ពាក្យលួងលោមដ៏ល្អឥតខ្ចោះ ដែលតារានិករនីមួយៗចង់លឺឥលូវនេះ! - TrueID

ពាក្យលួងលោមដ៏ល្អឥតខ្ចោះ ដែលតារានិករនីមួយៗចង់លឺឥលូវនេះ!

September 13, 2021

យល់ដឹង៖ នៅពេលដែលមនុស្សយើងបាក់ទឹកចិត្ត ឬពេលដែលទទួលនូវការសើចចំអក និងការមិនគាំទ្រពីអ្នកដទៃ នោះគឺជាពេលដែលក្ដីសង្ឃឹមត្រូវរលប់បាត់ និងតែងតែចង់បានការលួងលោមលើកទឹកចិត្ត ពីអ្នកដទៃបំផុតទើបអាចមានភាពជឿជាក់លើខ្លួនឯងឡើងវិញបាន។

ខាងក្រោមនេះនឹងបង្ហាញពី ពាក្យលួងលោមដ៏ល្អឥតខ្ចោះ ដែលតារានិករនីមួយៗចង់លឺចេញពីអ្នកឥលូវនេះ ៖

♈️ Aries (Mar 21 – Apr 19)

អ្នកនឹងមិនមានអារម្មណ៍ថា អ្វីដែលធ្វើគឺជាប្រៀបដូចជាការផ្សងព្រេងក្នុងរឿង និងពិភពពិតនោះទេ  នៅចំណុចខ្លះអ្នកនឹងរៀនពីរបៀបផ្សំវា ឲ្យក្លាយជាការពិត ប្រសិនបើអ្នកពិតជាព្យាយាមចំពោះវា។

♉️ Taurus (Apr 20 – May 20)

អ្នកមិនមែនជាមនុស្សអាត្មានិយម ឬគួរឱ្យអាណិត ឬចំលែក ឬជាមនុស្សអាក្រក់ ដែលពេលខ្លះច្រណែននឹងអ្នកដទៃ និងជីវិតដែលហាក់ដូចជាអស្ចារ្យរបស់ពួកគេទេ នេះគឺជារឿងមួយ ដែលមនុស្សភាគច្រើនចូលចិត្តអំពីអ្នក។

♊️ Gemini (May 21 – Jun 20)

អ្នកមិនត្រូវចាំបាច់បញ្ចេញពន្លឺឲ្យអ្នកដ៏ទៃគ្រប់ពេលនោះទេ មនុស្សដែលនៅជិតអ្នកបំផុត នឹងស្រលាញ់អ្នកក្នុងគ្រាលំបាក ឬភាពស្រ្តេស ឬការនឿយហត់របស់អ្នកផងដែរ។មនុស្សតែម្នាក់គត់ដែលមិនយល់ថា នេះជាការពិត គឺជាអ្នក។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

អ្នកមិនមែនជាមនុស្សអាក្រក់ ដែលតែងតែដើរចេញពី “មិត្តភក្តិ”  ឬពីមនុស្សសំខាន់ដែលមិនធ្វើអ្វី ក្រៅពីធ្វើឲ្យអ្នកឈឺចាប់ទេ ផ្ទុយទៅវិញនេះគ្រាន់តែបង្ហាញថាអ្នកពិតជា មនុស្សដែលខ្លាំងប៉ុណ្ណា។

♌️ Leo (Jul 23 – Aug 22)

វាមិនមែនជាការងាររបស់អ្នក ដើម្បីក្លាយជាអ្វីគ្រប់យ៉ាងដល់មនុស្សគ្រប់គ្នា ជារៀងរាល់ថ្ងៃនោះទេ។ អ្នកគឺជាមនុស្សដែលមានចិត្តសប្បុរស មានគំនិតគិតគូរ និងយកចិត្តទុកដាក់ ប៉ុន្តែវាមិនមែនជាការងាររបស់អ្នកទេ ដែលត្រូវដោះស្រាយជីវិតឲ្យអ្នកដទៃ។

♍️ Virgo (Aug 23 – Sep 22)

