កូរ៉េខាងត្បូង ៖ ថ្មីៗនេះ វិចិត្រករល្បីឈ្មោះ Jung Young Joo បាននឹងកំពុងលេចធ្លោយ៉ាងឆាប់រហ័សនៅក្នុងវិស័យសិល្បៈគំនូរ។ក្នុងឆ្នាំ ២០២០ នាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុម BTS និង ARMYsបន្ទាប់ពីនាងបានបង្ហោះរូបភាពគំនូររបស់នាងនៅឯផ្ទះរបស់មេក្រុម RM។
រូបគំនូរដែល RMបានទិញគឺជាស្នាដៃដែលមានហត្ថលេខារបស់វិចិត្រករល្បី Jung Young Joo ត្រូវបានគេស្គាល់តាមរយៈការគូររូបរបស់នាង អំពីភូមិកូរ៉េបុរាណដែលត្រូវបានបាត់បង់យ៉ាងឆាប់រហ័សដោយសារការធ្វើទីក្រុង។ ស្ទីលសិល្បៈរបស់នាងក៏ស្អាតប្លែកដែរដោយប្រើក្រដាសអង្ករកូរ៉េ ឬ Hanji លើផ្ទាំងក្រណាត់។
ប៉ុន្តែរឿងរ៉ាវនៅពីក្រោយមូលហេតុដែលនាងចាប់ផ្តើមគូររូបភូមិចាស់ ដែលមើលទៅដូចគ្នាបេះបិទនេះគឺគួរឲ្យចាប់អារម្មណ៍ជាងព័ត៌មានលម្អិតផ្សេងទៀត នៃបច្ចេកទេស និងការសរសើររបស់នាង។ Jung Young Joo កំពុងសិក្សានៅសាលាជាតិវិចិត្រសិល្បៈក្នុងទីក្រុងប៉ារីសប៉ុន្តែនៅពេលដែលនាងបានបញ្ចប់ការសិក្សា នាងត្រូវតែបោះបង់ក្តីស្រមៃចង់ក្លាយជាអ្នកវិចិត្រករហើយត្រឡប់ទៅកូរ៉េខាងត្បូងវិញ ខណៈដែលវិបត្តិចលនា IMFបានវាយលុកប្រទេសក្នុងឆ្នាំ ១៩៩៨។
ពេលត្រឡប់មកផ្ទះវិញ នាងនឿយហត់មិនឈប់ឈររយៈពេលដប់ឆ្នាំខាងមុខប៉ុន្តែមិនអាចបង្កើតឈ្មោះឲ្យខ្លួនឯងជាអ្នកវិចត្រករបានឡើយ។ ត្រង់ចំណុចនេះ នាងមានការអស់សង្ឃឹមយ៉ាងខ្លាំងរហូតដល់នាងចាប់ផ្តើមសួរពីមូលហេតុដែលនាងនៅមានជីវិត។
វាគឺនៅពេលនេះហើយដែលភូមិនៅលើភ្នំប្រទេសរបស់នាង បានទាក់ទាញភ្នែកនាង នាងមានអារម្មណ៍ថា មានការយល់ចិត្តជាមួយ ពេលមើលចុះក្រោម ដែលផ្ទុយពីអគារនៃទីក្រុងដ៏ភ្លឺស្វាង។ជាមួយគ្នានោះ នាងបាននិយាយថា វាបានបំពេញឲ្យនាងនូវអារម្មណ៍យ៉ាងកក់ក្ដៅ។
ដូច្នេះហើយ នាងបានសម្រេចចិត្តចាប់ផ្តើមគូររូបភូមិក្រីក្រទាំងនេះហើយដាក់ឈ្មោះការងាររបស់នាងថា "Daldongnae"។ ទោះបីជាការបកប្រែតាមព្យញ្ជនៈនៃឈ្មោះមានន័យថា"ភូមិព្រះចន្ទ" ក៏ដោយ វាពិតជាសម្ដៅទៅលើតំបន់អនាធិបតេយ្យរបស់ប្រទេសកូរ៉េ ដែលប្រជាជនដែលមានចំណូលទាបនឹងរស់នៅតាំងពីសម័យជប៉ុនមក។
ប្រជាជននៅ Daldongnaeស្ថិតក្នុងលំដាប់ថ្នាក់ក្រីក្របំផុតនៃសេដ្ឋកិច្ច ហើយជារឿយៗត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេ នៅពេលដែលតំបន់មួយពង្រីកការអភិវឌ្ឍន៍របស់ខ្លួនទៅជាផ្ទះរបស់មនុស្សកាន់តែច្រើន។
Jung Young Joo បានរៀបចំការតាំងពិព័រណ៍ទោលកាលពីខែមុននៅឯHakgojae ក្នុង Sogyeok-dong ជាកន្លែងដែលគំនូរ 'Daldongnae' របស់នាងចំនួន ២៨ ផ្ទាំងត្រូវបានដាក់តាំង។គំនូរទាំងអស់នេះមានការស្រមើស្រមៃ ទោះបីជាវិចិត្រកររូបនេះ បានរៀបរាប់ថានាងគូរដោយបំផុសគំនិតពីភូមិនានាក្នុងទីក្រុងBusan ដែលជាស្រុកកំណើតរបស់នាងក៏ដោយ។ភូមិ Sillim-dong និង Bongcheon-dong ក្នុងទីក្រុងសេអ៊ូល ក៏ជាកន្លែងមួយចំនួនផ្សេងទៀតដែលនាងបានយោងនៅក្នុងការងាររបស់នាង។
ថ្វីត្បិតតែគំនូររបស់នាង ផ្អែកលើប្រធានបទដែលលាយឡំនឹងវប្បធម៌របស់ប្រទេសកូរ៉េខាងត្បូងក៏ដោយក៏នាងនៅតែអាចយកឈ្នះលើព្រំដែននោះ និងធ្វើឲ្យអ្នកស្រលាញ់សិល្បៈទូទាំងពិភពលោក ចាប់អារម្មណ៍លើការងាររបស់នាង។ កាលពីឆ្នាំមុនក្នុងខែឧសភារូបគំនូរទាំងអស់របស់នាងត្រូវបានលក់អស់នៅ ArtBasel ក្នុងទីក្រុងហុងកុង ដែលជាពិព័រណ៍សិល្បៈធំបំផុតមួយក្នុងពិភពលោក។
ឥឡូវនេះវាហាក់ដូចជាកាន់តែច្បាស់ថាហេតុអ្វីបានជា RM ដែលជាសិល្បករកូរ៉េម្នាក់ទៀតដែលបានយកឈ្នះលើព្រំដែននៃភាសាវប្បធម៍ និងជាតិសាសន៍ ដើម្បីក្លាយជាសិល្បករដ៏ល្បីល្បាញលើពិភពលោក ត្រូវតែមានទំនាក់ទំនងជាមួយស្នាដៃរបស់Jung Young Joo ដល់កម្រិតនេះ៕
ប្រភព ៖ Koreaboo