យល់ដឹង៖ ការបោកប្រាស់ក្នុងទំនាក់ទំនង គឺជារឿងមួយដ៏អាក្រក់ និងគួរឲ្យសោកស្ដាយបំផុតនៅទីនោះ ហើយមនុស្សដែលចាញ់បោកដៃគូររបស់ពួកគេ នឹងដឹងច្បាស់ថាវាឈឺចាប់ប៉ុណ្ណា ក្នុងការឆ្លងកាត់រឿងនេះ។
ខាងក្រោមនេះនឹងបង្ហាញពី ប្រតិកម្មរបស់តារានិករនីមួយៗ នៅពេលដែលអ្នកក្បត់ពួកគេ ៖
♈️ Aries (Mar 21 – Apr 19)
មិនមានការខឹងសម្បារនៅទីនេះទេ។ ខណៈពេលដែល Aries នឹងខឹងនៅពេលដំបូង ពួកគេងាយនឹងភ្លេចថា អ្នកបានក្បត់ពួកគេហើយ។ ឬពួកគេអាចនឹងធុញទ្រាន់ ហើយសម្រេចចិត្ត ធ្វើឱ្យជីវិតរបស់អ្នកក្លាយជានរក។ វាស្ថិតនៅចន្លោះវិធីពីរនេះ ទៅតាមអារម្មណ៍ពួកគេ។
♉️ Taurus (Apr 20 – May 20)
ការផ្លាស់ប្តូរមិនមែនជារឿងល្អទេជាមួយ Taurus ។ ខណៈពេលដែលពួកគេ គ្រាន់តែចង់ឱ្យនរណាម្នាក់ស្រឡាញ់ វាប្រហែលជាអ្នកច្រើនជាង ដែលត្រូវបានលេងដោយ Taurus ។ ចង់ចេញទៅណាត់ជួបទេ? អ្នកអាចសាកល្បង ប៉ុន្តែពួកគេនឹងមិនបង្ហាញខ្លួនងាយឡើយ។
♊️ Gemini (May 21 – Jun 20)
សូមអបអរសាទរ អ្នកនឹងក្លាយជាមនុស្ស នៅចុងបញ្ចប់នៃរឿងកំប្លែងជារៀងរហូតសម្រាប់ Gemini ។ ពួកគេនឹងដោះស្រាយភាពសោកសៅ នៃការត្រូវបានគេទុកចោល ដោយភាពកំប្លែង ហើយប្រហែលជានឹង និយាយរឿងអាស្រូវពីអ្នក ទៅកាន់មិត្តភក្តិរបស់ពួកគេទាំងអស់។ ខ្ញុំមានន័យថា អ្នកបានទៅចោលពួកគេ តើអ្នកចង់រំពឹងអ្វី?
♋️ Cancer (Jun 21 – Jul 22)
វាដល់ពេលហើយ ដើម្បីលើកកែវស្រា។ តារានិករ Cancer គឺមានភាពរំជើបរំជួល ងាយប៉ះទង្គិចជាងតារានិករផ្សេងទៀត ដូច្នេះពួកគេទំនងជាមាន ការខកចិត្តយ៉ាងខ្លាំង ចំពោះមនុស្សដែលទុកពួកគេចោល។ ម្យ៉ាងទៀត ពេលដែលអ្នកចោលគេហើយ កុំព្យាយាមត្រឡប់ក្រោយ។ ពួកគេប្រហែលជាអត់ទោស ប៉ុន្តែពួកគេមិនដែលភ្លេចទេ។
♌️ Leo (Jul 23 – Aug 22)
ប្រយ័ត្នបន្តិច នៅពេលដែលអ្នកចង់ក្បត់ Leo ។ ពួកគេមានភាពច្នៃប្រឌិតខ្លាំង ហើយចូលចិត្តចងចាំខ្លាំងណាស់។ ដូច្នេះឱកាសដែលពួកគេ នឹងធ្វើឱ្យប្រាកដថា អ្នកនឹងមិនភ្លេចពួកគេ អាចក្នុងវិធីដែលមិនច្បាស់លាស់។
♍️ Virgo (Aug 23 – Sep 22)
អ្នកទំនងជានឹងលឺថា "យើងអាចដោះស្រាយបាន" ពី Virgo ។ ខណៈពេលដែលអ្នកអាចនឹងក្បត់ពួកគេ អ្នកត្រូវប្រាកដថា ពួកគេកំពុងស្វែងរកវិធី ដើម្បីធ្វើឱ្យវាដំណើរការវិញ។ ពួកគេត្រូវតែមានអារម្មណ៍ថាមានប្រយោជន៍ ដូច្នេះបើទោះបីជាវាជា ចិត្តវិទូផ្ទាល់ខ្លួនរបស់អ្នកក៏ដោយ ពួកគេនឹងធ្វើវាដើម្បីធ្វើឱ្យអ្វីៗដំណើរការបាន។
♎️ Libra (Sep 23 – Oct 22)
