សមាជិក BTS រូបណាដែលឆាប់ប្រច័ណ្ឌជាងគេ បើគិតលើតារានិករ? - TrueID

សមាជិក BTS រូបណាដែលឆាប់ប្រច័ណ្ឌជាងគេ បើគិតលើតារានិករ?

June 13, 2021

យល់ដឹង៖ ក្រុមតារាចម្រៀងបុរស BTS ដែលកំពុងតែល្បីល្បាញទាំងក្នុងប្រទេសកូរ៉េខាងត្បូង និងទូទាំងពិភពលោក ដែលមានសមាជិក ៧នាក់ គឺ RM Jin Suga J-Hope Jimin V និង Jungkook។ 

ហ្វេនៗទាំងអស់ប្រាកដជាបានស្គាល់ នូវតារានិររបស់សមាជិកនីមួយៗរួចមកហើយ ប៉ុន្តែមានដែលឆ្ងល់ទេថា តើសមាជិកម្នាក់ណា ដែលពូកែប្រច័ណ្ឌជាងគេ។ 

ខាងក្រោមនេះនឹងបង្ហាញអំពីលេខរៀង សមាជិកដែលពូកែប្រច័ណ្ឌជាងគេ ក្នុងក្រុម BTS ដោយផ្អែកលើតារានិកររបស់ពួកគេ ៖ 

១. RM និង Jungkook (តារានិករ Virgo ♍️ )

Virgo ធ្លាប់ត្រូវបានគេជ្រើសរើស ក្នុងការច្រណែន ប៉ុន្តែមិនមែននៅពេលដែលនិយាយអំពីទំនាក់ទំនងស្នេហានោះទេ។ ពួកគេមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការធ្វើអ្វីមួយរបស់ពួកគេ ហើយមិនចង់ឃើញនរណាម្នាក់ ធ្វើអ្វីមួយល្អប្រសើរជាងពួកគេឡើយ។ ប្រសិនបើពួកគេកត់សម្គាល់ថាអ្នកជាមនុស្សពូកែជាងពួកគេ នោះពួកគេនឹងមានអារម្មណ៍ច្រណែន ហើយត្រៀមខ្លួនយកអ្នក ធ្វើជាគូប្រជែង។ 

បើចំពោះរឿងស្នេហាវិញ តារានិករនេះក៏ប្រច័ណ្ឌទៅលើដៃគូខ្លាំងណាស់ដែរ ក៏ព្រោះតែខ្លាចដៃគូឈប់ស្រលាញ់ខ្លួន។

ដូច្នេះក្នុងចំនោមសមាជិក BTS RM និង Jungkook នឹងមានការប្រច័ណ្ឌ និងច្រណែនខ្លាំងជាងគេបំផុត ដោយផ្អែកទៅលើតារានិកររបស់ពួកគេ។

RM និង Jungkook
RM និង Jungkook

២. Jimin (តារានិករ Libra ♎️)

នេះគឺជាតារានិករមួយក្នុងចំណោម តារានិករដែលមានការយល់ដឹង និងយល់ពីអ្នកនៅជុំវិញច្រើនបំផុត ក្នុងចំនោមតារានិករទាំងអស់។

Libras មានការយល់ដឹងច្បាស់ អំពីអ្វីគ្រប់យ៉ាង ដូច្នេះនៅពេលដែលអ្វីៗមិនដំណើរការ ពួកគេនឹងត្រៀមខ្លួនដើម្បីទទួលយកវា។ 

ការច្រណែនមិនសូវជាមាន នៅក្នុងចិត្តរបស់ពួកគេទេ ប៉ុន្តែការប្រច័ណ្ឌចំពោះទំនាក់ទំនងស្នេហា ទើបមានគួរសម តែពួកគេក៏មិនសូវរករឿងដៃគូប៉ុន្មានដែរ។ 

ប្រសិនបើពួកគេច្រណែន អ្នកនឹងមិនសូវជាដឹងទេ ព្រោះពួកគេស្អប់ជម្លោះ។ ដូច្នេះ Jimin ស្ថិតនៅលេខរៀងទី ២ នៃការច្រណែន ឬប្រច័ណ្ឌ ក្នុងចំនោមសមាជិកទាំង ៧ ។

Jimin
Jimin

៣. V (តារានិករ Capricorn ♑️)

Capricorns តែងតែគិតយ៉ាងស៊ីជម្រៅ អំពីការច្រណែន ប៉ុន្តែពួកគេមិនបង្ហាញវា ដោយងាយនោះទេ។ ពួកគេមិនចូលចិត្តបន្ទាបខ្លួន ជាមួយអ្វីដែលគ្មានតម្លៃ ដូចជាការច្រណែនឈ្នានីសទៅលើអ្នកដទៃ។

ចំពោះស្នេហា Capricorns មានការប្រច័ណ្ឌ ដោយមានហេតុផលត្រឹមត្រូវ និងតែងរកដំនោះស្រាយជានិច្ច។ ពួកគេមានការគ្រប់គ្រងខ្លួនឯងបានល្អ លើអ្វីៗទាំងអស់។

