យល់ដឹង៖ មនុស្សយើងម្នាក់ៗតែងតែមានចំណុចពិសេស និងចំណុចទាក់ទាញរៀងៗខ្លួន ជាពីសេសគឺភាពទាក់ទាញ ដែលអាចទាញយកមនុស្សឲ្យចូលមរកខ្លួនបាន ដើម្បីអាចដឹងបាន យើងអាចមើលទៅតាមសញ្ញារាសីចក្របាន។
ដូច្នេះខាងក្រោមនេះនឹងបង្ហាញពី មូលហេតុតារានិករនីមួយៗ ងាយទាក់ទាញមនុស្សឲ្យចូលក្នុងជីវិតបាន ៖
♈️ Aries (Mar 21 – Apr 19)
Aries គឺជាមនុស្សដែលមានភាពដឹកនាំពីធម្មជាតិ ដូច្នេះពួកគេជាអ្នកកំណត់និន្នាការណាមួយ មិនមែនអ្នកដើរតាមទេ។ ហើយទោះបីជាពួកគេអាចមានការរំជើបរំជួល និងមានទំលាប់មិនបញ្ចប់នូវអ្វីដែលពួកគេបានចាប់ផ្តើមក៏ដោយ ពួកគេមានអំណាច និងអាចទាក់ទាញមនុស្សឲ្យចូលមករកពួកគេរួចហើយ ដោយសារតែភាពរីករាយ និងសុទិដ្ឋិនិយមរបស់ពួកគេ។
♉️ Taurus (Apr 20 – May 20)
ទោះបីជា Taurus ត្រូវបានគេស្គាល់ថាជាតារានិករ ដែលរឹងរូសក៏ដោយក៏ Taurus ពិតជាមានមន្តស្នេហ៍ និងភាពចុះសម្រុងេជាមួយនឹងមនុស្សគ្រប់គ្នា។ ពួកគេអាចឈ្នះចិត្តមនុស្សគ្រប់គ្នា ដោយសារភាពរួសរាយ ភាពងប់ងល់របស់ពួកគេ និងការដឹងគុណចំពោះអ្វីដែលល្អនៅក្នុងជីវិត។ មិនបាច់និយាយទេ ពួកគេក៏ជាមិត្តដ៏សប្បុរស និងស្មោះត្រង់ផងដែរ។
♊️ Gemini (May 21 – Jun 20)
ទោះបីជាធម្មជាតិដ៏អន្ទះអន្ទែងរបស់ Gemini ធ្វើឲ្យពិបាកក្នុងការរក្សាភាពស្ងប់ស្ងាត់ នូវការធ្វើអ្វីមួយប្រចាំថ្ងៃរបស់ពួកគេក៏ដោយនេះហើយជាអ្វីដែលធ្វើឲ្យពួកគេ មានភាពរំភើបរីករាយក្នុងការនៅក្បែរមនុស្សគ្រប់គ្នា។ ពួកគេមានភាពស្វាហាប់ ហើយតែងតែមានអ្វីដែលឆ្លាតក្នុងការនិយាយ។ និយាមរួម គឺមិនដែលមានពេលវេលាដ៏គួរឲ្យធុញជាមួយ Gemini ទេ។
♋️ Cancer (Jun 21 – Jul 22)
Cancer អាចមានលក្ខណៈគិតច្រើន និងគិតអ្វីដែលពាក់ព័ន្ធនឹងខ្លួនឯងច្រើន។ ប៉ុន្តែមនុស្សគ្រប់គ្នា អាចមើលរំលងរឿងនោះ បានព្រោះពួកគេគឺជាមិត្តភក្តិដែលស្មោះត្រង់ គួរឲ្យទុកចិត្ត និងយកចិត្តទុកដាក់បំផុតក្នុងជីវិតរបស់អ្នក។ ពួកគេផ្តល់អំណោយដល់មនុស្សដែលពួកគេខ្វល់ខ្វាយដោយក្ដីស្រលាញ់ និងមានតម្លៃ ដើម្បីធ្វើឲ្យប្រាកដថា មនុស្សទាំងនោះទទួលបានការយកចិត្តទុកដាក់។
♌️ Leo (Jul 23 – Aug 22)
មែនហើយ Leos គឺជាតារានិករដែលផ្តល់ផលប្រយោជន៍ច្រើនបំផុត ហើយទំនុកចិត្ត និងមហិច្ឆតារបស់ពួកគេ អាចជាមូលហេតុចម្បងសម្រាប់បញ្ហានេះ។ Leos ជាមិត្តរួមការងារ ដែលស្មោះត្រង់បំផុត។ មនុស្សត្រូវគ្រប់គ្នាត្រូវបាន ទទួលបានភាពទាក់ទាញ នទៅនឹងចំណូលចិត្តរបស់ពួកគេ នៅក្នុងអ្វីដែលពួកគេបានធ្វើប្រចាំថ្ងៃ ចំពោះមនុស្សទាំងនោះ។
♍️ Virgo (Aug 23 – Sep 22)
