TXT បង្ហើបថា នៅថ្ងៃអនាគត ចង់សហការជាមួយតារាបរទេសល្បីៗទាំងនេះ! - TrueID

TXT បង្ហើបថា នៅថ្ងៃអនាគត ចង់សហការជាមួយតារាបរទេសល្បីៗទាំងនេះ!

June 20, 2021

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ TXT បង្ហាញខ្លួននៅក្នុងបទសម្ភាសន៍ជាមួយ BuzzFeed Celebដោយដោយបង្កើតឲ្យបរិយាកាសរីករាយ ទាំងហ្វេនៗ ទាំង Idols ជាមួយនឹងការលេងGame ឆ្លើយសំណួរ «30 Questions in 3 Minutes!» របស់កម្មវិធី។

TXT
TXT

ជាមួយគ្នានេះដែរ ខាងកម្មវិធីបានចោទសួរទៅកាន់TXT ពីសិល្បករដែលពួកគេចង់សហការជាមួយនៅពេលអនាគត។

ចំពោះសំណួរ នេះ Soobin បានឆ្លើយដោយស្នាមញញឹមថា លោកចង់សហការជាមួយ Bebe Rexha ចំណែក Huening Kai បានឆ្លើយថាចង់ធ្វើការជាមួយតារាចម្រៀងជនជាតិ Danish លោក Christopher ខណៈពេលដែលBeomgyu, Yeonjun និង Taehyun បានព្រមព្រៀងគ្នាជ្រើសរើសយកJustin Bieber ជាអ្នកដែលពួកគេចង់សហការជាមួយ។

TXT ក្នុងបទសម្ភាសន៍
TXT ក្នុងបទសម្ភាសន៍

ដោយឡែក ការជ្រើសរើសបន្ថែមទៀតគឺ Beomgyu ជ្រើសយក Post Malone ហើយ Yeonjun ជ្រើសរើសយក Ariana Grande និងចុងក្រោយគេ Taehyun ជ្រើសរើសយក The Weeknd និង The Kid LAROI

TXT 
TXT 

ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖

TXT ក្នុងបទសម្ភាសន៍

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...