កូរ៉េខាងត្បូង៖ មុនពេលចេញ Debutជាផ្លូវការ អ្នកហ្វឹកហាត់ទាំងអស់ ត្រូវបានក្រុមហ៊ុនអនុញ្ញាតឱ្យបង្ហាញខ្លួន នៅក្នុងMV ឬមានការសម្ដែងនៅលើឆាក ជាមួយនឹងសិល្បករដែលជាសិស្សច្បងរបស់ខ្លួនបាន។នេះគឺជាវិធីដែលមានប្រសិទ្ធភាពបំផុត ក្នុងការឲ្យពួកគេអនុវត្ត និងអភិវឌ្ឍន៍ខ្លួនឯងបានល្អ។សូម្បីតែ Kpop Megastars ដូចជា BTS ក៏មិនមានករណីលើកលែងដែរ។
កាលពីពេលថ្មីៗនេះ ARMYs បានរកឃើញថា មុនពេលចាប់ផ្តើម Debutជាមួយ BTS សមាជិកដ៏ស្រស់សង្ហា Jin បានលេចមុខ នៅក្នុងឃ្លីបវីដេអូដ៏កម្រមួយចំនួន ដែលមានមនុស្សតិចណាស់ បានដឹង។
ទីមួយស្ថិតនៅក្នុងឈុត នៅឯក្លឹបកម្សាន្ត ក្នុងវីដេអូបទចម្រៀងរបស់ក្រុមTEEN TOP ដែលមានចំនងជើងថា “No More Perfume OnYou” ដែលហ្វេនៗអាចចំណាំរូបគាត់បាន!
ទោះបីជាមុខរបស់លោក មិនអាចមើលឃើញច្បាស់យ៉ាងណាក៏ដោយ ក៏សម្រស់ដ៏ស្រស់សង្ហារបស់លោក នៅតែធ្វើឱ្យហ្វេនៗចាប់អារម្មណ៍បាន។
436. 진은 틴탑의 <향수 뿌리지마> 뮤비에 출연했다. pic.twitter.com/bNPxbp7Tt2
— 방탄소년단의 사소한 TMI (@BTSTMI130613) May 25, 2020
សូម្បីតែស្មាដ៏ទូលំទូលាយរបស់លោក ក៏ងាយស្រួលចំណាំផងដែរ!នៅពេលដែលអ្នកគ្រាន់តែឃើញរូបភាពស្រមោល អ្នកណាមិនស្គាល់ថាជា “WorldwideHandsome” នោះ?
Rapaz baladeiro - MV de No More Perfume do Teen Top (2011)#JIN #KIMSEOKJIN @BTS_twt pic.twitter.com/l6cx0oDbTM
— Abyss (@brajinlian) September 13, 2020
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបន្ទាប់នោះគឺ Jin ធ្លាប់បានដើរតួជាកូនកំលោះ នៅក្នុងវីដេអូចម្រៀងរបស់ក្រុម 2AM ដែលមានចំណងជើងថា “You Wouldn’t Answer My Calls” ។
BTS Jin in MV “You Wouldn’t Answer My Calls” pic.twitter.com/WAOXjPOXYY
— doudou.0412 (@euphoria0412sj) July 14, 2021
កូនកំលោះនោះ មើលទៅដូចជាប្រហែលៗដែល ARMYsធ្លាប់បានឃើញឈុតនោះដូចគ្នា នៅក្នុងក្តីសុបិន្តរបស់ពួកគេជាច្រើនដង!
ហើយច្បាស់ជាមាន ARMYs ជាច្រើនបានដឹងនិងឃើញរួចមកហើយនៅក្នុង MV របស់ Jokwon ដែលមានចំណងជើងថា “I’mDa One” ។ ខណៈពេលដែល Jungkook និង J-Hopeក៏បានបង្ហាញខ្លួននៅក្នុង MV នោះ ក្នុងនាមជាអ្នករាំចំណែកឯ Suga Jin និង V បានដើរតួបន្ថែមផងដែរ។
ជាពិសេស Jin និង V បានបង្ហាញនូវសម្រស់ដែលស្រស់ស្អាតពីធម្មជាតិរបស់ពួកគេថែមទៀតផង។
Never forget when fetus Jin, Taehyung, Yoongi, Jungkook and Hoseok were featured in Jokwon's I'm Da One MV 👶🏻🤗 Smol babies
— 렘 (@gukoftae) June 21, 2018
LINK: https://t.co/TCvrJc0TH2 pic.twitter.com/FbSvgWeTSB
Bringing back this you're TL 😂
— Siri⁷ ᴷᵀᴴ¹ slow🐢 (@Siributterfly) October 23, 2020
Jin, V, Jungkook, Jhope and Suga were featured on 2AM Jokwon's Im Da One MV also under BigHit Ent..
