យល់ដឹង៖ ពេលខ្លះបេះដូងរបស់អ្នកតែងតែ បដិសេធជាមួយខួរក្បាលជានិច្ច ទោះបីជាខំបំភ្លេចយ៉ាងណា ក៏មិនអាចបញ្ជាបេះដូងបានដែរ ហើយវាស្ទើរតែមិនអាចទៅរួចទេ ក្នុងការទុកអតីតកាលចោល។
តោះមកដឹងពីមូលហេតុ ដែលអ្នកពិបាកបំភ្លេចបំផុត ទោះជាមិនធ្លាប់ Date ក៏ដោយ ៖
១. Aries ♈️
អ្នកមិនអាចភ្លេចឈ្នះពួកគេបានទេ ព្រោះអ្នកមិនអាចទទួលយកចម្លើយ ពិតប្រាកដ។ អ្នកនឹងមិនអាចដេកលក់ឡើយ នៅពេលយប់ រហូតទាល់តែអ្នកទទួលបានអ្វី ដែលអ្នកចង់បានពិតប្រាកដ មិនថាអ្នកត្រូវចំណាយលើអ្វីក៏ដោយ។ ផ្នែកមួយរបស់អ្នក នៅតែជឿជាក់ថា អ្នកអាចនៅជាមួយមនុស្សម្នាក់នេះ។
២. Taurus ♉️
អ្នកមិនអាចភ្លេចពួកគេបានទេ ពីព្រោះអ្នកជឿថា ពេលវេលាមិនស្ថិតនៅខាងអ្នក ហើយអ្នកទាំងពីរមិនទាន់ត្រៀមខ្លួន ហើយអ្នកគិតថា នៅពេលដែលពេលវេលាត្រឹមត្រូវ ការតភ្ជាប់នេះនឹងអាចបន្តឡើងវិញ និងជោគជ័យ។ អ្នកមិនទទួលយកការបរាជ័យទេជាពិសេសក្នុងទំនាក់ទំនង ព្រោះអ្នកតែងតែស្វែងរកដំណោះស្រាយ ចំពោះបញ្ហាណាមួយ សូម្បីតែរឿងដែលស្មុគស្មាញបំផុតក៏ដោយ។
៣. Gemini ♊️
អ្នកមិនអាចភ្លេចពួកគេបានទេ ព្រោះអ្នកមើលរឿងមនោសញ្ចេតនាច្រើនពេក ហើយជីវិតអ្នកគឺដូចជាភាពយន្តអ៊ីចឹង។ អ្នកចូលចិត្តរឿងភាគ និងភាពរំភើបនៃទំនាក់ទំនងតែម្ខាង ហើយអ្នកជឿជាក់លើ 'ការប្រែចិត្ត' ដែលអាចបង្វែរជីវិតស្នេហារបស់អ្នកបាន ហើយមនុស្សរបស់អ្នកនឹងត្រលប់មកវិញ ដោយប្រកាសពីសេចក្តីស្រឡាញ់ ដែលមិនអាចកាត់ថ្លៃបានចំពោះអ្នក។
៤. Cancer ♋️
អ្នកមិនអាចភ្លេចគេបានទេ ព្រោះគេបានប៉ះបេះដូងអ្នក ហើយអ្នកមិនអាច ឆ្លងផុតអារម្មណ៍នោះបានទេ។ វាមិនមែនជាអ្វីដែលអ្នកធ្លាប់ជួបប្រទះញឹកញាប់នោះទេ ហើយវាមិនមែនជាអ្វី ដែលអ្នកអាចបំភ្លេចបាន ដោយងាយនោះទេ។ អ្នកកំពុងមានមនោសញ្ចេតនា ចំពោះអ្វីដែលធ្លាប់មានជាមួយគ្នា ហើយអ្នកជឿថាអ្វីទាំងអស់ដែលអ្នកត្រូវការ គឺជាឱកាសត្រឹមត្រូវ។
៥. Leo ♌️
អ្នកមិនអាចភ្លេចពួកគេបានទេ ព្រោះអត្មាភាពរបស់អ្នកធំពេក ក្នុងការទទួលយកការបដិសេធ។ អ្នកមិនបោះបង់ដោយងាយទេ ហើយអ្នកមិនបោះបង់នូវអ្វី ដែលអ្នកចង់បានឡើយ លុះត្រាតែអ្នកបានសាកល្បងវាបាន ដូច្នេះអ្នកប្រហែលជានៅក្នុងជីវិតរបស់មនុស្សម្នាក់នេះ ក្នុងនាមជាមិត្ត ឬជាមិត្តរួមការងារ ហើយអ្នកនៅក្បែរអ្នកព្រោះអ្នកជឿថា អ្នកនឹងអាចយកឈ្នះបេះដូងរបស់ពួកគេបាន។
៦. Virgo ♍️
