កម្សាន្ត ៖ ដោយសារតែ BTS ពេលនេះចាប់ផ្តើមធ្វើសកម្មភាពទោល ដូច្នេះការប្រគំតន្រ្តីជាក្រុមគឺនឹងមាននៅឆ្នាំ២០២៥ ឯណោះ តែយ៉ាងណាឥឡូវនេះ អ្នកគាំទ្រអាចទទួលបានបទពិសោធន៍ នៃការប្រគំតន្ត្រីពិតៗ។
ក្រោយពេលដែល វាត្រូវបានប្រកាសថាការប្រគំតន្ត្រីYet to Come in Busan របស់ BTS នឹងត្រូវបានចាក់បញ្ចាំង នៅក្នុងរោងភាពយន្តទូទាំងពិភពលោក តាមរយៈ CGVCinemas ដែលជាខ្សែសង្វាក់ភាពយន្ត multiplex ដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។
ក្នុងនោះ CGV បានបង្ហាញថាភាពយន្តប្រគំតន្ត្រីរយៈពេល ១០៣ នាទី នឹងត្រូវចាក់បញ្ចាំងក្នុង១១០ ប្រទេសទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣។ អ្វីដែលកាន់តែពិសេសនោះគឺBTS Yet to Come in Cinemas នឹងមាននៅលើ ScreenX និង 4DX ដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ដូចស្ថិតនៅក្នុងការប្រគំតន្រ្តីផ្ទាល់តែម្ដង៕
ប្រភព : Koreaboo