កូរ៉េខាងត្បូង៖ ពិតណាស់ ការប្រគុំតន្ត្រី «The Golden Hour» នាពេលថ្មីៗនេះរបស់តារាចម្រៀង IU គឺទទួលបាន ជោគជ័យយ៉ាងខ្លាំង និងអស្ចារ្យបំផុត។
ជាមួយគ្នានេះ មិនត្រឹមតែនាងអាចលក់ដាច់អស់រាល់សំបុត្រការប្រគុំតន្ត្រីដោយជោគជ័យប៉ុណ្ណោះទេ តែ IU នាងក៏ទទួលបានការសរសើរពីគ្រប់គ្នា នូវវិធីដែលនាងបានធ្វើឲ្យអ្នកគាំទ្ររបស់នាងទទួលបានបទពិសោធន៍ល្អបំផុត។ ជាពិសេស គ្រប់គ្នាពិតជាភ្ញាក់ផ្អើល ពេលឃើញពីភាពអស្ចារ្យនៃការផ្លាស់ប្តូរសម្លៀកបំពាក់ជាច្រើនរបស់នាង ផ្ទាល់តែម្ដង។
ដោយក្នុងនោះ នាងបានផ្លាស់ប្ដូរសម្លៀកបំពាក់នូវឈុតប្លែកៗពីគ្នា សរុបទៅជាង ១០ឈុត ឯណោះ តែយើងឃើញថា ឈុតនីមួយៗដែលនាងស្លៀកក្នុងពេលនោះ សុទ្ធតែស្អាតៗ សមជាមួយនាងស្ទើរតែគ្រប់ឈុត អ្នកណាក៏សរសើរដែរ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
១.ឈុត Military x Princess Fusion
២.ឈុត Cape Dress
៣.ឈុតខោជាប់អាវ
៤.ឈុត White Mini Dress
៥.រ៉ូបគ្រឿងអលង្ការពណ៌ផ្កាឈូក
៦.ឈុត Frill Top And Tulle Skirt
៧.ឈុត Off-Shoulder Dress
៨.ឈុត Princess Gown
៩.ឈុត Black And Gold Gown
១០.ឈុត Beaded Uniform
១១.ឈុត Office Attire
១២.ឈុត Plaid Top And Baggy Jeans
១៣.ឈុតរ៉ូបផ្កា
ប្រភព៖ koreaboo