កម្សាន្ត៖ តារា K-Pop សុទ្ធតែមានមន្តស្នេហ៍រៀងៗខ្លួន ប៉ុន្តែខ្លះក៏មានកម្ពស់ទាប គួរឲ្យស្រលាញ់ខ្លាំងផងដែរ។ ជាពិសេសកម្ពស់ទាបៗរបស់ Idol មួយចំនួន ធ្វេីឲ្យពួកគេគួរកាន់តែគួរឲ្យក្នាញ់និង មានប្រជាប្រិយដោយសារតែកម្ពស់នេះតែម្តង។
យ៉ាងណាមិញ តារា K-Pop ប្រុសស្រីទាំងនេះ ធ្វេីឲ្យ អ្នកគាំទ្រមានការភ្ញាក់ផ្អើល ពេលដែលដឹងពីកម្ពស់ពិត របស់ពួកគេ ដោយសារតែរូបរាងតូចដ៏គួរឲ្យស្រលាញ់ មនុស្សជាច្រើនតែងតែយល់ច្រឡំថា តារាទាំងនេះមានកម្ពស់ទាប ក្នុងជីវិតពិត៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងការបកស្រាយខាងក្រោម ៖
១.IU
កម្ពស់របស់ IU ត្រូវបានរាយបញ្ជីថា ១៦១.៨ សង់ទីម៉ែត្រ ប៉ុន្តែដោយសារតែរូបនាងតូច ដូចទេពអប្សរ អ្នកនិយមលេងអ៊ីនធើណេតតែងតែច្រឡំថា នាងស្ថិតក្នុងជួរ ១៥០ សង់ទីម៉ែត្រ។
២. Beomgyu
សមាជិកក្រុម TXT រូបភាពដ៏ស្រទន់ និងគួរឲ្យស្រលាញ់របស់ Beomgyu ធ្វេីឲ្យ អ្នកគាំទ្រមិនជឿ នៅពេលដែលពួកគេដឹងថា លោកមានកម្ពស់ ១៨០ សង់ទីម៉ែត្រ។
៣. Tsuki សមាជិកក្រុម Billlie
Tsuki ពិតជាមានកម្ពស់ខ្ពស់ គួរឲ្យភ្ញាក់ផ្អើល តែដោយសារតែរូបភាពគួរឲ្យស្រលាញ់ និងការលេងសើចរបស់នាង នៅលើឆអាចនាំឲ្យ អ្នកជឿថានាងទាប ប៉ុន្តែតាមពិតនាងមានកម្ពស់ ១៦៨ សង់ទីម៉ែត្រឯណោះ។
៤. Rei សមាជិកក្រុម IVE
កម្ពស់ពិតរបស់ Rei គឺ ១៦៩ សង់ទីម៉ែត្រ បង្ហាញថា តារាស្រីរូបនេះមិនបានទាប ដូចមនុស្សជាច្រើនគិតនោះទេ។
៥. Inseong សមាជិកក្រុម SF9
Inseong ក៏បានធ្វើឲ្យអ្នកគាំទ្រចាញ់បោករូបរាង ដ៏គួរឲ្យ ស្រលាញ់របស់លោកផងដែរ ទាំងដែលតាមពិត លោកមានកម្ពស់ ១៨៤ សង់ទីម៉ែត្រ។
៦. Eunha សមាជិកក្រុម VIVIZ
Eunha ហាក់ដូចជាទាប នៅពេលឈរក្បែរសមាជិករបស់នាង ធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណេតជឿថា នាងមានកម្ពស់ ១៥០ សង់ទីម៉ែត្រ ទោះជាយ៉ាងណាក៏ដោយ ការពិតនាងមានកម្ពស់ ១៦២.៧ សង់ទីម៉ែត្រ ឯណោះ៕
ប្រភព : Koreaboo