តើតារានិករនីមួយៗ នឹងជួបស្នេហាពិតនៅទីកន្លែងណា? - TrueID

តើតារានិករនីមួយៗ នឹងជួបស្នេហាពិតនៅទីកន្លែងណា?

March 10, 2022

យល់ដឹង៖ ពេលខ្លះស្នេហា មិនមែនសុទ្ធតែបានដឹងមុន ឬស្គាល់គ្នាតាំងពីយូរនោះទេ។ ជួនកាលអ្នកនឹងជួបស្នេហាពិត នៅទីកន្លែងមួយ ដែលចៃដន្យក៏ថាបាន។ 

ខាងក្រោមនេះនឹងបង្ហាញពី ទីកន្លែងដែលតារានិករនីមួយៗ នឹងជួបស្នេហាពិត ៖

♈️ Aries (Mar 21 – Apr 19)

Aries ជាទូទៅមានភាពស្វាហាប់ រំជើបរំជួល ហើយមិនអាចនៅជាប់នឹងកន្លែងតែមួយបានទេ។ ពួកគេចូលចិត្តការប្រកួតប្រជែងចំពោះខ្លួនឯង ជាពិសេសនៅពេលនិយាយអំពីសកម្មភាពផ្នែករាងកាយ និងដំណើរផ្សងព្រេង។ 

កន្លែងហាត់ប្រាណ ឬដំណើរកម្សាន្តបែបផ្សងព្រេង ដែលអ្នកកំពុងដើរលេងព្រៃ ឬឡើងភ្នំ គឺជាកន្លែងដ៏ល្អសម្រាប់ជួបមនុស្សដែលមានចិត្តគំនិតដូចគ្នា។

♉️ Taurus (Apr 20 – May 20)

Taureans ចូលចិត្តស្វែងយល់ពីរឿងផ្សេងៗ ហើយច្រើនតែងពូកែសន្ទនាជាមួយមនុស្សថ្មីៗជានិច្ច។ អ្នកប្រហែលជានឹងជួបនរណាម្នាក់ ដែលគួរឲ្យចាប់អារម្មណ៍ ពេលកំពុងសាកល្បងធ្វើម្ហូបថ្មី នៅភោជនីយដ្ឋាន ទិញទំនិញក្នុងផ្សារទំនើប ឬសូម្បីតែនៅលើកម្មវិធីណាត់ជួបណាមួយ។ អ្នក​មិន​ដឹង​ថា​ជីវិត​វិល​ទៅ​ណា​មក​ណា​ទេ ហើយ​អ្នកនឹង​បាន​ជួប​ស្នេហា​ក្នុង​ជីវិតដោយចៃដន្យ។

♊️ Gemini (May 21 – Jun 20)

អ្នកប្រហែលជាអាចផ្តល់ នូវដំណោះស្រាយជាក់ស្តែង ចំពោះបញ្ហាទំនាក់ទំនងរបស់អ្នកដ៏ទៃ ប៉ុន្តែអ្នកនៅតែយល់ច្រលំអំពីជីវិតស្នេហារបស់អ្នកខ្លួនឯង។ មានភាគរយខ្ពស់ដែលអ្នកនឹងជួប មនុស្សដ៏សំខាន់របស់អ្នក តាមរយៈមិត្តភក្តិទៅវិញទៅមក។ មិត្តភក្តិរបស់អ្នក អាចធានាអ្នកពីជម្រើសរបស់អ្នក នៅពេលណាដែលអ្នកមានការសង្ស័យ ហើយនៅពេលក្រោយ អ្នកអាចនឹងមានទំនុកចិត្ត លើការសម្រេចចិត្តរបស់អ្នកបាន។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