Virgos ក៏មានវិធីសាស្រ្ត អំពីរបៀបដែលពួកគេបង្ហាញខ្លួនឯង និងបង្ហាញភាពទាក់ទាញ ទៅកាន់អ្នកដទៃ ចាប់ពីការតុបតែងមុខរបស់ពួកគេ រហូតដល់ការសន្ទនាជាក់ស្តែង។ ពួកគេយកឈ្នះចិត្តមនុស្ស ដោយភាពប្រាកដនិយម និងភាពស្មោះត្រង់ចំពោះខ្លួនឯងនិងអ្នកដ៏ទៃ។ ពួកគេក៏ជាមិត្តដែលគួរឲ្យទុកចិត្តបំផុតមួយផងដែរ។
♎️ Libra (Sep 23 – Oct 22)
តារានិករនេះ មិនចូលចិត្តនៅម្នាក់ឯងនោះទេ ដោយសារតែហេតុផលនេះ ទើបគេក្លាយជាមនុស្សម្នាក់ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់នៅក្បែរព្រោះ Libra ឲ្យតម្លៃនៃពេលវេលាមនុស្សគ្រប់គ្នា ដែលមិនទុកគេចោល។ គេអាចកំដរមិត្តភក្ដិបានជានិច្ច ព្រោះពួកគេមិនចង់ឃើញមនុស្សនៅជុំវិញខ្លួនពិបាកចិត្តទេ។
♏️ Scorpio (Oct 23 – Nov 21)
ជាមនុស្សដែលមានថាមពល និងមានភាពអាថ៌កំបាំងម្នាក់។ពួកគេអាចយកឈ្នះចិត្តមនុស្ស ដោយសារការក្លាយជាមិត្តភក្តិដែលស្មោះត្រង់បំផុត និងមានចិត្តស្រលាញ់ធំបំផុត។ អ្វីគ្រប់យ៉ាងដែលពួកគេស្រលាញ់ និងយកចិត្តទុកដាក់គឺត្រូវបានបំពេញដោយភាពរីករាយដែលរួមបញ្ចូលទាំងមនុស្សដែលនៅជុំវិញ ដើម្បីដោះស្រាយជាមួយនឹងអារម្មណ៍របស់ពួកគេ។
♐️ Sagittarius (Nov 22 – Dec 21)
ដោយសារតែពួកគេជាមនុស្សដែលមានភាពសប្បុរស និងមានស្នាមញញឹមដ៏ទាក់ទាញដល់មនុស្សគ្រប់គ្នា ដូច្នេះមិនចម្លែកទេដែលតារានិកររូបនេះ មានគេចាប់អារម្មណ៍ច្រើន។ ពួកគេជាមនុស្សសកម្ម និងស្វាហាប់ ឲ្យតម្លៃខ្ពស់លើភាពស្មោះត្រង់បំផុត។
♑️ Capricorn (Dec 22 – Jan 19)
អ្នកជាមនុស្សដែលអាចទុកចិត្តបាន។ ជាមនុស្សដែលមិនសូវចូលរួមនឹងគេច្រើន ទើបមនុស្សភាគច្រើនគិតថា ពួកគេមិនគួរឲ្យទុកចិត្ត។ ប៉ុន្តែនៅពេលដែលមានបញ្ហាម្តងៗ គឺតារានិករមួយនេះ តែងចេញមុខដោះស្រាយមុនគេជានិច្ច។
♒️ Aquarius (Jan 20 – Feb 18)
តារានិកររូបនេះ ចំណុចទាក់ទាញគឺទៅលើអត្តចរិតប្លែកៗ។ មានអត្តចរិតរួសរាយ ជាមនុស្សមានព្រលឹងដែលចាស់ៗចំណាំនិយាយ។ពួកគេតែងគិតថាភាពរីករាយ គឺផ្តើមចេញពីយើងមិនចាំបាច់ចាំទទួលពីអ្នកណាឡើយ ទើបមនុស្សដូចជាពួកគេតែងមើលទៅរីករាយគ្រប់ពេល។
♓️ Pisces (Feb 19 – Mar 20)
ជាមនុស្សដែលចេះបត់បែន និងមានមនោសញ្ចេតនាខ្ពស់។ ជាមនុស្សដែលតែងស្តាប់បញ្ហាមិត្តជានិច្ច។ ពួកគេជាមនុស្សឆ្លាត តែពេលខ្លះពួកគេក៏អាចឆោតល្ងង់ណាស់ដែរ។ ប៉ុន្តែអ្វីដែលជាភាពទាក់ទាញបំផុតរបស់ពួកគេនោះ គឺភាពយល់ចិត្ត។ តារានិករនេះតែងយល់ចិត្តមនុស្សគ្រប់គ្នា ដែលនៅក្បែរខ្លួនជានិច្ច ទើបមនុស្សជាច្រើនស្រលាញ់ចូលចិត្តពួកគេ។
ប្រភព: thoughtcatalog