អ្នកមិនអាចភ្លេចពួកគេបានទេ ព្រោះអ្នកមានអារម្មណ៍ថា អ្នកមិនបានស្គាល់គេច្បាស់ជាងនេះ។ អ្នកបន្ទោសខ្លួនឯងដែលមិនប្រាប់មនុស្សម្នាក់នោះ ពីអ្វីដែលគេចង់ប្រាប់អ្នក ពេលអ្នកមានឱកាស។ កំហុសរបស់អ្នកគឺជាអ្វីដែល ធ្វើឱ្យអ្នកជាប់គាំងដោយគិតថា អ្នកបំផ្លាញទំនាក់ទំនងល្អ ដោយមិនបានគិតច្បាស់លាស់។
៧. Libra ♎️
អ្នកមិនអាចភ្លេចគេបានទេ ព្រោះអ្នកពិតជាមិនអាចដើរចេញបាន ហើយអ្នកមិនខ្វល់ពីការ ធ្វើជាមិត្តនឹងអ្នកដែលអ្នក មានអារម្មណ៍ចង់បានឡើយ។ អ្នកនៅតែអាចនៅទីនោះសម្រាប់ពួកគេ នៅពេលដែលពួកគេត្រូវការអ្នក ដែលធ្វើឲ្យវាពិបាកក្នុងការបន្តដំណើរទៅមុខទាំងស្រុង នៅពេលដែលអ្នកតែងតែឃើញពួកគេ ហើយនិយាយជាមួយពួកគេ។
៨. Scorpio ♏️
ជាធម្មតាអ្នកជាមនុស្សដែលមិនអាចសម្រេចបាន ហើយជាអ្នកដែលមិនត្រៀមខ្លួន សម្រាប់ការតាំងចិត្ត ដូច្នេះនៅពេលដែលអ្នកបានភ្លក់រសជាតិជូរចត់ នៃការលង់ស្នេហ៍ចំពោះនរណាម្នាក់ នោះវាពិតជាពិបាក ព្រោះអ្នកមិនធ្លាប់ជាអ្នកដេញតាមអ្នកដ៏ទៃឡើយ។
៩. Sagittarius ♐️
អ្នកមិនអាចភ្លេចពួកគេបានទេ ព្រោះអ្នកមិនអាចភ្លេចថា ពេលមួយដែលអ្នក បានបើកចិត្តឲ្យគ្នានៅដំណើរកម្សាន្ត។ អ្នកស្រឡាញ់ពេលវេលា ដ៏ល្អទាំងនោះខ្លាំងពេក។ ពួកគេមានន័យច្រើនចំពោះអ្នក ហើយអ្នកមិនបានភ្ជាប់ទំនាក់ទំនងនោះលំៗទេ។
១០. Capricorn ♑️
អ្នកមិនអាចភ្លេចគេបានទេ ព្រោះអ្នកជឿថាគេជា មនុស្សអស្ចារ្យសម្រាប់អ្មក។ អ្នករឹងរូស ហើយពេលអ្នកជឿអ្វីមួយ វាពិបាក ក្នុងការកែប្រែចិត្តរបស់អ្នក។ វាអាចនឹងចំណាយពេលច្រើនទៀត ដើម្បីបដិសេធគំនិតនេះ ព្រោះវិចារណញាណរៀងរឹងរូស ហើយអ្នកដឹងថាអារម្មណ៍របស់អ្នក ចំពោះបុគ្គលនេះគឺប្រាកដនិយម និងត្រឹមត្រូវ។
១១. Aquarius ♒️
អ្នកមិនអាចភ្លេចពួកគេបានទេ ព្រោះអ្នកទុកពួកគេសំខាន់ពេក នៅក្នុងជីវិតរបស់អ្នក។ អ្នកមានអារម្មណ៍ដូចជាការភ័យខ្លាច រារាំងអ្នកពីការផ្តល់ឱ្យមនុស្សម្នាក់នោះ នូវអ្វីដែលពួកគេត្រូវការ ហើយអ្នកគឺជាមនុស្ស ដែលជឿជាក់យ៉ាងមុតមាំ ក្នុងឱកាសទីពីរ។ នោះហើយជាមូលហេតុដែលអ្នក ជាប់គាំងឥតឈប់ឈររវាងការប្រថុយប្រថាន និងប្រាប់ពួកគេពីអ្វីដែលពួកគេ ពិតជាមានន័យចំពោះអ្នក។
១២. Pisces ♓️
អ្នកមិនអាចភ្លេចពួកគេបានទេ ព្រោះអ្នកមិនអាចរកឃើញទំនាក់ទំនង កាន់តែស៊ីជម្រៅជាងនេះ។ អ្នកបន្តមើលឡើងវិញ នូវការសន្ទនាចាស់ៗ ហើយពួកគេនៅតែធ្វើឱ្យបេះដូងរបស់អ្នកលោតខុសចង្វាក់។ អ្នកនៅតែរស់នៅក្នុងអតីតកាល ហើយវារារាំងខ្លួនឯងមិនឱ្យផ្តល់ឱកាសឱ្យទំនាក់ទំនងផ្សេងទៀតកើតឡើង។
ប្រភព: thoughtcatalog