កម្សាន្ត៖ នៅពេលដែលនិយាយអំពីតារា ដែលពិតជាមានកេរ្តិ៍ឈ្មោះគ្រប់បែបយ៉ាង Yoona ក្រុម Girls'Generation តែងតែត្រូវបានលើកឡើង ក្រោយចាប់តាំងពីការបង្ហាញខ្លួន ក្នុងក្រុមGirls' Generation លើកដំបូង និងត្រលប់មកលើឆាកជាមួយក្រុម ដើម្បីអបអរខួបលើកទី១៥ របស់ពួកគេ Yoona តែងតែទទួលបានការចាប់អារម្មណ៍ ចំពោះរូបភាពនិងរូបរាងស្រស់ស្អាតរបស់នាង។
ហើយសូម្បីតែនៅឆ្នាំ ២០២២ ក៏តារាស្រីរូបនេះនៅតែមើលទៅហាក់ដូចជានាងអាចបង្ហាញខ្លួនជាលើកដំបូង នៅក្នុងក្រុមជំនាន់ទីបួនបន្ទាប់ពីរូបរាងរបស់នាងគ្មានការប្រែប្រួលសោះ គឺនៅតែក្មេងជាងវ័យ។
ជាពិសេស រូបថតថ្មីៗពីព្រឹត្តិការណ៍ថ្មីៗនេះបានធ្វើឲ្យនាងទទួលបានងារជា សម្រស់ចាំមិនចេះចាស់ ទោះបីជានាងឡើងទម្ងន់បន្តិចក៏ដោយតែសម្រស់របស់តារាស្រីរូបនេះ បែរជាកាន់តែស្រស់ថ្លា ទាក់ទាញជាងមុនផងដែរ៕
ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Koreaboo