ គាត់ចង់នៅជាមួយអ្នក ប៉ុន្តែគាត់មិនចង់ផ្លាស់ទីលឿនពេក ហើយនឹងបញ្ចប់ដោយការធ្វើឲ្យអ្នកខូចចិត្តឡើយ។ ហេតុនេះហើយបានជា គាត់ទាញអ្នកទៅជិត ហើយបែរជារុញអ្នកចេញទៅវិញ។
១១. Aquarius ♒️
គាត់មិនទាន់ច្បាស់ ព្រោះស្នេហាមិនមែនជារឿងសំខាន់ ក្នុងចិត្តគាត់ទេ។ គាត់ចូលចិត្តអ្នក ប៉ុន្តែគាត់បារម្ភពីអាជីព ឬផ្ដោតលើសិល្បៈ ជាងការចង់បានអ្នក ឲ្យក្លាយទៅជាមិត្តស្រី។ អ្នកមិនមែនជា អាទិភាពចម្បងរបស់គាត់ នៅពេលនេះទេ។
១២. Pisces ♓️
គាត់មិនទាន់ច្បាស់ ព្រោះគាត់មិនចង់បំផ្លាញ មិត្តភាពរបស់អ្នក។ នោះហើយជាមូលហេតុដែលគាត់ ព្យាយាមមិនច្បាស់លាស់ អំពីអារម្មណ៍របស់គាត់ចំពោះអ្នក។ នៅពេលណាដែលគាត់បង្ហាញ ចំណាប់អារម្មណ៍លើអ្នក គាត់ព្យាយាមថយក្រោយ ក្នុងករណីដែលអ្នកមិនមានអារម្មណ៍ដូចគ្នា។ គាត់កំពុងព្យាយាម ការពារបេះដូងរបស់គាត់ ក៏ដូចជាការពារទំនាក់ទំនងរបស់អ្នកដូចគ្នា។
ប្រភព: thoughtcatalog