ទោះទំនាក់ទំនងមានបញ្ហា ក៏តារានិករទាំងនេះ សុខចិត្តបិទភ្នែក មើលមិនឃើញ - TrueID

ទោះទំនាក់ទំនងមានបញ្ហា ក៏តារានិករទាំងនេះ សុខចិត្តបិទភ្នែក មើលមិនឃើញ

January 16, 2023

យល់ដឹង៖ បញ្ហាមួយចំនួនដែលអ្នកបានធ្វើ ហើយវាងាយនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង មិនថាទំនាក់ទំនងអ្វីឡើយ តែពេលខ្លះអ្នកធ្វើទៅទាំងមិនដឹងខ្លួន។ ប៉ុន្តែ តារានិករមួយចំនួន នៅតែមិនអាចមើលឃើញពីបញ្ហា ដោយសារតែការស្រលាញ់ងប់របស់ពួកគេ។

រូបតំណាង
រូបតំណាង

តោះមកស្គាល់ពួកគេ ខាងក្រោម ៖

១. Leo ♌️ 

អ្នក​ជា​មនុស្ស​រ៉ូមែនទិក។ នៅពេលអ្នកលង់ លើនរណាម្នាក់ អ្នកនឹងវង្វេង នៅក្នុងគំនិតរបស់ពួកគេ។ អ្នក​ស្រមើស្រមៃ​ខ្លាំង​ ទៅ​លើ​អនាគត​​ដែល​អ្នក​អាច​មាន​ជាមួយ​គេ ដែល​ពេល​ខ្លះ ​អ្នក​ភ្លេច​ពី​បច្ចុប្បន្ន​កាល​ ដែល​​នៅ​ចំពោះ​មុខ​អ្នក។ ទោះមានបញ្ហា ក៏វាមិនអីសម្រាប់អ្នក ពីព្រោះអ្នកពិតជារំភើបក្នុងការផ្លាស់ប្តូរ ទៅកាន់ដំណាក់កាលបន្ទាប់ជាង។ អ្នក​បញ្ចប់​ដោយការ​ផ្ដោត​លើ​អ្វីៗដែលល្អហើយ​មិន​អើពើ​នឹង​អ្វី​ដែល​អាក្រក់ឡើយ។

២. Sagittarius ♐️ 

អ្នកមើលឃើញពីភាពល្អបំផុតនៅក្នុងមនុស្ស សូម្បីតែនៅពេលដែលពួកគេបង្ហាញអ្នក ពីផ្នែកដ៏អាក្រក់បំផុតរបស់ពួកគេ និងសូម្បីតែនៅពេលដែល ពួកគេនឹងរត់ចេញក៏ដោយ។ អ្នក​មិន​ដឹង​ថា​មាន​នរណា​ម្នាក់​អាក្រក់​សម្រាប់​អ្នក​ទេ ព្រោះ​អ្នក​មិន​ចង់​វិនិច្ឆ័យ​គេ​ខ្លាំង​ពេក។ អ្នកចង់ផ្តល់ឱ្យពួកគេ នូវការផ្លាស់ប្តូរដោយយុត្តិធម៌។ លើសពីនេះ អ្នកជឿជាក់ លើការអភ័យទោស ហើយជឿថាមនុស្សអាចផ្លាស់ប្តូរបាន ដូច្នេះទោះបីជាពួកគេ ធ្វើឱ្យអ្នកឈឺចាប់ក៏ដោយ អ្នកពិតជាអាចផ្តល់ឱកាសទីពីរដល់ពួកគេ។

៣. Aries ♈️ 

នៅពេលដែលអ្នករកឃើញ នរណាម្នាក់ដែលទាក់ទាញ ការយកចិត្តទុកដាក់របស់អ្នក នោះអ្នកនឹងងប់ខ្លាំង ចំពោះពួកគេ។ អ្នកតែងបង្កើនល្បឿនក្នុងទំនាក់ទំនង ដោយមិនចាំបាច់ស្គាល់មនុស្ស ក្នុងកម្រិតស៊ីជម្រៅនោះទេ។ ទោះបីជាថាមពលរបស់អ្នក អាចធ្វើឱ្យទំនាក់ទំនងមានអារម្មណ៍រំភើបក៏ដោយ វាក៏អាចធ្វើឱ្យអ្នកបញ្ចប់ជាមួយ នឹងមនុស្សខុសដែរ។

ប្រភព: thoughtcatalog

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...