យល់ដឹង៖ ឆ្នាំ ២០២៣ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែអ្នកនៅតែមានពេលវេលា ដើម្បីឆ្លងគោលដៅយរបស់អ្នកដូច្នេះកុំតានតឹងពេក។ អ្នកអាចធ្វើឱ្យបានច្រើនបំផុត ពីឆ្នាំដែលនៅសល់ ហើយក៏បន្តដល់ឆ្នាំក្រោយដែរ។
នេះគឺជាតារានិករមួយចំនួន ដែលនឹងមានសាការផ្លាស់ប្តូរដ៏ធំ ខណៈដែលឆ្នាំ ២០២២ ត្រូវបញ្ចប់ ៖
១. Aries ♈️ Aries អ្នកបានរង់ចាំអ្វី ដែលគួរឱ្យរំភើបនឹងកើតឡើងនៅក្នុងជីវិតរបស់អ្នក សម្រាប់ការផ្លាស់ប្តូរ ដើម្បីបំបែកទម្លាប់គួរឱ្យធុញរបស់អ្នក ហើយអ្នកនឹងទទួលបាននូវអ្វីដែលអ្នកចង់បាន ឆាប់ជាងអ្វីដែលអ្នកគិតទៅទៀត។ ចូរត្រៀមខ្លួនជាស្រេច ព្រោះអ្នកហៀបនឹងឈានទៅមុខយ៉ាងខ្លាំង ខណៈដែលឆ្នាំនេះចូលមកដល់ទីបញ្ចប់ ហើយឆ្នាំក្រោយក៏ចាប់ផ្ដើម។
២. Taurus ♉️ Taurus អ្នកមិនមែនជាអ្នកគាំទ្រ ការផ្លាស់ប្តូរទេ។ ទោះបីជាវាជាធម្មជាតិ ក្នុងការភ័យខ្លាចការផ្លាស់ប្តូរក៏ដោយ អ្នកត្រូវចាំថា វាមិនមែនជារឿងអាក្រក់នោះទេ។ វាអាចជារឿងដ៏ល្អបំផុត ដែលមិនធ្លាប់មានចំពោះអ្នក។ វាអាចនឹងចំណាយពេលអ្នកមួយរយៈ ដើម្បីសម្របតាមការផ្លាស់ប្តូរអ្វីដែលនៅជុំវិញអ្នក ប៉ុន្តែអ្នកនឹងឆ្លងកាត់វាបាន។
៣. Sagittarius ♐️ អ្នកគឺជាតារានិករមួយដែលខិតខំធ្វើការបំផុត ប៉ុន្តែពេលខ្លះវាមានអារម្មណ៍ថា អ្នកកំពុងជាប់គាំង។ ប៉ុន្តែការភ័យខ្លាចនោះ នឹងរលាយបាត់ទៅវិញក្នុងពេលឆាប់ៗនេះ ព្រោះជីវិតនឹងមានការផ្លាស់ប្ដូរច្រើន សម្រាប់អ្នក។ ឲ្យតែអ្នកបន្តការព្យាយាម និងជឿជាក់លើខ្លួនឯង នោះអ្នកនឹងឃើញលទ្ធផលមិនខាន។
៤. Aquarius ♒️ Aquarius អ្នកតែងតែត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតប្រជែងថ្មីៗ ហើយអ្នកនឹងត្រូវជួបក្នុងពេលឆាប់ៗនេះ។ អ្នកនឹងត្រូវធ្លាក់ចូលទៅក្នុងស្ថានភាព ដែលអ្នកមិនបានត្រៀមខ្លួនទាំងស្រុង ដើម្បីដោះស្រាយ ប៉ុន្តែការសាកល្បងកម្លាំងរបស់អ្នក អាចជាវិធីដ៏ល្អមួយដើម្បីរីកចម្រើន។
ប្រភព: thoughtcatalog