យល់ដឹង៖ តាមការស្រាវជ្រាវជាច្រើនមក យើងឃើញថាតារានិករទាំង ៤ ពិតជាតារានិករដែលទទួលបានការស្អប់ច្រើនជាងគេ នៅក្នុងចំនោមតារានិករទាំងអស់។
តើក្នុងចំនោមនោះមានអ្នកទេ?
ខាងក្រោមនេះនឹងបង្ហាញពីមូលហេតុមួយចំនួន ដែលមនុស្សភាគច្រើនស្អប់ពួកគេ ៖
១. Scorpio (Oct. 22 – Nov. 21)
យើងមិននិយាយថារាល់ Scorpio មិនអាចគ្រប់គ្រងកំហឹងរបស់ពួកគេបានទេ។ ទោះយ៉ាងណា តាមគំនិតរបស់យើង វាជាអ្វីមួយដែលពួកគេ ហាក់ដូចជាមិនអាចគ្រប់គ្រងបានភាគច្រើន។
មនុស្សមួយចំនួននិយាយថា Scorpio អាច “ផ្ទុះ" នៅពេលដែលមានអ្នកនិយាយ ប៉ះពាល់អារម្មណ៍ពួកគេ។ឧទាហរណ៍ ប្រសិនបើអ្នកធ្វើខុស អ្នកកុំភ្ញាក់ផ្អើល បើពួកគេព្យាយាមរកវិធីដាក់ទោសអ្នក។
មែនហើយ ចំនុចនេះ ធ្វើឱ្យមនុស្សស្អប់ពួកគេច្រើន។
ប្រសិនបើអ្នកចង់បានភាពច្បាស់លាស់ ឬប្រសិនបើអ្នកចូលចិត្តនរណាម្នាក់ ដែលមានអាកប្បកិរិយាស្ថេរភាព Scorpio ប្រហែលជាមិនមែនជាជម្រើសល្អបំផុតរបស់អ្នកទេ។ វាហាក់ដូចជា អ្នកមិនអាចដឹងនូវគំនិតរបស់ពួកគេ ឬអារម្មណ៍របស់ពួកគេ បានងាយឡើយ។
ពួកគេងាយនឹងមានអារម្មណ៍មិនល្អ ពួកគេអាចជាមនុស្សដែល អ្នកមិនអាចទាយទុកជាមុនបាន។ ចំនុចទាំងនេះ អាចជាឧបសគ្គ ក្នុងការដោះស្រាយបញ្ហា និងរិតតែបន្ថែមអាថ៌កំបាំងដល់អ្នក ក្នុងការស្វែងយល់ពី Scorpio។
Scorpio អាចស្រលាញ់យ៉ាងជ្រាលជ្រៅ ប៉ុន្តែពួកគេក៏អាចមានអារម្មណ៍ស្អប់យ៉ាងខ្លាំងផងដែរ។ ទោះយ៉ាងណាប្រសិនបើអ្នកធ្វើឱ្យពួកគេខឹងលឿនពេក ពួកគេអាចសម្រេចចិត្ត ដាក់អ្នកនៅក្នុង “បញ្ជីស្អប់” របស់ពួកគេ ហើយទុកវាចោល។ ជារឿយៗពួកគេមិនអត់ទោស ឱ្យនរណាម្នាក់ ដែលធ្វើឲ្យពួកគេយល់ថា ពិបាកក្នុងការទទួលបាន ការទុកចិត្តពីពួកគេម្ដងទៀត។
អ្នកប្រហែលជាពិបាក ក្នុងការផ្លាស់ប្តូរគំនិតរបស់ពួកគេ ឬបញ្ចុះបញ្ចូលពួកគេ អំពីអ្វីមួយ។ វាហាក់ដូចជា ពួកគេមិនចូលចិត្តស្តាប់នរណាម្នាក់ឡើយ។ ការច្រណែន គឺជាហេតុផលមួយទៀត ដែលធ្វើឱ្យមនុស្សមួយចំនួន ស្អប់ពួកគេ។ ហេតុផលទាំងនេះ ជួនកាលនាំឱ្យមានការបែកបាក់រវាងដៃគូ ឬមិត្តភក្ដិបាន។
២. Gemini (May 21 – June 20)
