កូរ៉េខាងត្បូង ៖ ត្រលប់ទៅខែ កក្កដាមានពាក្យចចាមអារ៉ាមថា BTS នឹងសហការក្នុងបទចម្រៀងថ្មីរបស់ Coldplayប៉ុន្តែខាង Warner Music Korea និងBig Hit Music មិនបានបញ្ជាក់អំពីព័ត៌មាននោះឲ្យច្បាស់ជាផ្លូវការនោះទេ។
ជាក់ស្ដែង នាពេលថ្មីៗនេះ Coldplay បានទម្លាក់រូបភាព Teaser សម្រាប់ការត្រលប់មកវិញរបស់ពួកគេតាមរយៈបទចម្រៀង «My Universe» ដោយបញ្ជាក់ឲ្យដឹងផងដែរថា នឹងមានការសហការជាមួយក្រុមBTS ហើយចម្រៀងនេះ នឹងទម្លាក់ផ្សាយជាផ្លូវការ នៅថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ ២០២១ខាងមុខនេះ។
#MyUniverse // Coldplay X BTS // September 24th // Pre-order & pre-save now // https://t.co/yAcfYX0gER ❤️♾⭕️ @bts_bighit @BTS_twt pic.twitter.com/J91ZVQIRf7
— Coldplay (@coldplay) September 13, 2021
យោងតាមព័ត៌មានលម្អិតនៃការទិញ «My Universe» នឹងអាចរកទិញបានជាប្រភេទ CD single ដែលមានចម្រៀង ២បទ ហើយចំពោះCover ខាងក្នុងនឹងរួមបញ្ចូលនូវការបកប្រែអត្ថបទសរសេរដោយដៃទាំងColdplay និង BTS៕
ប្រភព ៖ Soompi