តារា Kpop ស្រី ៤ រូប ៤ ជំនាន់នេះ មានមុខស្រដៀងគ្នា ដូចភ្លោះ! - TrueID

តារា Kpop ស្រី ៤ រូប ៤ ជំនាន់នេះ មានមុខស្រដៀងគ្នា ដូចភ្លោះ!

November 5, 2022

កម្សាន្ត៖ អាចនិយាយបានថា នៅក្នុងរង្វង់សិល្បៈ K-pop ពិតជាមិន​ខ្វះនោះទេ ​ដែលថា មានករណី​តារា​ជាច្រើន ដែល​មាន​រូបរាង ឬមុខមាត់​ស្រដៀង​គ្នា​។

ជាក់ស្ដែង បើក្រឡេកមកមើល តារាស្រីមកពីក្រុមល្បីៗទាំង ៤ នាក់ និង ៤ ជំនាន់​ដូចខាងក្រោមនេះ ដែលមានដូចជា​ Seo Hyun Jin  Jessica SinB (GFRIEND) និង Choi Yeonjae (mimiirose) អ្នកនិយមលេងអ៊ីនធើណេត បានរកឃើញភាពស្រដៀងគ្នានៃសម្រស់ និងនិស្ស័យរបស់តារាស្រី ៤ ដួងនេះ ផងដែរ។

Seo Hyun Jin  Jessica SinB និង Choi Yeonjae
Seo Hyun Jin Jessica SinB និង Choi Yeonjae

ថ្វីត្បិតតែពួកគេមានអាយុ មានក្រុមហ៊ុនផ្សេងគ្នា និងស្ទីលមិនដូចគ្នាក៏ដោយ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា តារាទាំង ៤ រូបនេះ មានមុខមាត់ស្រដៀងនឹង quadruplets។

ចង់ជ្រាបថា មានតារាស្រីណាខ្លះ? ទស្សនារូបភាពខាងក្រោម៖

១.Seo Hyun Jin

Seo Hyun Jin កើតនៅឆ្នាំ ១៩៨៥ នាងធ្លាប់ជាតារាដំបូងដែលសកម្មនៅក្នុងក្រុម MILK ក្រោមការដឹកនាំរបស់ SM Entertainment ។ បច្ចុប្បន្ន​នាង​ជា​តារា​ស្រី​ដែល​ធានា​បាន​ចំណាត់​ថ្នាក់​ដោយ​បាន​ចូល​រួម​ក្នុង​ស្នាដៃ​ល្បីៗ​ជា​ច្រើន​របស់​កញ្ចក់​ទូរទស្សន៍​កូរ៉េ

Seo Hyun Jin
Seo Hyun Jin

២.Jessica

យោងតាមទស្សនិកជនជាច្រើន ពេលឃើញទម្រង់មុខ របស់ Jessica គឺតែងតែនឹកឃើញដល់ Seo Hyun Jin។

Seo Hyun Jin និង Jessica
Seo Hyun Jin និង Jessica

៣.SinB (GFRIEND)

ពេល​មើល​មុខ​ SinB អ្នក​គាំទ្រ​តែងតែ​គិត​ដល់ Jessica។ នៅពេលដែលនាងបង្ហាញខ្លួនលើកដំបូង តារាស្រីរូបនេះត្រូវបានគេហៅថា កូនភ្លោះ Jessica ដោយសារតែមុខរបស់នាង គឺស្រដៀងស្ទើរតែបេះបិត។ SinB កាន់តែដូច Jessica ជាងប្អូនស្រីរបស់នាង Krystal ទៅទៀត។

SinB និង Jessica
SinB និង Jessica

៤.Choi Yeonjae

Choi Yeonjae ជាតារា​ថ្មី​ទើប​តែ​ចេញ​បង្ហាញខ្លួនក្នុងជំនាន់ថ្មីនេះ ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល ​ព្រោះ​សម្រស់​របស់​នាង​ធ្វើឲ្យគ្រប់គ្នានឹកដល់មុខ​ SinB ព្រោះមុខពួកគេក៏ស្រដៀងគ្នា។

SinB និង Choi Yeonjae
SinB និង Choi Yeonjae

ប្រភព៖ kenh14

ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...