អាប់អួរមែនទេ? កុំបារម្ភ! នេះជារបៀបដែលតារានិករនីមួយៗ អាចនាំពន្លឺដល់អ្នក - TrueID

អាប់អួរមែនទេ? កុំបារម្ភ! នេះជារបៀបដែលតារានិករនីមួយៗ អាចនាំពន្លឺដល់អ្នក

April 29, 2022

យល់ដឹង៖ វាមិនមែនត្រឹមតែ ការស្លៀកពាក់ត្រឹមត្រូវ ដើម្បីទទួលបានការចាប់អារម្មណ៍នោះទេ ជួនកាលវានិយាយអំពីអ្វីអត្តចរិតល្អដែលអ្នកមានរួចហើយ។ 

ខាងក្រោមនេះគឺជាលក្ខណៈ ដែលពិតជាលេចធ្លោដូចជាពន្លឺ សម្រាប់មនុស្សគ្រប់គ្នានៅជុំវិញអ្នក ៖

♈️ Aries (Mar 21 – Apr 19)

របៀបដែលអ្នករក្សាភាពស្មោះត្រង់ ចំពោះមនុស្សគ្រប់គ្នា និងអ្វីគ្រប់យ៉ាងដែលអ្នកជឿ គឺមានភាពទាក់ទាញដែលមិនអាចប្រកែកបាន ព្រោះវាបង្ហាញពីស្មារតី ដ៏កាចសាហាវរបស់អ្នក។ មនុស្សដឹងថា គេអាចពឹងផ្អែកលើអ្នក និងអាចទទួលបានការការពារ! តើអ្នកណាដែលមិនស្រលាញ់ អ្នកការពារនោះ?

♉️ Taurus (Apr 20 – May 20)

អ្នកបដិសេធមិនព្រមចុះចាញ់ ហើយនេះតែងតែទាក់ទាញមនុស្សមករកអ្នក។ អ្នកមានការលះបង់យ៉ាងខ្លាំង ចំពោះអ្វីគ្រប់យ៉ាងដែលអ្នកយល់ថា មានសារៈសំខាន់ ដែលមានន័យថា អ្នកបង្កើតទំនាក់ទំនង ដ៏មានអត្ថន័យជាមួយមនុស្ស ដែលនៅជុំវិញអ្នកជារៀងរហូត។

♊️ Gemini (May 21 – Jun 20)

ពេល​ចូល​បន្ទប់មួយ អ្នកស្រួលនឹងឲ្យមនុស្ស​ចំណាំ ​ព្រោះ​អ្នក​ត្រូវ​បាន​គេ​ស្គាល់​ថា​ មានជីវិត​ដូច​ពិធីជប់លៀង។ អ្នក​មាន​ភាព​ឯកឯង ហើយ​អ្នក​នឹង​មិន​ទទួល​យក​ផ្នែកណាមួយឡើយ​ ប្រសិន​បើវានឹងបញ្ឈប់​អ្នក​ពី​ការ​សប្បាយ​។

អ្នករីកចម្រើនលើការសាកល្បងអ្វីដែលថ្មី ហើយមនុស្សចង់ធ្វើតាមការដឹកនាំរបស់អ្នកជានិច្ច។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

អ្នកមិនដែលខ្មាស់អៀន ពីការបង្ហាញអារម្មណ៍របស់អ្នកទេ ដែលអនុញ្ញាតឱ្យអ្នកដទៃដឹងថា អ្នកមានក្ដីស្រលាញ់ និងផ្អែមល្ហែមប៉ុណ្ណា។ មនុស្សចង់នៅក្បែរអ្នក ដើម្បីស្រូបយកថាមពលស្នេហារបស់អ្នក ជាពិសេសដោយសារតែពួកគេដឹងថា អ្នកជាមនុស្សដែលអាចស្តាប់រឿងរបស់ពួកគេដ៏ល្អបំផុត។

♌️ Leo (Jul 23 – Aug 22)

អ្នក​មាន​កេរ្តិ៍​ឈ្មោះ​សម្រាប់​ស្តង់ដារ​ខ្ពស់ និង​រសជាតិ​ដ៏​អស្ចារ្យ ដែល​មិន​ដែល​ខ្វះ​ពន្លឺបាន នៅ​ក្នុង​បន្ទប់មួយ​ ព្រោះ​មនុស្សគ្រប់គ្នា នឹង​ភ្ញាក់ផ្អើលអំពីវត្តមានអ្នក។ អ្នកគឺជាមនុស្សស្លៀកពាក់ស្អាតបាតបំផុត ជាមួយនឹងអាកប្បកិរិយាស៊ិចស៊ី ដែលមនុស្សគ្រប់គ្នាចង់ក្លាយជាអ្នក ឬនៅជាមួយអ្នកណាស់។

♍️ Virgo (Aug 23 – Sep 22)

