រូបសាក់ដ៏ប្លែករបស់ Chaeyoung កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង - TrueID

រូបសាក់ដ៏ប្លែករបស់ Chaeyoung កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

September 5, 2022

កម្សាន្ត៖ កាលពីថ្ងៃទី៤ ខែកញ្ញា អត្ថបទមួយដែលមានចំណងជើងថា «ស្នាមសាក់ថ្មី ដែលទើបតែបានបង្ហាញរបស់ TWICE Chaeyoung» ត្រូវបានគេចុះផ្សាយ នៅលើសហគមន៍អនឡាញ ដែលអត្ថបទនេះរួមបញ្ចូលរូបថតរបស់ Chaeyoung ដែលកំពុងធ្វើដំណើរក្នុងឡាន ហើយបើកបង្អួចឡានរបស់នាង ដើម្បីស្វាគមន៍អ្នកគាំទ្រ។

Chaeyoung
Chaeyoung

ក្នុងនោះ គេអាចមើលឃើញថានៅផ្នែកខាងក្រោម នៃកំភួនដៃរបស់ Chaeyoung គឺមានរូបស្នាមសាក់មួយ ដែលមានរូបរាងនារីអា.ក្រា.តកាយសក់វែង ជាមួយនឹងខ្សែសជាមួយនឹងខ្សែច្រវ៉ាក់​ ចងដៃ ខណ:ដែលស្នាមសាក់នេះ មានលក្ខណៈប្លែកបន្តិចចំពោះរូបរាងរបស់វា ទើបធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ក៏ដូចជាទាក់ទាញភាពភ្ញាក់ផ្អើលពីមហាជនផងដែរ។

សាក់ថ្មីរបស់ Chaeyoung
សាក់ថ្មីរបស់ Chaeyoung

គួររំលឹកផងដែរថាក្តីស្រលាញ់របស់ Chaeyoung ចំពោះការចាក់សាក់ ត្រូវបានគេដឹងយ៉ាងច្បាស់ ក្នុងចំណោមអ្នកគាំទ្រ TWICE ហើយតារាស្រីរូបនេះ ក៏មានភាពល្បីល្បាញដោយសារមានស្នាមសាក់ពេញរាងកាយរបស់នាងផងដែរ រួមទាំងនៅលើដៃ ក្រោមត្រចៀក និងនៅលើពោះ ក៏ដូចជាចង្កេះជាដើម៕

Chaeyoung
Chaeyoung

ប្រភព : Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...