ទោះបីជា Gemini ជាធម្មតាជាមនុស្សដែលរីករាយក៏ដោយ ប៉ុន្តែទង្វើមុខពីររបស់ពួកគេ អាចនាំឲ្យមនុស្សស្អប់ពួកគេច្រើន។ ចំពោះអាកប្បកិរិយាដ៏ធម្មជាតិមួយនេះរបស់ Gemini អាចធ្វើឲ្យពួកគេ មិនទទួលបានការទុកចិត្ត ពីអ្នកណាឡើយ។ ហើយសម្រាប់មនុស្សជាច្រើនទៀត គិតថា បុគ្គលិកលក្ខណៈ ពីររបស់ Gemini វាគ្រប់គ្រាន់នឹងធ្វើឲ្យ អ្នកដទៃ វិនិច្ឆ័យលើ និងកើតចិត្តស្អប់ Gemini តែម្ដង។
នៅពេលមួយដែល Gemini មានអារម្មណ៍រំភើបយ៉ាងខ្លាំងចំពោះអ្វីមួយ ពួកគេក៏អាចផ្លាស់ប្តូរគំនិតភ្លាមៗបានដែរ។
ភាពមិនស៊ីចង្វាក់គ្នានេះ អាចរំខានដល់ចិត្តអ្នកដទៃ។ វាក៏អាចនាំឱ្យមានការខកចិត្តផងដែរ។ អ្នកខ្លះ មិនបានយកចិត្តទុកដាក់ចំពោះ ភាពមិនស្រណុកចិត្តរបស់អ្នកដទៃនោះទេ ៗនហើយ Gemini អាចនឹងមិនបានគិត លើចំនុចនេះ ជាហេតុធ្វើឲ្យអ្នកដទៃ មានអារម្មណ៍អាក់អន់ចិត្ត ហើយអាចសម្រេចចិត្តដើរចេញពី Gemini ដោយបន្សល់ទុកនូវការស្អប់តែម្ដង។
ជារឿយៗ Gemini ពិបាកក្នុងការសម្រេចចិត្ត ហើយចូលចិត្តទុករឿងនោះ ឱ្យអ្នកដទៃ។ ប៉ុន្តែ វានឹងមានរឿងអ្វីកើតឡើង បើអ្នកដទៃ មិនចង់ធ្វើការសម្រេចចិត្តនោះ?
ជាពិសេសប្រសិនបើ Gemini មិនដឹងទេថា មានអ្វីកើតឡើងនៅក្នុងគំនិតរបស់អ្នកដទៃ ពួកគេមិនគួរទម្លាក់ ភាពមិនច្បាស់លាស់ ឲ្យអ្នកដទៃគិត ឬបារម្ភច្រើនឡើយ។
ការបង្ហាញមនោសញ្ចេតនា អាចជាការលំបាកណាស់សម្រាប់ Gemini។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេនឹងធ្វើឱ្យមនុស្សជឿថា ពួកគេកំពុងបង្ហាញអារម្មណ៍ចំពោះអ្វីមួយ ខណៈដែលការពិត ពួកគេមិនមានអារម្មណ៍នោះឡើយ។ នេះធ្វើឱ្យមនុស្សគ្រប់គ្នាយល់ខុសថា Gemini មានភាពរាក់ទាក់ ឬគួរសម និងបង្ហាញនូវក្ដីស្រលាញ់របស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ នៅពេលដែលមនុស្សគ្រប់គ្នាដឹងការពិត គេនឹងរិតតែស្អប់ Gemini កាន់តែខ្លាំង។
៣. Virgo (Aug. 23 – Sep. 22)