អ្នកគឺជាឫសគល់មួយ នៃការជម្រុញបញ្ញា ដើម្បីកុំឱ្យមានភាពឯការ ក្នុងការជួបជុំណាមួយ ហើយពេលខ្លះមនុស្សនឹងមិនទុកឱ្យអ្នក នៅម្នាក់ឯងនោះទេ។ មនុស្សគ្រប់គ្នា ចង់បានខួរក្បាលដូចអ្នក ហើយរៀនពីអ្នក ព្រោះអ្នកឆ្លាត និងអត់ធ្មត់នឹងគំនិតរបស់អ្នកណាស់។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

អ្នកបំភ្លឺបន្ទប់ណាមួយ ដោយយុត្តិធម៌ តាមរបៀបដែលអនុញ្ញាតឱ្យអ្នកដទៃដឹងថា អ្នកយកចិត្តទុកដាក់ប៉ុណ្ណា។ អ្នក​ចង់​បាន​របស់​ល្អ​បំផុត ​សម្រាប់​អ្នក​រាល់​គ្នា សូម្បី​តែ​មនុស្ស​ទើបតែស្គាល់​ក៏​ដោយ ហើយ​នេះ​ធ្វើ​ឱ្យ​អ្នក​ ពេញ​និយម​យ៉ាង​ខ្លាំង។ មនុស្សពិតជាកោតសរសើរ ចំពោះអាកប្បកិរិយាមិនលំអៀងរបស់អ្នក ហើយពួកគេស្រឡាញ់វិធីសាស្រ្ត របស់អ្នកបំផុតក្នុងជីវិត។

♏️ Scorpio (Oct 23 – Nov 21)

អ្នករាល់គ្នាដឹងថា ការនៅក្បែរមនុស្សដែលធ្វើឱ្យមានសុខភាពផ្លូវចិត្តល្អ គឺអស្ចារ្យខ្លាំងណាស់ ដែលនេះជាមូលហេតុដែល វិធីនៃការអានរបស់មនុស្ស គឺស្ថិតនៅលើអ្នក។ អ្នក​ចេះ​ធ្វើ​ឱ្យ​គ្រប់​រឿង​ ទៅជាកំប្លែង​​បន្តិច ហើយ​ក៏ប្រែជាកំប្លែង​យ៉ាង​ខ្លាំង ​ក្នុង​របៀប​ដែល​ទាក់ទាញ​អ្នក​គ្រប់​គ្នា​។

♐️ Sagittarius (Nov 22 – Dec 21) 

អ្នកកំពុងផ្សងព្រេង ដោយស្នាមញញឹមដ៏ទាក់ទាញ តើអ្នកណាអាចបដិសេធបាន? 

អ្នកនឹងធ្វើឲ្បបន្ទប់មួយ ភ្លឺដោយវត្តមានរបស់អ្នក ភាគច្រើនដោយសារតែមនុស្សដឹងថា អ្នកនាំយកវិចារណញ្ញាណពិតៗ ទៅក្នុងការជួបជុំណាមួយ។ 

មនុស្សគ្រប់គ្នាស្រឡាញ់ភាពឯកឯង របស់អ្នកណាស់។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

មនុស្ស​ស្រលាញ់របៀបដែល​ថា​ អ្នកមិនចូលចិត្រ​រញ៉េរញ៉ៃ​ច្រើន។ អ្នកខ្លាំង ឆ្លាត ហើយអ្នកតែងតែដឹងពីរបៀប ដើម្បីទទួលបានអ្វីដែលអ្នកចង់បាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏បន្ទាបខ្លួន ចំពោះភាពជោគជ័យរបស់អ្នកផងដែរ ហើយនេះធ្វើឱ្យអ្នក កាន់តែមានការកោតសរសើរ។

♒️ Aquarius (Jan 20 – Feb 18)

មនុស្សចូលចិត្តការទន្ទឹងរង់ចាំ នូវអ្វីដែលពួកគេអាចរំពឹងពីអ្នកនៅពេលក្រោយ ដោយសារភាពដើម និងឯករាជ្យរបស់អ្នក ធ្វើឱ្យអ្នកក្លាយជា​ កាតដ៏ពិសេស។ អ្នកតែងតែរៀបចំជាមួយនឹងទ្រឹស្ដី និងគំនិតថ្មីៗ ដើម្បីទាក់ទាញមនុស្សគ្រប់គ្នា ដែលនៅជុំវិញអ្នក។

♓️ Pisces (Feb 19 – Mar 20)

ភាពច្នៃប្រឌិតរបស់អ្នកធ្វើ ឱ្យអ្នកក្លាយជាមនុស្សដែល មានមនោសញ្ចេតនាដ៏ល្អ ហើយមនុស្សកោតសរសើរយ៉ាងខ្លាំង ចំពោះកម្រិតនៃក្តីមេត្តារបស់អ្នក។ អ្នកបំពេញពន្លឺក្នុងបន្ទប់មួយ ជាមួយនឹងគំនិតច្នៃប្រឌិតរបស់អ្នក ហើយវាមិនអាចទៅរួចទេ ក្នុងការមិនកត់សម្គាល់ ជាពិសេស នៅពេលដែលអ្នកងប់ងល់នឹងអ្វីមួយ (ឬនរណាម្នាក់)។

ប្រភព: womanworking 

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...