កម្សាន្ត ៖ ក្ដៅៗ មុននេះបន្តិច កម្លោះសង្ហា Bmo ទើបតែបញ្ចេញ MV ថ្មី មួយបទ មានចំណងជើងថា Vanila ជាមួយនឹងសារបញ្ជាក់ថា នេះជាចំណងដៃមុនថ្ងៃឆ្លងឆ្នាំ សម្រាប់ហ្វេនៗ។
ក្នុង MV នេះដែរ បានបង្ហាញពីទិដ្ឋភាពដូចជា គ្រប់យ៉ាងគឺស្ថិតនៅក្នុងសុបិនស្នេហាដ៏រ៉ូមែនទិច ដែលមិនមែននៅលើផែនដី។
គួរបញ្ជាក់ផងដែរថា នៅក្នុងបទសម្ភាសន៍ជាមួយ ខ្មែរឡូដ Bmo ធ្លាប់បានបង្ហើបថា ការត្រលប់មកវិញលើកនេះ លោកនឹងមិនធ្វើឲ្យបងប្អូន ប្រិយមិត្តអ្នកគាំទ្រ ខកបំណងឡើយ ព្រោះរូបលោក និងក្រុមការងារ បានបង្កើនគុណភាពក្នុងការផលិត ដោយបានចំណាយពេលច្រើន លើការសិក្សាអ្វីថ្មីៗ កំឡុងពេលស្ងាត់ពីសិល្បៈ មួយរយៈនោះ។
នេះបើតាមអ្វីដែលលោកបាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយយើង បទ Vanila នេះដែរ ក៏ជាចម្រៀងដែល Bmo ចង់ឱ្យហ្វេនៗ ក៏ដូចជាអ្នកដែលលួច Crush លើលោក បានស្ដាប់ ដូច្នេះហើយហ្វេនៗ កុំភ្លេចចូលស្ដាប់ទាំងអស់គ្នាណា។
ទស្សនារូបភាព និងវីដេអូខាងក្រោម ៖