ដឹងតែ HYBE កាន់កាប់ក្រុមហ៊ុនច្រើន ចុះដឹងអត់ថា ជាម្ចាស់ប៉ុន្មានភាគរយ?​​ - TrueID

ដឹងតែ HYBE កាន់កាប់ក្រុមហ៊ុនច្រើន ចុះដឹងអត់ថា ជាម្ចាស់ប៉ុន្មានភាគរយ?​​

August 2, 2022

កូរ៉េខាងត្បូង ៖​ HYBE Corporation បានក្លាយជាក្រុមហ៊ុនកម្សាន្តដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងហើយបច្ចុប្បន្នមានទីផ្សារភាគហ៊ុនចំនួន ៥.៥ ពាក់លានដុល្លារ និងជាទ្រនំរបស់សិល្បករ Kpopលេចធ្លោបំផុត ហើយក៏ជាក្រុមហ៊ុននៅពីក្រោយក្រុម Kpop ដ៏ពេញនិយមបំផុតគឺ BTS

BTS 
BTS 

ក្រុមហ៊ុននេះបានរីកចម្រើនដោយជោគជ័យលើសពីក្រុមហ៊ុនគ្រប់គ្រងហើយថែមទាំងបានទិញក្រុមហ៊ុនកម្សាន្តផ្សេងៗនៅក្រោមទ្រនំរបស់ខ្លួន ដោយបច្ចុប្បន្ន HYBE មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំមួយនៅក្រោមខ្សែក្រវ៉ាត់របស់ខ្លួន ជាមួយនឹងភាគរយនៃភាពជាម្ចាស់ខុសៗគ្នានៅក្នុងក្រុមហ៊ុននីមួយៗ។

HYBE 
HYBE 

Big Hit Music ដែលជាភ្នាក់ងាររបស់ BTS និង TXT ស្ថិតក្រោមការគ្រប់គ្រង ១០០% ដោយ HYBEខណៈដែល ADOR ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបង្កើតឡើងនាពេលថ្មីៗនេះក៏ជាកម្មសិទ្ធិ១០០% របស់ HYBE ស្របពេលថ្មីៗនេះបានបង្កើតក្រុមនារីថ្មីគឺ NewJeans

TXT 
TXT 

ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតរួមមាន PledisEntertainment ដែលមាន SEVENTEEN និង Fromis_9 ត្រូវបានទិញក្នុងឆ្នាំ ២០២០ ស្ថិតនៅក្រោមគឺ ៨៥% របស់ HYBE

SEVENTEEN
SEVENTEEN

Source Music ដែលជាភ្នាក់ងារក្រុមចម្រៀងនារីថ្មី LESSERAFIM គឺជាកម្មសិទ្ធិ ៨០% របស់ HYBE ស្របពេលដែលKOZ Entertainment ទ្រនំរបស់ Zico ស្ថិតនៅក្រោមការគ្រប់គ្រងគឺ៦៦.៧% ជាកម្មសិទ្ធិរបស់ HYBE ទិញនៅឆ្នាំ ២០២០។

LE SSERAFIM
LE SSERAFIM

ចុងក្រោយ HYBE កាន់កាប់ BELIFTLAB ដែលជាភ្នាក់ងាររបស់ ENHYPEN ចំនួន ៤៨%។

ENHYPEN 
ENHYPEN 

តាមការបង្ហាញខាងលើនេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែលឃើញភាគរយនៃក្រុមហ៊ុនបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិរបស់HYBEហើយអ្នកខ្លះថែមទាំងមិនដឹងថា KOZ Entertainment គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE ទៀតផង៕

ប្រភព ៖ Allkpop

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...