cr Lucky Butterfly pic.twitter.com/6hrQcgy1wY
សូម្បីតែមុនពេលបាន Debutជាមួយ BTS Jin បានបង្ហាញមុខមាត់ និងទេពកោសល្យសម្ដែង ជាច្រើនលើកដែលត្រូវបានកត់សម្គាល់ដោយ មនុស្សជាច្រើនផងដែរ។
ដើមឡើយត្រឹមតែជានិស្សិតសម្តែងម្នាក់ហើយភ្លាមៗក៏បានក្លាយទៅជា Idol មួយរូប នៅពេលដែលលោក បានទៅប្រលងនៅឯផលិតកម្មBig Hit ដូច្នេះសមត្ថភាពសម្ដែងដ៏អស្ចារ្យរបស់តារាប្រុសរូបនេះត្រូវបានអ្នកគាំទ្ររកឃើញ និងកត់សម្គាល់តាមរយៈ MV និងជាពិសេស គឺក្នុងវីដេអូ ផ្នែកមួយនៃការសម្ដែងក្នុងBTS World ផងដែរ។
Today's daily Actor Jin, i'm gonna bring this famous BTS World clip, Hotelier Jin looking for Areum. You can feel the desperation and confusion too bcs of his acting, right?!#방탄소년단진 #JIN #진 #김석진 #ActorJin #배우_김석진 #KimSeokjin @BTS_twt pic.twitter.com/Oybd8KqatH
— Daily Actor Jin (@actorjin_daily) July 7, 2021
ក្រៅពីនេះ Jin ក៏បានធ្វើឱ្យអ្នកគាំទ្ររំភើបជាមួយនឹងសមត្ថភាពសម្តែងជាការបញ្ចេញសម្លេង ជាតួអង្គ Nickនៃភាពយន្តតុក្កតាដ៏ល្បីល្បាញ “Zootopia” នៅក្នុងភាគមួយនៃកម្មវិធីRun BTS ផងដែរ។
I would give my first born to have Jin voiceover Zootopia😭 HE IS SO GOOD pic.twitter.com/X43VRgzDc4
— 𝐵𝘶𝘵𝘵𝘦𝘳 🥞 - taejin short ✍️ (@foreverurgalaxy) July 23, 2020
អ្នកកាសែតដ៏ល្បីឈ្មោះ KimJae Ha ដែលត្រូវបានស្គាល់ថាជាអ្នកនិពន្ធ សម្រាប់កាសែតមួយចំនួនដូចជាChicago Tribune និង Variety ធ្លាប់បានបង្ហោះនៅក្នុងបណ្តាញសង្គមTwitter ដោយនាងបានបង្ហាញពីបំណងប្រាថ្នារបស់នាង ចង់ឃើញការសម្តែងរបស់Jin នៅក្នុងខ្សែភាពយន្តកុន ឬនៅក្នុងទូរទស្សន៍ផ្សេងៗទៀត។
I know I say this periodically, but I want to see Jin in a film or KDrama where he plays a detective, SWAT commander or Ji Chang-Wook's criminal brother. I know he's busy, but I really hope the world gets to see his charisma and talent outside of the music world one day, too. pic.twitter.com/dRkUhN5XOj
— Jae-Ha Kim 김재하 (@GoAwayWithJae) December 20, 2020
នាងថែមទាំងលង់ស្នេហ៍ជាមួយ តារាប្រុសដ៏សង្ហារូបនេះយ៉ាងខ្លាំងផងដែរ សូម្បីតែព្រមចំណាយទ្រព្យសម្បត្តិទាំងអស់ ក៏បាន ឲ្យតែនាងអាចមានឱកាស មើលការសម្តែងរបស់Jin។
Somebody. Cast. This. Man. In. A. Film. One. Day. And. Take. All. My. Money. Please. https://t.co/ef7LuNOfUg
— Jae-Ha Kim 김재하 (@GoAwayWithJae) November 26, 2020
សូមក្រឡេកទៅមើលការផ្លាស់ប្តូរអារម្មណ៍របស់លោក នៅក្នុងMV “Love Yourself – Highlight Reel” អ្នកនឹងមិនអាចដកក្រសែភ្នែកចេញពី Jin បានឡើយ។
ខ្សែភ្នែក និងការបញ្ចេញទឹកមុខរបស់លោក គឺពិតជាអស្ចារ្យខ្លាំងណាស់។
I rewatched the Love Yourself highlight reel again and this part never fails to break my heart! The expression in his face conveys a lot! It’s probably the only time we get to see some real acting from Jin and it was gold! Can’t wait for more actor Jin! #BTS #Jin pic.twitter.com/e10otCTvvB
— Durkes 🧈 (@jinjinjara_bts) December 3, 2018
តើអ្នកនៅចាំទេ នៅពេលពេលដែលវីដេអូចម្រៀងរបស់ BTS “FilmOut” បានចេញផ្សាយនោះ Worldwide Handsome រូបនេះ បានស្ថិតនៅលើកំពូលTrending ច្រើនជាង ៣០ ប្រទេស នៅជុំវិញពិភពលោកជាមួយនឹងការសម្ដែងជាតួឯកនៅក្នុង MV នោះផងដែរ។
Film Out is such a good song and it hurts so bad listening to these lyrics. 😭 And they once again brought us Actor Kim Seokjin. 💜💜 His acting is phenomenal! 💜💜#FilmOutPremiere #BTS #JIN pic.twitter.com/acUdAICUBK
— Zane Seokjin ✨ (@zane_jin) April 1, 2021
ដូចដែលបានរំពឹងទុក សម្រាប់ Jin គឺគ្មានទឹកមុខមួយណា ដែលលោកមិនអាចធ្វើបាននោះឡើយ។
ហេតុដូច្នេះហើយ សូម្បីតែអ្នកគាំទ្រ ក៏រង់ចាំជាយូរមកហើយ ថាតើផលិតកម្មBig Hit នឹងអនុញ្ញាតឱ្យ Jin ចូលប្រឡូកក្នុងវិស័យសម្ដែងដែរឬុយ៉ាងណា ខណៈតារប្រុសរូបនេះ មានសមត្ថភាពទាំងច្រៀងចម្រៀង និងសម្ដែងបានយ៉ាងល្អបែបនេះ?
ប្រភព៖ worldhours24.com