ការនៅម្នាក់ឯងមិនល្អសម្រាប់ Libra ណាមួយឡើយ។ ខណៈពេលដែលពួកគេអាចស្អប់អ្នក (និងខ្លួនគេ) ដោយសារតែអ្នកបានក្បត់ពួកគេ ពួកគេនឹងមិនប្រឈមមុខ នឹងអ្នកអំពីរឿងនេះទេ។ ជម្លោះគឺមិនមែនសម្រាប់ពួកគេឡើយ។ ពួកគេគ្រាន់តែចង់ទទួលយកថា អ្នកលែងមាននៅក្នុងជីវិតរបស់ពួកគេ ជាជាងធ្វើអ្វីអំពីវាក្រៅពីហ្នឹង។
♏️ Scorpio (Oct 23 – Nov 21)
អ្នកគួរតែខ្លាច ចំពោះតារានិករនេះ។ Scorpio មិនមែនជាតារានិករល្អបំផុតសម្រាប់អ្នក ក្នុងការក្បត់ទេ ព្រោះអារម្មណ៍ចម្បងរបស់ពួកគេ មានទំនោរទៅនឹងការប្រែប្រួលខ្លាំង។ ដូច្នេះហើយ បើអ្នកក្បត់ពួកគេដោយការទុកចោល នោះអ្នកនឹងត្រូវការសំណាងជួយ ដើម្បីឲ្យអ្នកអាចរស់នៅបានសុខ។ ពួកគេក៏មិនអីដែរជាមួយនឹង ស្ថានភាពសង្គមដែលមិនស្រួល ដូច្នេះអ្នកប្រហែលជា គួរជៀសវាងធ្វើវាជាមួយតារានិករនេះ។
♐️ Sagittarius (Nov 22 – Dec 21)
អ្នករាល់គ្នានឹងបានដឹងថា អ្នកបានក្បត់ពួកគេ។ ពួកគេនឹងផ្ញើសំបុត្រទៅម្តាយរបស់អ្នក និងបុគ្គលិកហាងលក់គ្រឿងទេស និងទៅកាន់អ្នកគ្រប់គ្នា ដែលអ្នកបានស្គាល់។ Sagittariuses មានសំលេងខ្លាំងហើយផ្អែក លើគំនិតរបស់ពួកគេអំពីការពិត។ ពួកគេនឹងព្យាយាមធ្វើឱ្យប្រសើរឡើង សម្រាប់ដៃគូអនាគតរបស់ពួកគេ ជាងពេលនៅជាមួយអ្នក។
♑️ Capricorn (Dec 22 – Jan 19)
និយាយដោយស្មោះត្រង់ ពួកគេប្រហែលជាមិនដឹងថា អ្នកក្បត់ពួកគេទេ។ Capricorns គឺជាបុគ្គលដែលមានភាពចាស់ទុំ និងតែងលើកទឹកចិត្តខ្លួនឯង។ ដូច្នេះ ខណៈពេលដែលអ្នកកំពុងក្បត់ពួកគេ ពួកគេឆ្លៀតពេលបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងបង្កើតអាណាចក្រមួយ។ គួរសួរខ្លួនឯងថា តើអ្នកជានរណាចំពោះពួកគេ?
♒️ Aquarius (Jan 20 – Feb 18)
តើ Aquarians គួរតែមានអារម្មណ៍អ្វីមួយទេ? ច្បាស់ណាស់មិនមែនទេ ព្រោះការបង្ហាញអារម្មណ៍ គឺមិនមានសម្រាប់ពួកគេ។ ខណៈពេលដែលពួកគេដឹងថា អ្នកមិននិយាយជាមួយពួកគេទៀតទេ សេរីភាពគឺមានន័យសម្រាប់ពួកគេច្រើនជាងអ្នកទៅទៀត។
ពួកគេមិនអន់ចិត្តទេ ហើយពួកគេក៏មិនខឹងដែរ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែរីករាយ ដែលមានសេរីភាពឡើងវិញ។
♓️ Pisces (Feb 19 – Mar 20)
Pisces មើលឃើញថាការក្បត់ គឺជាសញ្ញាថាទំនាក់ទំនងរបស់អ្នក មិនមែនជាគោលដៅអនាគតនោះទេ។ និយាយតាមត្រង់ បើគិតថាអ្នកកំពុងតែក្បត់ពួកគេ វាប្រហែលជាត្រូវចំពោះរឿងនេះ។ ប៉ុន្តែពួកគេគ្មានព្រំដែន ហើយចូលចិត្តស្រមើស្រមៃ។ ដូច្នេះកុំភ្ញាក់ផ្អើលប្រសិនបើមនុស្សទាំងនេះ ប្រាប់អ្នកឱ្យត្រលប់ទៅរកពួកគេវិញ។
ប្រភព: readunwritten