Cancer គឺជាមនុស្សដែលមានមនោសញ្ចេតនា ដែលជឿលើគំនិតនៃសេចក្តីស្រលាញ់ពិត អាពាហ៍ពិពាហ៍ និងគ្រួសារ។ កម្មវិធីណាត់ជួបប្រហែលជា មិនមែនជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នក ក្នុងការស្វែងរកដៃគូនោះទេ។ អ្នកអាចជួបមនុស្សពិសេស តាមរយៈគេហទំព័រ ឬកម្មវិធីអាពាហ៍ពិពាហ៍ នៅឯពិធីមង្គលការរបស់បងប្អូនរបស់អ្នក ឬតាមរយៈការរៀបចំអាពាហ៍ពិពាហ៍ ដែលបានរៀបចំ។ បុគ្គលនោះអាចមានគោលដៅ ទំនាក់ទំនងដូចគ្នានឹងអ្នក (ស្នេហា អាពាហ៍ពិពាហ៍ និងកូន!) ហើយវានឹងជួយអ្នក ឲ្យមានអារម្មណ៍បាន។

♌️ Leo (Jul 23 – Aug 22)

Leos គឺជាមនុស្សមានបុគ្គលិកលក្ខណៈ ដែលមានទំនុកចិត្ត ហើយច្បាស់ណាស់ អំពីអ្វីដែលពួកគេស្វែងរកពីដៃគូ និងទំនាក់ទំនង។ អ្នកប្រហែលជានឹងជួបដៃគូរបស់អ្នក នៅលើកម្មវិធីណាត់ជួប ឬកម្មវិធីជប់លៀងនៅផ្ទះ។ អ្នក​នឹង​អាច​រុករក​ផ្លូវ​របស់អ្នក​ ចេញ​ពី​ជម្រើស​ច្រើន​ គិត​ពី​ជម្រើស​ដែល​ត្រូវ​គ្នា​ នឹង​ភាព​រស់រវើក​របស់​អ្នក​ ហើយ​យក​បញ្ហា​ជា​មុខ។

♍️ Virgo (Aug 23 – Sep 22)

Virgos គឺជាមនុស្សឧស្សាហ៍ព្យាយាម និងតម្រង់ទិសអាជីពបានល្អ។ អ្នកនឹងតែងតែស្វែងរកដៃគូ ដែលយល់ពីមហិច្ឆតាអាជីពរបស់អ្នក និងជំរុញអ្នកឲ្យដេញតាមក្តីសុបិនរបស់អ្នកជានិច្ច។ តើមានកន្លែងណាល្អជាង ការិយាល័យរបស់អ្នក ដើម្បីជួបគូស្នេហ៍របស់អ្នកទេ? អ្នកទាំងពីរនឹងធ្វើការ ក្នុងបរិយាកាសវិជ្ជាជីវៈដូចគ្នា ហើយយល់ពីបញ្ហាប្រឈមនៃវិជ្ជាជីវៈរបស់អ្នក។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

មនុស្ស Libran ភាគច្រើនមានមនោសញ្ចេតនា និងជាមនុស្សដែលងាយ ចូលជាមួយមនុស្សខាងក្រៅ។ អ្នកចូលចិត្តរៀនអ្វីថ្មីៗ ហើយចូលចិត្តធ្វើជាចំណុចកណ្តាល នៃការយកចិត្តទុកដាក់។ អ្នកប្រហែលជានឹងជួបដៃគូរបស់អ្នក នៅក្នុងសិក្ខាសាលា ថ្នាក់រាំ ឬទីកន្លែងចំណង់ចំណូលចិត្តណាមួយ។ ម្យ៉ាងទៀត ពិធីជប់លៀងនៅផ្ទះ ក៏មិនមែនជាជម្រើសអាក្រក់ដែរ!

