យល់ដឹង៖ នៅពេលអ្នកចូលចិត្តនរណាម្នាក់ ប៉ុន្តែមិនអាចដឹងថាគេចូលចិត្តអ្នកវិញ អ្នកអាចដឹងតាមរយៈតារានិកររបស់ពួកគេបាន។
មានគុណសម្បត្តិមួយចំនួនដែលអ្នកអាច ធ្វើឲ្យពួកគេចូលចិត្តអ្នកបន្ថែមបានតាមវិធីដូចខាងក្រោមនេះ ៖
♈️ Aries (Mar 21 – Apr 19)
បង្ហាញពួកគេថា អ្នកគឺជាមនុស្សដែលឧស្សាហ៍ព្យាយាម ផ្ដល់ក្ដីស្រលាញ់ឲ្យពួកគេ ផ្តល់ការយកចិត្តទុកដាក់ត្រឹមត្រូវ រឹងមាំ និងក្រោកឈរឡើងចំពោះខ្លួនឯង នោះពួកគេនឹងកាន់តែចូលចិត្តអ្នកជាងនេះ។
♉️ Taurus (Apr 20 – May 20)
បង្ហាញពួកគេថាអ្នកមានការអត់ធ្មត់ ស្មោះត្រង់ ប្រៀបដូចជាមនុស្សដែលមានតម្លៃម្នាក់។ អ្នកអាចផ្តល់ជំនួយ ឬអាហារដល់ពួកគេ ហើយធ្វើឲ្យគេជឿថា អ្នកអាចទុកចិត្តបាន និងស្មោះត្រង់ចំពោះខ្លួនឯង។
♊️ Gemini (May 21 – Jun 20)
បង្ហាញពួកគេថា អ្នកអាចមករកពួកគេមុន ធ្វើចលនាមុននៅក្នុងទំនាក់ទំនង កុំទាយទុកជាមុន និងប្រថុយប្រថានអី។ អ្នកអាចនិយាយកំប្លែងៗ ដើម្បីធ្វើឲ្យពួកគេកាន់តែចូលចិត្តអ្នកបន្ថែមទៀត។
♋️ Cancer (Jun 21 – Jul 22)
បង្ហាញពួកគេថា អ្នកគឺជាអ្នកស្តាប់រាល់បញ្ហារបស់ពួកគេ យល់ពីអារម្មណ៍ពួកគេ ឬដឹងពីអ្វីដែលពួកគេគិត និងចង់បាន។ ធ្វើល្អចំពោះពួកគេ ហើយផ្តល់ក្តីស្រលាញ់ដល់ពួកគេ គឺគ្រប់គ្រាន់ហើយ ដើម្បីឲ្យពួកគេកាន់តែចូលចិត្តអ្នក។
♌️ Leo (Jul 23 – Aug 22)
បង្ហាញថាអ្នកជាមនុស្សស្មោះត្រង់ និងមានទំនុកចិត្តបំផុត។ សរសើរពួកគេជានិច្ច ហើយមានចិត្តសប្បុរស ស្មោះត្រង់ និងសើចចំពោះរឿងកំប្លែងដែលពួកគេបាននិយាយ ដើម្បីធ្វើឲ្យពួកគេចូលចិត្តអ្នកថែមទៀត។
♍️ Virgo (Aug 23 – Sep 22)
បង្ហាញពួកគេថា អ្នកនឹងមិនក្បត់លើទំនុកចិត្តរបស់ពួកគេ ថែរក្សារូបរាងរបស់អ្នក ព្យាយាមអត់ធ្មត់ និងមានការសន្ទនាដ៏ឆ្លាតវៃជាមួយពួកគេ ព្រោះពួកគេចូលចិត្តខាងចំនេះដឹងផ្សេងៗណាស់។
♎️ Libra (Sep 23 – Oct 22)
បង្ហាញការខ្វល់ខ្វាយចំពោះពួកគេ ហើយកុំធ្វើឲ្យមានភាពរហ័សរហួន និងធ្វើឲ្យពួកគេសប្បាយចិត្ត ដោយលេងសើច និងលាយឡំជាមួយការចែចង់ផងដែរ ហើយនេះហើយជារបៀបដែលពួកគេនឹងសប្បាយចិត្តជាមួយអ្នក។
♏️ Scorpio (Oct 23 – Nov 21)
បង្ហាញថាអ្នកមានមហិច្ឆតាខ្ពស់ គោរពភាពឯកជនរបស់ពួកគេ និងយល់ពីអារម្មណ៍របស់ពួកគេ។ ធ្វើជាមនុស្សដែលមានភាពអាថ៌កំបាំង ប៉ុន្តែតាមរបៀបសិចស៊ីបំផុត ព្រោះពួកគេចូលចិត្តចង់ដឹងចង់លឺពីអ្នក។
♐️ Sagittarius (Nov 22 – Dec 21)
បង្ហាញពួកគេថាអ្នកមានទំនុកចិត្ត ចូលចិត្តការផ្សងព្រេង ហើយចិត្តរបស់អ្នក មានភាពជ្រាលជ្រៅ និងភាពច្បាស់លាស់។ កុំធ្វើជាម្ចាស់លើគេ ប្រកួតប្រជែងជាមួយគេ ស្មោះត្រង់ និងរក្សាអ្វីដែលល្អជាមួយគេ។
♑️ Capricorn (Dec 22 – Jan 19)
បង្ហាញពួកគេថាអ្នកមានភាពស្មោះត្រង់ ចំពោះស្នេហា កំណត់គោលដៅច្បាស់លាស់ គោរពពួកគេ កុំខឹងប្រសិនបើពួកគេហាក់ដូចជាឆ្ងាយបន្តិច ហើយមានទំនុកចិត្តលើការសម្រេចចិត្តរបស់អ្នក។
♒️ Aquarius (Jan 20 – Feb 18)
បង្ហាញពួកគេថា អ្នកជាមនុស្សដែលពូកែច្នៃប្រឌិត និងលេងសើច។ ធ្វើជាមនុស្សអាថ៌កំបាំងបន្តិច ប៉ុន្តែងាយស្រួលចុះចូលក្នុងសង្គម និងផ្តល់កន្លែងទំនេរខ្លះដល់ពួកគេ កុំបិទសិទ្ធ ឬតាមពួកគេគ្រប់ពេលវេលា។
♓️ Pisces (Feb 19 – Mar 20)
បង្ហាញពួកគេថា អ្នកយកចិត្តទុកដាក់ សុភាពរាបសា បើកចំហ និងគួរសមជាមួយ។ ធ្វើឲ្យពួកគេភ្ញាក់ផ្អើល ដោយចែករំលែកការព្រួយបារម្ភ និងការភ័យខ្លាចរបស់អ្នក ហើយគាំទ្រពួកគេជានិច្ច។
ប្រភព: themindsjournal