ដូច្នេះ V ស្ថិតនៅលេខរៀងទី ៣ ព្រោះគាត់ ជាមនុស្សដែលមុឺងម៉ាត់ដូចដែលបានរៀបរាប់ខាងលើណាស់។

V
V

៤. Jin (តារានិករ Sagittarius ♐️)

Sagittarians គឺជាមនុស្សដែលមានសុទិដ្ឋិនិយម និងងាយស្រួលក្នុងការចុះសម្រុងជាមួយនឹងអ្នកដទៃខ្លាំងណាស់។ពួកគេជាមនុស្សដែលចូលចិត្តសប្បាយ និងមានចិត្តគំនិតចាស់ទុំ ដែលគិតថា ការច្រណែនគឺជារឿងមួយដែលឥតប្រយោជន៍ ហើយផ្ទុយទៅវិញ បែរជាទទួលផលមិនល្អដល់ខ្លួនឯងទៀតផង។ 

ពួកគេអាចនឹងប្រច័ណ្ឌជាមួយនឹងដៃគូ តែពួកគេមិនងាយបង្ហាញនោះទេ។ ទោះបីជាពួកគេមិនសូវប្រច័ណ្ឌមែនពិត តែពួកគេជាមនុស្សដែលចិត្តច្រើនបន្តិច នៅពេលដែលដៃគូ ឬមិត្តភក្ដិធ្វើមួយដែលលើសលប់ដល់ពួកគេ។ 

ដូច្នេះ Jin គឺស្ថិតនៅលេខរៀងទី ៤ គាត់មិនសូវច្រណែនច្រើនក៏ព្រោះតែគាត់ ក៏ជាសមាជិកម្នាក់ដែលមានអាយុបងគេ នៅក្នុងក្រុម។

Jin
Jin

៥. Suga (តារានិករ Pisces ♓️)

តារានិករ Pisces មិនមែនការច្រណែនជាមួយអ្នកដទៃទេ ប៉ុន្តែដោយសារតែធម្មជាតិអារម្មណ៍ Sensitive របស់ពួកគេ ពួកគេមានទំនោរក្នុងការច្រណែន នឹងទំនាក់ទំនងស្នេហាច្រើន ជាពិសេសនៅពេលដែលពួកគេ មានអារម្មណ៍ថាការភ្ជាប់ទំនាក់ទំនងរបស់ពួកគេ មិនអាចដំណើរការទៅមុខជាមួយគ្នា។ 

បុរស Pisces ស្រលាញ់នារីដែលស្មោះត្រង់ និងចេះយោគយល់គ្នា នៅក្នុងទំនាក់ទំនង។ ការបើកចិត្តឲ្យគ្នា និងដឹកនាំនូវអ្វីដែលត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ចំពោះពួកគេ ព្រោះវានឹងមិនធ្វើឱ្យបុរស Pisces ប្រច័ណ្ឌនឹងដៃគូនោះទេ។

ដូច្នេះ Suga គឺស្ថិតនៅលេខរៀងទី ៥ ក្នុងចំនោមសមាជិកទាំងអស់។ សាកស្រមៃទៅមើលថា ប្រសិនបើគាត់ប្រច័ណ្ឌនឹងអ្នក តើនឹងមានអ្វីកើតឡើង?

Suga
Suga

៦. J-Hope (តារានិករ Aquarius ♒️)

Aquarius មិនមានការច្រណែន ដូចទៅនឹងតារានិករដទៃទេ។ពួកគេមានសមត្ថភាពពិសេស ក្នុងការដោះស្រាយបញ្ហាណាមួយដោយសន្តិភាព ដូច្នេះភាពអសន្តិសុខ មិនមែនជាបញ្ហាសម្រាប់ពួកគេទេ។ ពួកគេជាមនុស្សដែលចូលចិត្តធ្វើអ្វីប្លែកៗ ដើម្បីឲ្យអ្នកនៅជុំវិញខ្លួនសប្បាយជានិច្ច។ 

ប្រសិនបើតារានិករធាតុទឹកនេះ មានទំនាក់ទំនងជាមួយអ្នក ហើយត្រូវការឱ្យគាត់ប្រច័ណ្ឌដោយសារតែអាកប្បកិរិយារបស់អ្នក គាត់នឹងព្យាយាមរកដំណោះស្រាយ ឲ្យបានឆាប់រហ័សបំផុត។

ដូច្នេះវាពិតជាត្រឹមត្រូវណាស់ដែល J-Hope ស្ថិតនៅលេខរៀងចុងក្រោយគេ ព្រោះអ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា គាត់ជាមនុស្សដែលចូលចិត្តធ្វើឲ្យអ្នកនៅជុំវិញសប្បាយប៉ុណ្ណា។ 

J-Hope
J-Hope

ប្រភព: romantific

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...