រវាង HYBE និង SM តើភ្នាក់ងារណាលក់អាល់ប៊ុមបានច្រើនជាងគេ? - TrueID

រវាង HYBE និង SM តើភ្នាក់ងារណាលក់អាល់ប៊ុមបានច្រើនជាងគេ?

January 13, 2022

កូរ៉េខាងត្បូង៖ យោងតាមតារាង Gaon ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២២ បានប្រកាសចំនួនលក់អាល់ប៊ុមប្រចាំឆ្នាំ សរុបលើតារាង Top 400Albums ឈានដល់ ៥៧,០៨៩,១៦០ បន្ទះ ដែលជាចំនួនកើនឡើង ៣៦.៩%បើធៀបនឹងការលក់កាលពីឆ្នាំមុនលក់បានជាង ៤១,៧០៧,៣០១ បន្ទះ។

ជាមួយគ្នានេះដែរHYBE និង SMEntertainment ត្រូវបានបង្ហាញថាជាក្រុមហ៊ុនធំដែលឈានមុខគេទាក់ទងនឹងការលក់អាល់ប៊ុមនៅឆ្នាំ២០២១ ប្រចាំ Gaon Year-End Album Chart

តើទីភ្នាក់ងារមួយណាលក់បានច្រើនជាងគេ?

២. HYBE

ដោយផ្អែកលើតារាងGaon Year-End Album Chart សម្រាប់ឆ្នាំ ២០២១ ការលក់អាល់ប៊ុមរបស់ HYBE ប្រចាំឆ្នាំគឺខ្ពស់បំផុតលំដាប់ទី ២ ក្នុងចំណោមក្រុមហ៊ុនតន្រ្តី Kpop ជាមួយអាល់ប៊ុមសរុបចំនួន២៦ ក្រោមទ្រនំ HYBE Labels បានចូលក្នុង Top 100 លើតារាងរកបានចំនួនលក់សរុបជាង ១៥.២ លានបន្ទះ ស្មើនឹង ៣៣.៥% នៃការលក់សរុបនៃអាល់ប៊ុមកំពូលរបស់Top 100 Albums

BTS 
BTS 

ក្នុងចំណោមសិល្បករHYBE Labels ក្រុមBTS ទទួលបានការលក់អាល់ប៊ុមខ្ពស់បំផុតជាមួយនឹង CD "Butter" របស់ពួកគេដែលលក់បានជាង ២.៩ លានបន្ទះរួមទាំងអាល់ប៊ុម "BE" ចេញកាលពីឆ្នាំ ២០២០ លក់បាន១.០៤ លានបន្ទះ សម្រាប់ឆ្នាំ ២០២១ បន្ទាប់មក "Attacca" របស់ SEVENTEEN លក់បានជាង ២.០៥ លានបន្ទះ និង "YourChoice" លក់បាន ១.៤៦ បន្ទះ តាមមកដោយ "The ChaosChapter: FREEZE" របស់ TXT លក់បាន ៨៧៧,៩៧១បន្ទះ និងអាល់ប៊ុម "The Chaos Chapter: FIGHT OR ESCAPE លក់បាន ៧៧៥,១២១ បន្ទះ ចុងក្រោយគេគឺអាល់ប៊ុម "BORDER: CARNIVAL" របស់ ENHYPEN លក់បាន ៧៨៨,៤៥១ បន្ទះ។

SEVENTEEN 
SEVENTEEN 

១. SM Entertainment

SM Entertainment គឺក្រុមហ៊ុនដែលមានអាល់ប៊ុមលក់បានខ្ពស់បំផុតក្នុងចំណោមក្រុមហ៊ុនតន្រ្តី Kpopដោយរកបានការលក់ចេញក្បែរ ១៨ លានបន្ទះ ហើយយោងតាមតួលេខរបស់ពួកគេការលក់អាល់ប៊ុមសរុបរបស់សិល្បករ SM ក្នុងឆ្នាំ ២០២១ មានចំនួន១៧,៦២១,០០០ បន្ទះ ដែលជាចំនួនកើនឡើងទ្វេដងនៃការលក់កាលពីឆ្នាំមុន។

NCT 
NCT 

សិល្បករដែលរកចំណូលពីការលក់អាល់ប៊ុមឲ្យSM Entertainmentរួមមាន NCT មានអាល់ប៊ុមលក់បាន ១០,៩១១,០០០ បន្ទះ (អាល់ប៊ុម "Sticker"របស់ NCT 127 លក់បាន ២.៤ លានបន្ទះ អាល់ប៊ុម "HotSauce" របស់ NCT Dream លក់បានជាង ២.០៩  លានបន្ទះ និង "Universe" របស់ NCT លក់បានជាង ១.៦៣ លានបន្ទះ) តាមមកដោយ"Don't Fight the Feeling" របស់ EXO លក់បានជាង ១.៣២ លានបន្ទះ (អាល់ប៊ុម "Bambi" របស់ Baekhyun លក់បាន ៩៩៦,៨៥០ បន្ទះ ចំណែក "Empathy"របស់ DO លក់បាន ៣៨០,១៦០ បន្ទះ និង "Peaches"របស់ Kai លក់បាន ២១០ បន្ទះ)។

EXO 
EXO 

លើសពីនេះអាល់ប៊ុម"The Renaissance" ក្រុម Super Junior លក់បានជាង ៤៤២,៧៤២ បន្ទះ និង "Savage"របស់ aespa លក់បាន ៥៧៤,៤៤៥ បន្ទះចុងក្រោយគេគឺអាល់ប៊ុម "Queendom" របស់ RedVelvet លក់បាន ៣៦៣,៦០២ បន្ទះ៕

ប្រភព ៖ Kpopstarz

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...