♏️ Scorpio (Oct 23 – Nov 21)

Scorpios ជាទូទៅគឺជាមនុស្ស Introvert ហើយចំណាយពេលផ្ទាល់ខ្លួនច្រើន ដើម្បីទុកចិត្តមនុស្សម្នាក់។ អ្នកប្រហែលជានឹងរកឃើញស្នេហាពិតរបស់អ្នក ចំពោះនរណាម្នាក់ដែលជាមិត្ត របស់អ្នកតាំងពីច្រើនឆ្នាំមក។ បុគ្គលនោះ នឹងអាចយល់ពីអ្នកកាន់តែច្បាស់ ហើយអ្នកនឹងមានទំនាក់ទំនងដែលមានស្រាប់ជាមួយគាត់។

♐️ Sagittarius (Nov 22 – Dec 21)

ការ​ធ្វើ​ដំណើរ ​គឺជា​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក ហើយ​មិន​ចាំ​បាច់​និយាយ​ទេ វា​មាន​ប្រូបាប​ខ្ពស់​ដែល​អ្នក ​នឹង​រក​ឃើញ​ក្ដី​ស្រលាញ់​ក្នុង​ជីវិត​របស់​អ្នក ក្នុង​ពេល​វិស្សមកាល។ អ្នកទាំងពីរនឹងធ្វើការពិភាក្សា គ្មានទីបញ្ចប់អំពីទីកន្លែង ដែលអ្នកបានទៅទស្សនា ផែនការធ្វើដំណើរ និងអភិវឌ្ឍទំនាក់ទំនងក្នុងពេលឆាប់ៗនេះ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

អ្នក​ផ្តោត​ខ្លាំង​លើ​អាជីព​របស់​អ្នក ហើយ​ពេល​ខ្លះ​ត្រូវ​រំលឹក​ ឲ្យ​មាន​ភាព​សប្បាយ​រីករាយ​ក្នុង​ជីវិត។ អ្នកប្រហែលជានឹងជួបមនុស្សពិសេស នៅក្នុងបារ ឬហាងស្រា ហើយបុគ្គលនោះ អាចនាំមកនូវតុល្យភាព ដែលអ្នកត្រូវការច្រើន ក្នុងជីវិត។ បុគ្គលនោះនឹងជំរុញអ្នក ឲ្យបញ្ចប់ការងាររបស់អ្នកទាន់ពេល ហើយផ្ដល់ភាពរីករាយដល់អ្នក បន្ទាប់ពីម៉ោងធ្វើការ។

♒️ Aquarius (Jan 20 – Feb 18)

Aquarians ចូលចិត្តការសន្ទនាដោយបញ្ញា ហើយជាទូទៅ កំពុងអានអំពីអ្វីមួយ ឬមួយផ្សេងទៀតដើម្បីពង្រីក ចំណេះដឹងរបស់ពួកគេ។ អ្នកនឹងសប្បាយចិត្ត ដែលបានជួបនរណាម្នាក់នៅក្នុងហាងកាហ្វេ បណ្ណាល័យ ឬក្លឹបអ្នកអានសៀវភៅ ហើយរៀបចំការសន្ទនាដ៏មានអត្ថន័យ និងជំរុញទឹកចិត្តបំផុត។

♓️ Pisces (Feb 19 – Mar 20)

Pisceans មានភាពច្នៃប្រឌិតដ៏មិនគួរឲ្យជឿ និងមានចិត្តសម្រាប់សិល្បៈជាច្រើនយ៉ាង។ អ្នក​ប្រហែល​ជា​នឹង​រក​ឃើញ​នរណា​ម្នាក់ ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ នៅ​ក្នុង​វិចិត្រសាល​សិល្បៈ​មួយ ដែល​អ្នក​ទាំង​ពីរ​នឹង​កំពុង​តែ​សរសើរ​រូប​គំនូរ​ដ៏​ស្រស់​ស្អាត​មួយ។ អ្នកទាំងពីរនឹងចែករំលែក ផ្នែកទូទៅនៃការចាប់អារម្មណ៍ ហើយអ្នកមិនដឹងថា តើអ្វីៗនឹងទៅជាយ៉ាងណាទេ!

ប្រភព: timesofindia

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...