កូរ៉េខាងត្បូង ៖ ពេលនេះ BTS កំពុងធ្វើឲ្យកក្រើកបណ្ដាញសង្គមអ៊ីនធើណែត ក្រោយពួកគេបានទម្លាក់ផ្នែកដំបូងនៃConcept Photos នៃការផ្សព្វផ្សាយសម្រាប់អាល់ប៊ុមថ្មី«PROOF» របស់ពួកគេ ដែលទើបតែត្រូវបានចេញផ្សាយជាផ្លូវការ។
ជាមួយរូបភាពថ្មីច្បាស់ត្រជាក់ភ្នែករបស់BTSសម្រាប់ការត្រឡប់មកវិញនូវអាល់ប៊ុមថ្មី «PROOF» នេះ ពួកគេបានធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោកកំពុងលង់ស្រលាញ់ចំពោះរូបរាងថ្មីជាមួយស្ទីលកាន់តែកាចមិនតិចទេ ម្នាក់ៗជះភាពសង្ហា និងមន្ដស្នេហ៍រៀងៗខ្លួន ឃើញហើយដក់ជាប់ភ្នែកមិនចង់អូសរំលងទៅណាឡើយ។
គួរបញ្ជាក់ផងដែរថា BTS ត្រៀមនឹងត្រឡប់មកវិញជាមួយអាល់ប៊ុមថ្មី «PROOF» របស់ពួកគេនៅថ្ងៃទី១០ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ៕
ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព ៖ Koreaboo