កូនពីរមែន តែបងស្រី Jisoo មកធ្វើតារាបង្ហាញម៉ូត ជះសម្រស់ស្អាតញាក់! - TrueID

កូនពីរមែន តែបងស្រី Jisoo មកធ្វើតារាបង្ហាញម៉ូត ជះសម្រស់ស្អាតញាក់!

November 21, 2022

កម្សាន្ត ៖ យោងតាមរបាយការណ៍បានឲ្យដឹងថា Kim Jiyoon ដែលជាបងស្រីរបស់ Jisoo សមាជិកក្រុម BLACKPINK បច្ចុប្បន្នកំពុងសកម្ម ជាតារាម៉ូដែលឯករាជ្យ។ 

ក្នុងនោះ Kim Jiyoon ដែលកើតក្នុងឆ្នាំ ១៩៩០ បានរៀបការ និងមានកូនពីរនាក់រួចទៅហើយ។ ថ្វីដ្បិត​តែ​ជីវិត​មមាញឹក​ក្នុង​ការ​ធ្វើ​ជា​ម្ដាយ​ក៏​ដោយ ក៏​គេ​បង្ហើប​ថា​នាង​ក៏​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូតឯករាជ្យ​មួយរូបផងដែរ។

ដែលនៅក្នុងវគ្គមួយកន្លងមកនៃកម្មវិធីពិតរបស់ KBS «A Country for Children» Kim Jiyoon បានបង្ហាញខ្លួន និងចែករំលែកជីវិតរបស់នាង ក្នុងនាមជាប្រពន្ធ និងម្តាយដែលមានកូនពីរនាក់ ដែលនាងបានបង្ហើបថានាងបានឈប់ពីការងារ បន្ទាប់ពីសម្រាលបានកូនប្រុសដំបូងរបស់នាង ។ 

យ៉ាង​ណា​មិញ បន្ទាប់​ពី​នាងទទួល​ស្វាគមន៍​កូនទី ២ នាង​បាន​ចាប់​អាជីព​ជា​តារា​បង្ហាញ​ម៉ូត​ឯករាជ្យ​វិញ ហើយ Kim Jiyoon ក៏​ជា​ញឹក​ញាប់​បាន​ចែក​រំលែក​រូបថត​ នៃ​ការ​គាំទ្រ​របស់​នាង​សម្រាប់​ម៉ាក​ផ្សេងៗ​នៅ​លើ Instagram របស់​នាង៕

សូមទស្សនារូបភាពខាងក្រោម ៖

Kim Jiyoon
Kim Jiyoon
Kim Jiyoon
Kim Jiyoon
Kim Jiyoon
Kim Jiyoon
Kim Jiyoon
Kim Jiyoon

ប្រភព: GStarLive 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...