វាមិនមែនជារឿងចម្លែកទេ ដែលពួកគេព្រួយបារម្ភខ្លាំងពេក អំពីអ្វីមួយដែលកំពុងកើតឡើង នៅក្នុងជីវិតរបស់ពួកគេ។ប្រាកដណាស់ វាមិនមានអ្វីខុសជាមួយការវិភាគ ឬការគិតច្រើននោះទេ ប៉ុន្តែនៅពេលដែលរឿងរ៉ាវប្លែកៗ ចេញពីការគិតរបស់ពួកគេ វាពិបាកទទួលយកពេក ក៏ជាហេតុធ្វើឲ្យ អ្នកដទៃស្អប់ពួកគេ។ នៅពេលណា ដែលពួកគេរិះគន់អ្នកដទៃខ្លាំងពេក វាក៏ធ្វើឲ្យមានបញ្ហាកើតឡើងដែរ។ ការវិនិច្ឆ័យលើអ្នកដទៃអាចងាយស្រួល ប៉ុន្តែវាមិនតែងតែសមស្របនោះទេ។ ពេលគេដឹង គេក៏ស្អប់ និងវិនិច្ឆ័យលើ Virgo វិញ ក្នុងន័យមិនល្អ។
ដោយសារតែ Virgo អាចជាមនុស្សល្អឥតខ្ចោះ ពួកគេមានគំនិត និងរូបភាពដែលត្រូវតែល្អឥតខ្ចោះជានិច្ច នេះជាអ្វីដែលពួកគេគិតនៅក្នុងចិត្តរបស់ពួកគេ។ នៅពេលដែលពួកគេចាប់ផ្តើមរាន់អានជាមួយមិត្តថ្មី ហើយនៅពេលដែលអ្វីៗចាប់ផ្តើមបង្ហាញស្នាមប្រេះពីរ ឬបីដង ពួកគេនឹងតែងតែលើកយកវា ជាបញ្ហាជានិច្ច ទោះបីជាអ្នកទាំងពីររំភើបនឹងវា តាំងពីដំបូងក៏ដោយ។ ការអាក់អន់ចិត្ត ដែលកើតឡើង ព្រោះការមិនសម្រេចបាននូវគោលដៅល្អរបស់ពួកគេ ពិតជាអាចធ្វើឱ្យមនុស្សស្អប់ពួកគេ នៅចុងបញ្ចប់។
ពេលខ្លះមនុស្សជឿថា Virgo ដើរតួ ដូចជាមនុស្សដែលស្គាល់ និងដឹងគ្រប់រឿង។ ត្រូវហើយ ពួកគេគិតពិចារណាដូចអ្វីដែលពួកគេបានគិត ហើយគំនិតទាំងនោះ គឺតែងតែត្រូវជានិច្ច។ពេលនិយាយជាមួយពួកគេ មនុស្សអាចទទួលបានគំនិត ដូចជាកំពុងតែនិយាយគ្រូអញ្ចឹង។ ដោយសារតែ វាពិបាកក្នុងការបញ្ចុះបញ្ចូល Virgo មនុស្សជាច្រើន ប្រហែលជាត្រូវបញ្ចប់គំនិតរបស់ខ្លួន និងយល់ស្របតាម Virgo ដោយអារម្មណ៍ខកចិត្ត។
យើងទាំងអស់គ្នា មានការធុញទ្រាន់ ពីពេលមួយទៅពេលមួយ ដូច្នេះកុំគិតថា វាជាចរិតធម្មតារបស់ Virgo។
ប៉ុន្តែមែនហើយ អ្នកណាម្នាក់ដែលមានភាពល្អឥតខ្ចោះដូចជា Virgo កាន់តែមានភាពងាយស្រួល ក្នុងការទទួលបានអារម្មណ៍រំខាន។
យើងទាំងអស់គ្នាត្រូវការការសម្រាក និងពេលវេលារបស់យើងដើម្បីសម្រាកខួរក្បាល ហើយគ្មាននរណាម្នាក់គិតថា វាជារឿងល្អទេ នៅពេលដែល ពេលវេលាសម្រាករបស់ខ្លួន ត្រូវបានគេរំខាន។ ប៉ុន្តែហេតុផលមួយនេះ បែរជាធ្វើឲ្យ Virgo ត្រូវគេស្អប់ទៅវិញ។
៤. Aquarius (Jan. 20 – Feb. 18)
