កម្សាន្ត ៖ បន្ថែមពីលើការពាក់អាវ តាមពណ៌ដែលអ្នកចូលចិត្តម្តងហើយម្តងទៀត ដើម្បីបង្កើនទំនុកចិត្តលើខ្លួនឯង តើអ្នកដឹងថាពណ៌អាវទាំងនោះ មានលាក់អត្ថន័យអ្វី? ថ្ងៃនេះយើងព្យាយាមដោះស្រាយរឿងនៃពណ៌នោះ ជាមួយការទាយនិស្ស័យតាមរយៈពណ៌អាវដែលអ្នកចូលចិត្តពាក់។
១. ពណ៌ផ្ទៃមេឃ
អ្នកចូលចិត្តអាវពណ៌ផ្ទៃមេឃ ភាគច្រើនជាយុវជនក្នុងសង្គមស្រលាញ់មិត្ត ស្រលាញ់ធម្មជាតិ មានសុទិដ្ឋិនិយម។
២. ពណ៌លឿង
អ្នកគឺជាប្រភេទមនុស្ស ចូលចិត្តធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្តនិងទទួលបានក្ដីស្រលាញ់ដោយមិត្តភក្តិរបស់អ្នកគ្រប់ទិសទី។
៣. ពណ៌ស
ចូលចិត្តពាក់អាវពណ៌ស បង្ហាញថាអ្នកជាយុវជនដែលស្រលាញ់ច្បាប់ចូលចិត្តនៅផ្ទះជាងចេញក្រៅ តែបើមានមិត្តបបួលអ្នកពុំសូវប្រកែក សុភាពរាបសារ ស្រលាញ់សត្វ។
៤. ពណ៌ខ្មៅ
អ្នកជាប្រភេទដែលព្យាយាមបង្ហាញការចាប់អារម្មណ៍និងធ្វើដូចជាអ្នកកំពុងលាក់អ្វីមួយឲ្យអ្នកដទៃដឹង មានស្នេហាតែងតែជោគជ័យ មានមហិច្ឆតាចង់ដឹងចង់ឃើញ និងចូលចិត្តរៀនអ្វីថ្មីៗ និង ស្វែងរកចំណេះដឹងជានិច្ច។
៥. ពណ៌ខៀវ
បុគ្គលិកលក្ខណៈរបស់មនុស្សដែលចូលចិត្តពណ៌នេះមានទំនោរត្រូវបានមនុស្សគ្រប់គ្នាជឿជាក់មិនថាអ្នកនិយាយឬធ្វើអ្វីទេវាសមហេតុផល ជាមនុស្សដែលមនុស្សភាគច្រើនគោរពផងដែរនិងប្រុងប្រយ័ត្នផងដែរ។
៦. ពណ៌ក្រហម
ជាមនុស្សមានទំនុកចិត្តខ្លាំងណាស់តែមានផ្នត់គំនិតពិសេស មានគំនិតដ៏អស្ចារ្យ និងមានមន្តស្នេហ៍ ទទួលបានការស្រលាញ់ពីមនុស្សជុំវិញខ្លួន។
៧. ពណ៌ត្នោត
អ្នកគឺជាមនុស្សសុទិដ្ឋិនិយមណាស់ ចេះស្តាប់បង្គាប់មិនចូលចិត្តបំពានច្បាប់ មានមនោសញ្ចេតនា ជាមនុស្សដែលមានចិត្តសប្បុរស ចិត្តទូលាយ មិនគិតតែពីខ្លួនឯងចូលចិត្តធ្វើបុណ្យ ចេះអាណិតអាសូរ ប៉ុន្តែអ្នកក៏អាចធ្វើឲ្យមនុស្សជុំវិញខ្លួនមានរីករាយផងដែរ៕
ប្រភព ៖ Sanook