កម្សាន្ត ៖ វាជាជំនឿផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗហើយក្នុងចំណោមជនឿទាំងនោះ អាចថាផ្កានីមួយៗ ក្រៅពីសម្រស់ស្រស់ស្អាតដែលលាក់អត្ថន័យល្អក៏មានជំនឿលើផ្កាសំណាងសម្រាប់ថ្ងៃកំណើតផងដែរ។
មកមើលប្រភេទផ្កានាំផ្កានាំសិរីមង្គលសម្រាប់ថ្ងៃកំណើតទាំង៧ ដូចខាងក្រោម ៖
១. ថ្ងៃអាទិត្យ
ផ្កាដែលមានពណ៌លឿង ឬពណ៌ទឹកក្រូច ដូចជាផ្កាឈូករ័ត្នជឿថាវានឹងជួយអ្នករកឃើញតែរឿងល្អៗ។
២. ថ្ងៃចន្ទ
ផ្កាពណ៌ស ដូចជាផ្កាម្លិះ ត្រូវបានគេជឿថាអាចជួយមនុស្សឲ្យស្រលាញ់ និងមានចិត្តមេត្តា។
៣. ថ្ងៃអង្គារ
ផ្កាដែលមានពណ៌ផ្កាឈូក ឬពណ៌ក្រហម ដូចជាផ្កាកុលាបពណ៌ផ្កាឈូកវាត្រូវបានគេជឿថាវានឹងជួយបង្កើនស្នេហា និងភាពរុងរឿង។
៤. ថ្ងៃពុធ
គួរដាំដើមឈើដែលចេញផ្កា និងបង្កើតផ្លែឬជាមួយផ្កាពណ៌លឿង ដូចជាដើមស្វាយ ឬដើមរាជព្រឹក្ស ជឿថាវានឹងជួយឲ្យមានជីវិតសុខសាន្ត។
៥. ថ្ងៃព្រហស្បតិ៍
ផ្កាពណ៌ស ដូចជាផ្កាម្លិះ ផ្កាកុលាបពណ៌សត្រូវបានគេជឿថា អាចជួយឲ្យអ្នកទទួលបានការស្រលាញ់ពីអ្នកជុំវិញខ្លួន។
៦. ថ្ងៃសុក្រ
ផ្កាដែលមានផ្កាពណ៌ស្វាយ ឬពណ៌ខៀវ ដូចជាផ្កាឡាវេនឌឺវាត្រូវបានគេជឿថាវានឹងជួយឲ្យទទួលបានការគាំទ្រពីមនុស្សពេញវ័យ។
៧. ថ្ងៃសៅរ៍
ផ្កាពណ៌ស ដូចជាលីលីពណ៌ស គេជឿថាវានឹងជួយពង្រឹងបញ្ហាលុយកាក់៕
ប្រភព ៖ Sanook