អ្នកមិនចាំបាច់ផ្លាស់ប្តូរខ្លួនអ្នក ឲ្យទៅជាមនុស្សម្នាក់ផ្សេងនោះទេ អ្វីដែលអ្នកត្រូវធ្វើគឺឈប់ទាមទារភាពល្អឥតខ្ចោះពីខ្លួនឯង ហើយចាប់ផ្តើមមានមោទនភាពចំពោះខ្លួនឯង និងគាំទ្រខ្លួនឯង ដូចមនុស្សជាទីស្រលាញ់របស់អ្នកដែរ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

ការមានទំនាក់ទំនងប្រកបដោយ ការប្តេជ្ញាចិត្ត និងការមានជីវិតឯករាជ្យ ដែលគួរឲ្យរំភើបនៅខាងក្រៅដៃគូរបស់អ្នក មិនមែនជារឿងដែលគួរឲ្យអាម៉ាស់មុខឡើយ។ អ្នកអាចមានទាំងពីរ ហើយអ្នកគឺជាមនុស្សតែម្នាក់គត់ ដែលអាចបញ្ឈប់ខ្លួនឯងពីការធ្វើដូច្នេះ។

♏️ Scorpio (Oct 23 – Nov 21)

វាមិនអីទេក្នុងការចង់បាន ភាពជោគជ័យ និងចង់សម្រេចគោលដៅរបស់អ្នក។ ប៉ុន្តែវាក៏មិនអីដែរ ក្នុងការបន្ថយល្បឿនពេលខ្លះ ដើម្បីរីករាយនឹងជីវិតក្នុងគ្រាតូចតាច ហើយផ្តល់ឲ្យចិត្តគំនិត ខួរក្បាល និងបេះដូងរបស់អ្នក បានសម្រាកខ្លះម្តងម្កាល។

♐️ Sagittarius (Nov 22 – Dec 21)

សុភមង្គល និងភាពភ្លឺស្វាងរបស់អ្នក គឺជាអំណោយដ៏ស្រស់ស្អាត ដល់អ្នកគ្រប់គ្នា ដែលនៅជុំវិញអ្នក ប៉ុន្តែវាមិនមែនជាការងាររបស់អ្នកទេ ដែលត្រូវធ្វើបែបនេះសម្រាប់ពួកគេគ្រប់ពេល។ អ្នកត្រូវបានអនុញ្ញាតឲ្យមានគ្រាដ៏មានន័យក្នុងជីវិតរបស់អ្នកផងដែរ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

កុំបាត់បង់មហិច្ឆតា និងការផ្តោតអារម្មណ៍របស់អ្នក ប៉ុន្តែត្រូវប្រាកដថាកុំចាប់យកគោលដៅ និងសេចក្តីប្រាថ្នារបស់អ្នក ដែលអាចធ្វើឲ្យអ្នកភ្លេចមានវត្តមាន នៅក្នុងគ្រាដ៏ពិសេសទាំងអស់នៃជីវិតរបស់អ្នក។

♒️ Aquarius (Jan 20 – Feb 18)

វាមិនអីទេ ហើយជារឿងធម្មតាហើយ ដែលអាចយល់បានទាំងស្រុងថា ការបើកចំហចំពោះនរណាម្នាក់ គឺគួរឲ្យភ័យខ្លាចចំពោះអ្នក ប៉ុន្តែវាមិនអីទេដែលអនុញ្ញាតឲ្យការភ័យខ្លាចរបស់អ្នក អាចបញ្ឈប់ពីការព្យាយាមធ្វើឲ្យងាយរងគ្រោះដល់ខ្លួនឯង ហើយព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយមនុស្សផ្សេងទៀត។

♓️ Pisces (Feb 19 – Mar 20)

អ្នកមិនគួរព្យាយាមធ្វើជាអ្នកដទៃ ក្រៅពីខ្លួនឯងឡើយ។ ការស្រមើលស្រមៃរបស់អ្នក ការអាណិតអាសូរ និងអារម្មណ៍ដែលឆ្ងល់របស់អ្នកអំពីពិភពលោក នឹងតែងតែមានគុណសម្បត្តិល្អ បំផុតដែលអ្នកធ្លាប់មាន។ 

ប្រភព: thoughtcatalog

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...