យល់ដឹង ៖ អ្នកប្រហែលជាធ្លាប់បានភ្លក់រសជាតិ ផ្លែស្រកានាគទាំងសាច់ពណ៌ស និងពណ៌ផ្កាឈូក ឬពណ៌ស្វាយ ក្នុងនោះ ក្រៅពីរសជាតិឆ្ងាញ់មិនថាផ្លែស្រកានាគពណ៌អ្វីក៏ដោយពួកវាសុទ្ធតែមានអត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព ដែលអ្នកនឹកស្មានមិនដល់ផងដែរ។
តោះមើលថាតើផ្លែស្រកានាគមានអត្ថប្រយោជន៍អ្វីខ្លះ?
១.សម្រាលកម្ដៅ
ផ្លែស្រកានាគ ជាផ្លែឈើដែលជួយបំបាត់ការស្រេកទឹកនិងជួយសម្រាលកំដៅផងដែរ ព្រោះគ្រាប់ស្រកានាគសម្បូរទៅដោយសារធាតុម៉្យាង ដូច្នេះវាអាចទប់ទល់នឹងអុកស៊ីតកម្មបានយ៉ាងល្អជាលទ្ធផលវាមានប្រសិទ្ធភាពបំបាត់កម្ដៅក្នុងខ្លួន។
២.ជួយសម្រកទម្ងន់
សម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់គឺត្រូវបានណែនាំឲ្យញ៉ាំផ្លែស្រកានាគ ព្រោះផ្លែស្រកានាគជាផ្លែឈើដែលមានកាឡូរីទាប និងផ្តល់តម្លៃអាហារូបត្ថម្ភខ្ពស់ណាស់សំខាន់វាក៏មានជាតិសរសៃខ្ពស់ផងដែរ ដូច្នេះហើយ អាចជួយឲ្យរាងកាយមានអារម្មណ៍ឆ្អែតបានយូរនិងមិនធ្វើឲ្យអ្នកឃ្លានញឹកញាប់។
៣.បំបាត់ការទល់លាមក
ព្រោះផ្លែស្រកានាគមានជាតិសរសៃខ្ពស់ដូច្នេះហើយវាជួយជំរុញប្រព័ន្ធរំលាយអាហារឲ្យដំណើរការបានស្រួល និងជួយសម្រួលប្រព័ន្ធរាងកាយពេលមានការទល់លាមកផងដែរ។
៤.ស្រូបជាតិពុលក្នុងរាងកាយ
ផ្លែស្រកានាគមានលក្ខណៈសម្បត្តិជួយស្រូបយកជាតិពុលចេញពីរាងកាយ ជាពិសេសវាកាន់តែមានប្រសិទ្ធភាពទាញយកសំណល់ នាំពីការស្រូបផ្សែងចេញពីបំពង់ផ្សែងរថយន្តឬសារធាតុពុលផ្សេងទៀត។
៥.គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
ផ្លែស្រកានាគត្រូវបានបង្ហាញថាអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមដែលមិនពឹងផ្អែកលើអាំងស៊ុយលីននិងជួយបន្ថយភាពស្លេកស្លាំង ក៏ដូចជាការបន្ថែមជាតិដែកដល់រាងកាយ វាក៏ជួយការពារការស្ទះសរសៃឈាមបេះដូងផងដែរ។
៦.ធ្វើអោយស្បែកភ្លឺថ្លា
ផ្លែស្រកានាគសម្បូរទៅដោយសារធាតុរ៉ែជាច្រើនដូចជាប្រូតេអ៊ីន វីតាមីន C កាល់ស្យូមក្លរ៉ូហ្វីល និងផូស្វ័រ ដែលសុទ្ធតែមានសារៈប្រយោជន៍សម្រាប់ស្បែកព្រោះវាជួយចិញ្ចឹមស្បែកឲ្យមើលទៅភ្លឺថ្លាស្រស់ថ្លា សំខាន់វាក៏ជួយពន្យារភាពជ្រីវជ្រួញបានយ៉ាងល្អ។
៧.ការពារជំងឺមហារីក
ផ្លែស្រកានាគមានលក្ខណៈសម្បត្តិជួយការពារជំងឺមហារីកជាពិសេសផ្លែស្រកានាគសាច់ក្រហម ដោយសារតែពូជនេះមានផ្ទុកសារធាតុ Lycopene ច្រើន ដែលសារធាតុប្រភេទនេះជួយប្រឆាំងរ៉ាឌីកាល់សេរីដែលជាមូលហេតុនៃជំងឺមហារីក៕
ប្រភព ៖ Sanook