ហក់មក! តារា K-Pop ទាំងនេះ ហ៊ានតវ៉ាដាក់អ្នកគ្រប់គ្រងវិញ មិនញញើត - TrueID

ហក់មក! តារា K-Pop ទាំងនេះ ហ៊ានតវ៉ាដាក់អ្នកគ្រប់គ្រងវិញ មិនញញើត

September 22, 2022

កម្សាន្ត៖ តារា K-Pop ភាគច្រើនគឺ ពឹងផ្អែកលើក្រុមហ៊ុនរបស់ពួកគេ សម្រាប់ការផ្សព្វផ្សាយមិនថាកាលវិភាគ និងសូម្បីតែគុណភាពនៃតន្ត្រី ដែលពួកគេចេញផ្សាយ។

យ៉ាងណាមិញ វាជារឿងដ៏គួរឲ្យខកចិត្តមួយសម្រាប់ទាំង idols និងអ្នកគាំទ្រ គឺនៅពេលដែលក្រុមហ៊ុនណាមួយ ធ្វើបាប idols របស់ពួកគេ ហើយខណៈពេលដែលជាធម្មតា idols មិនអាចនិយាយប្រឆាំង នឹងក្រុមហ៊ុនរបស់ពួកគេបានទេ។

ទោះជាយ៉ាងណាក៏ដោយ មិនមែនតារាទាំងអស់សុទ្ធតែខ្លាច មិនហ៊ានតបតនឹងក្រុមហ៊ុនរបស់ពួកគេនោះទេ ក្នុងនោះក៏មាន idols ខ្លះក្លាហាន ដែលបាននិយាយ ហ៊ានក្រោកឈរឡើងចំពោះមុខក្រុមហ៊ុនរបស់ពួកគេ ប្រឆាំងនឹងការធ្វើបាប ដូចគ្នា។

ខាងក្រោមនេះ ជាតារាប៉ុន្មានដួងដែល​បាន​ប្រឆាំង​នឹង​ភ្នាក់ងារ​របស់​ខ្លួន ៖

១. Jessi

Jessi ធ្លាប់ជាអ្នកចម្រៀង នៅក្រោម P NATION រហូតដល់ការចាកចេញថ្មីៗនេះ ខណៈ​ដែល​នៅ​តែ​ចុះ​ហត្ថលេខា​នៅ P NATION នាង​បាន​និយាយ​អំពី​របៀប​ដែល PSY មិន​យល់​ព្រម​លើ​សម្លៀក​បំពាក់​របស់​នាង តែយ៉ាងណាតារាស្រីរូបនេះ បានបដិសេដមិនព្រមតាមការ សំណូមពររបស់ PSY នោះទេ។

Jessi
Jessi

២. Taeyeon សមាជិកក្រុម Girls'Generation

Taeyeon សមាជិកក្រុម Girls' Generation មិនដែលខ្លាចក្នុងការនិយាយពី SM Entertainment ឲ្យចេញមុខ ដោះស្រាយបញ្ហាទាំងសម្រាប់ខ្លួននាងនិងសមាជិករបស់នាងនោះទេ ដែលពេលមួយនាង ជាមួយ SeulgiនិងWendy បានញ៉ាំការ៉េមជាមួយគ្នា តែដោយសារតែអ្នកគ្រប់គ្រងរបស់ RedVelvetមើលមក ធ្វើឲ្យ Seulgi និង Wendy បន្ថយការញ៉ាំ ជាហេតុធ្វើឲ្យ Taeyeonចេញមុខថាឲ្យអ្នកគ្រប់គ្រងនោះភ្លាមៗ ដោយជឿថា Seulgi និង Wendy គួរតែត្រូវបានអនុញ្ញាតឲ្យញ៉ាំអ្វីដែលពួកគេចង់។

Taeyeon
Taeyeon

៣. HyunA និង DAWN

ប្រហែល​ជា​រឿង​ដ៏​ល្បី​បំផុត​មួយ​របស់​តារា​ដែល​ក្រោក​ឈរ​ប្រឆាំង ​នឹង​ក្រុមហ៊ុន​របស់​ពួក​គេ គឺ​នៅ​ពេល HyunA និង DAWN បង្ហាញ​ពី​ទំនាក់ទំនង​របស់​ពួក​គេដែលពេលនោះ Cube Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដើម្បីបដិសេធពាក្យចចាមអារ៉ាមថា HyunA និង DAWN មិនបានណាត់ជួបគ្នាទេ។ ប៉ុន្តែជាជាងនៅស្ងៀម ហើយទុកឲ្យក្រុមហ៊ុននិយាយជំនួសពួកគេ HyunA និង DAWN បានសម្រេចចិត្តចែករំលែកព័ត៌មាននៃទំនាក់ទំនងរបស់ពួកគេ ដែលនាំឲ្យពួកគេត្រូវបានគេបណ្តេញចេញ ពី Cube Entertainment

HyunA និង DAWN
HyunA និង DAWN

៤. Sakura សមាជិកក្រុម LESSERAFIM

ថ្មីៗនេះLE SSERAFIM បានចេញផ្សាយភាពយន្តឯកសារ ដែលលាតត្រដាងការពិតដ៏ឃោរឃៅនៃអ្វីដែលសិក្ខាកាមតារា K-Pop ឆ្លងកាត់ខណៈពេលដែលព្យាយាមសម្រេចក្តីសុបិន នៃការបង្ហាញខ្លួនដំបូងរបស់ពួកគេជាពិសេសគឺរបបអាហារ។ ស្របគ្នានោះ Sakura ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១១ បានស្រក់ទឹកភ្នែកចំពោះការរិះគន់នេះដោយពន្យល់ថា ពួកគេបានធ្វើការយ៉ាងលំបាក នាងមិនចង់ឲ្យសមាជិកតានតឹងអំពីរឿងនេះទេ។ ធ្វើឲ្យអ្នកគាំទ្រមានមោទនភាពមិនគួរឲ្យជឿ ចំពោះ Sakura សម្រាប់ការក្រោកឈរឡើង សម្រាប់សមាជិករបស់នាង និងនិយាយប្រឆាំងនឹងបញ្ហាសំខាន់បែបនេះ៕

Sakura
Sakura

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...