នៅពេលណាដែលយើងមានបញ្ហា វាជាការល្អដែលយើងយកអ្វីៗចេញពីទ្រូងរបស់យើង ត្រូវទេ? ការមាននរណាម្នាក់និយាយជាមួយ អាចធ្វើឲ្យយើង មានអារម្មណ៍ធូរស្រាលបន្តិច ជាពិសេសប្រសិនបើមនុស្សនោះ ពិតជាអាចយល់ពីអ្វីដែលកំពុងកើតឡើង។ ជាការពិតណាស់ ជាមួយ Aquarius ត្រូវបានគេស្គាល់ជាញឹកញាប់ថា ជាមនុស្សពូកែយល់ចិត្តអ្នកដទៃ ប៉ុន្តែការយល់ចិត្តនោះ គឺតែងតែមានដែនកំណត់។
ដោយសារ Aquarius មិនមែនជាអាទិភាពនៃការយល់ចិត្តអ្នកដទៃ ហេតុផលនេះ ធ្វើឲ្យអ្នកដទៃ ងាយនឹងខកចិត្តជាមួយពួកគេជាខ្លាំង។
យើងមិននិយាយថា Aquarius នឹងមិនស្តាប់អ្នកដទៃទេ វាគ្រាន់តែថា ពួកគេផ្តោតអារម្មណ៍ខ្លាំងពេក ទៅលើអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។ គំនិតដែលកំពុងដំណើរការ នៅក្នុងការគិតរបស់ពួកគេ ហាក់ដូចជាអាទិភាពដំបូងរបស់ពួកគេជានិច្ច។នៅពេលពួកគេមានគោលដៅជាក់លាក់ ពួកគេនឹងនៅតែប្រកាន់ខ្ជាប់ នូវផែនការខ្លួនឯងជានិច្ច។
យើងមិននិយាយថារាល់ Aquarius គឺដូចគ្នានោះទេ ប៉ុន្តែពួកគេមិនសូវជាបញ្ចេញនូវផ្នត់គំនិត ឬអ្វីដែលពួកគេគិតឡើយ។ នេះទាក់ទងជាមួយ ការយល់ចិត្តរបស់ពួកគេដែល យើងបានលើកមកនិយាយពីមុន។ ការព្យាយាមនិយាយអ្វីមួយចេញពីគំនិតរបស់ពួកគេ អាចជាការពិបាកណាស់។ ការយល់ចិត្តគ្នានេះ ពិតជាសំខាន់ក្នុងការពិភាក្សា និងរាប់អានគ្នា បើពួកគេមិនបង្ហាញចេញមកខ្លះ ហើយមិនព្យាយាមបើកចិត្យ យល់ពីអ្នកដទៃ ពួកគេងាយនឹងត្រូវបានគេស្អប់ ឬកាត់ចេញពីបញ្ជី មនុស្សដែលគួរឲ្យចង់ស្គាល់។
ប្រាកដណាស់មនុស្សដែល ចេះនិយាយច្រើន អាចនាំភាពសប្បាយរីករាយជាច្រើន ពេលនៅជាមួយអ្នកដទៃ។ មនុស្សខ្លះ ថែមទាំងស្រលាញ់ មនុស្សពូកែនិយាយទៀតផង។ តែចំពោះ Aquarius ជាទូទៅមិនសូវនិយាយ ហើយក៏មិនបញ្ចេញមតិរបស់ពួកគេប៉ុន្មានទេ។ ហើយវាពិតជាពិបាកណាស់ សម្រាប់អ្នកដទៃ ក្នុងការចូលចិត្តពួកគេ។
ការដែលពួកគេ មិនអាចប្រាប់ ពីអ្វីដែលពួកគេកំពុងធ្វើ ឬគំនិតរបស់ពួកគេ វាពិតជាពិបាកឲ្យយើងស្វែងយល់ពីពួកគេណាស់។ ប្រសិនបើអ្នកចូលចិត្តស្ថេរភាព នៅក្នុងជីវិតនោះ Aquarius ប្រហែលជា ផ្តល់ឱ្យអ្នកនូវការលំបាក។
ប្រភព: myastrosecrets