សូមអបអរ! ភ្នាក់ងាររបស់ Min Hyo Rin ភរិយា Taeyang បានបញ្ជាក់ហើយថា នាងកំពុងពរពោះកូនដំបូង - TrueID

សូមអបអរ! ភ្នាក់ងាររបស់ Min Hyo Rin ភរិយា Taeyang បានបញ្ជាក់ហើយថា នាងកំពុងពរពោះកូនដំបូង

September 28, 2021

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី២៧ ខែ កញ្ញាម្សិលមិញនេះ ប្រព័ន្ធផ្សព្វផ្សាយនៅកូរ៉េ កំពុងផ្ទុះព័ត៌មានពេញបណ្ដាញសង្គម អំពីពាក្យចចាមអារ៉ាមថាភរិយារបស់ Taeyang សមាជិកក្រុម BIGBANG គឺតារាសម្ដែងស្រី Min Hyo Rin កំពុងពរពោះកូនដំបូង។

Taeyang និង Min Hyo Rin
Taeyang និង Min Hyo Rin

មិនយូរប៉ុន្មានបន្ទាប់ពីផ្ទុះព័ត៌មាននេះខាងទីភ្នាក់ងារ PLUM A&C របស់តារាសម្ដែងស្រី Min Hyo Rin បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដែលបញ្ជាក់ពីព័ត៌មានខាងលើនេះ។

ដោយទីភ្នាក់ងារនេះបានប្រកាសថា ៖

Taeyang និង Min Hyo Rin
Taeyang និង Min Hyo Rin

ប្រភពដដែល ក៏បានបន្ថែមទៀតថា Min Hyo Rin​ ដែលជាម្ដាយកំពុងពរពោះកូនលើកដំបូង ចង់រស់នៅភាពស្ងៀមស្ងាត់ខណៈពេលកំពុងមានផ្ទៃពោះ ដូច្នេះវានឹងពិបាកសម្រាប់ទីភ្នាក់ងារ ក្នុងការផ្តល់ព័ត៌មានបន្ថែមលើសពីនេះ៕

ប្រភព ៖ Allkpop

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...