កម្សាន្ត ៖ ភ្នំគឺជាកន្លែងទាក់ទាញកំពូលសម្រាប់អ្នកធ្វើដំណើរផ្សងព្រេងបន្ថែមពីលើការប្រឈមនឹងទំនាញផែនដី និងដែនកំណត់នៃរាងកាយ ក្នុងដំណើរឡើងភ្នំពេញទៅដោយវត្ថុគួរឲ្យចាប់អារម្មណ៍មានទាំងជីវចម្រុះ ដីរដុប និងអាកាសធាតុដ៏មិនអំណោយផលជាច្រើនយ៉ាង ក្នុងនោះ ភ្នំទាំង ៥មកពីទ្វីបទាំង៥នេះល្បីថាអស្ចារ្យជាងគេលើពិភពលោក ដែលអ្នកឡើងភ្នំចង់ទៅឲ្យស្គាល់រសជាតិម្ដងក្នុងមួយជីវិតព្រោះវាសមការចម្ងាយពេលនឹងបំផុតពេលទៅឡើងដល់កំពូលភ្នំ។
ខាងក្រោមនេះជាភ្នំល្បីៗទាំង៥នៅលើពិភពលោក ដែលអ្នកឡើងភ្នំចង់ទៅឲ្យស្គាល់រសជាតិម្ដងក្នុងមួយជីវិត ៖
១. Matterhorn,Switzerland
ជាមួយនឹងកម្ពស់ ៤,៤៧៨ ម៉ែត្រ Matterhorn ត្រូវបានគេស្គាល់ថាជាកំពូលភ្នំខ្ពស់បំផុត នៅជួរភ្នំអាល់ និងនៅអឺរ៉ុប ដែលទាក់ទាញអ្នកដំណើរផ្សងព្រេងចង់ទៅដើររុករកនិងអ្នកដើរលេងជិត ២លាននាក់ក្នុងមួយឆ្នាំ ទោះបីជាមានភ្នំខ្ពស់ក៏ដោយ ក៏មានមធ្យោបាយធ្វើដំណើរតាមរថភ្លើងនិងខ្សែកាប បម្រើភាពងាយស្រួលដល់អ្នកទេសចរខ្លះៗ ដើម្បីចាប់ផ្តើមសម្រាប់ការធ្វើដំណើររបស់ពួកគេទៅកាន់កំពូលភ្នំ។
២. Mount Everest,Nepal
អ្នករាល់គ្នាស្គាល់ភ្នំ Everest ព្រោះនេះជាកំពូលភ្នំខ្ពស់បំផុតក្នុងលោក ប៉ុន្តែកម្ពស់មិនមែនជាឧបសគ្គសម្រាប់មនុស្សទេមានអ្នករុករក និងអ្នកឡើងភ្នំជាច្រើននាក់ដែលឡើងដល់កម្ពស់ជារៀងរាល់ឆ្នាំ (តែគួរឲ្យស្ដាយព្រោះកម្ពស់ អាកាសធាតុត្រជាក់ ខ្យល់ទាប មនុស្សក៏ស្លាប់ជារៀងរាល់ឆ្នាំដែរ) ហើយពេលវេលាដ៏ល្អបំផុតដើម្បីទស្សនាគឺចាប់ពីខែឧសភាដល់ប្រហែលខែសីហា។
៣. MountKilimanjaro, Tanzania
Mount Kilimanjaro គឺជាភ្នំភ្លើងដែលរលត់ទៅហើយដោយផ្នែកខាងក្រោមនៃភ្នំត្រូវបានគ្របដណ្តប់ដោយព្រៃបៃតង ខ្ពស់ជាងនេះបន្តិចគុម្ពឈើទាបៗហើយនៅពីលើវាមានថ្មដែលស្រពោនមើលទៅដូចជាព្រះច័ន្ទ ថែមកំពូលភ្នំត្រូវបានគ្របដណ្តប់ដោយព្រិលវាជាទីតាំងរបស់ផ្ទាំងទឹកកកមួយក្នុងចំណោមផ្ទាំងទឹកកកមួយចំនួននៅទ្វីបអាហ្វ្រិកផងដែរ។
៤. Fitz Roy,Argentina & Chile
Fitz Roy មានទីតាំងនៅព្រំដែនប្រទេសArgentina និង Chile ដើមឡើយវាត្រូវបានគេហៅថា Chaltén ដែលមានន័យថា កំពូលអ្នកជក់បារី ជាភាសាក្នុងស្រុកដោយសារបាតុភូតធម្មជាតិដែលកំពូលភ្នំត្រូវបានគ្រប់ដណ្តប់ដោយពពកដែលមើលទៅដូចជាផ្សែងបារីទោះបីជាមានជញ្ជាំងថ្មក្រានីតខ្ពស់ក៏ដោយ ប៉ុន្តែក៏មានផ្លូវដើរថ្មើរជើងដ៏ងាយស្រួលដែលអាចធ្វើបានក្នុងរយៈពេល២ ទៅ ៣ ម៉ោង។
៥. CanadianRockies, Canada
Canadian Rockies មានទីតាំងនៅភាគខាងលិចនៃប្រទេសកាណាដាវាគឺជាផ្នែកមួយនៃ American Cordillera របស់អាមេរិកដែលលាតសន្ធឹងពីអាឡាស្កាចុះទៅចុងអាមេរិកខាងត្បូងដោយជុំវិញជួរភ្នំនេះមានឧទ្យានជាតិមួយចំនួន៖ Canadian Rocky Mountain Parks,Banff National Park, Jasper National Park, Kootenay National Park, YohoNational Park និង Waterton LakesNational Park៕
ប្រភព ៖ Sanook