កូរ៉េខាងត្បូង៖ ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយ SPEAKRJ បានបង្ហាញពីចំនួននៃការប៉ាន់ប្រមាណនៃតម្លៃប្រាក់ចំណូលរបស់សមាជិកBTS ក្នុងមួយបង្ហោះដែលបានឧបត្ថម្ភនៅលើគណនីInstagram រៀងៗខ្លួនរបស់ពួកគេតាមរយៈការបង្កើនប្រសិទ្ធភាពទាក់ទាញចំនួន Like និងមានអ្នកតាមដានការកើនឡើងជាលំដាប់របស់សមាជិកក្រុម។
ជាក់ស្ដែងក្នុងចំណោមសមាជិកទាំង៧នាក់ មានតែលទ្ធផលសម្រាប់ Jungkook, Suga,Jin, V, Jimin និង J-Hope ប៉ុណ្ណោះដែលត្រូវបានបង្ហាញប្រាក់ចំណូល ចំណែក RM(@rkive) គឺពិបាកក្នុងការកំណត់ ដោយសារលោកបានលាក់ចំនួននៃការចូលចិត្តនៅលើគណនីInstagram របស់លោក។
ទស្សនាការបង្ហាញខាងក្រោម៖
១. ក្នុងចំណោមសមាជិកBTS ទាំង ៦នាក់ V (@thv) មានការចំណាយប៉ាន់ស្មានខ្ពស់បំផុតនៅលើ Instagram អាចរកប្រាក់ចំណូលបានពី ៦៤,០០០ ដុល្លារដល់៧៧៣,០០០ ដុល្លារដោយសារអាចរកបានចំនួន Like ជាមធ្យមជាង ១២.៩ លានLike ក្នុងការបង្ហោះមួយ។
២. សមាជិក BTS ដែលមានតម្លៃប៉ាន់ស្មានខ្ពស់បំផុតទី ២ គឺJimin (@j.m) អាចរកប្រាក់ចំណូលបានពី៦៣,០០០ ដុល្លារដល់ ៧៦១,០០០ ដុល្លារដោយសារអាចរកបានចំនួន Like ជាមធ្យមជាង ១២.៨ លាន Likeក្នុងការបង្ហោះមួយ។
៣. អ្នកលំដាប់ទី៣គឺ Jungkook (@jungkook.97) អាចរកប្រាក់ចំណូលបានពី ៦០,០០០ដុល្លារដល់ ៧២៥,០០០ ដុល្លារដោយសារអាចរកបានចំនួន Like ជាមធ្យមជាង ១២លាន Like ក្នុងការបង្ហោះមួយ។
៤. បន្ទាប់ពី Jungkook គឺ Suga(@agustd) អាចរកប្រាក់ចំណូលបានពី ៥៤,០០០ ដុល្លារដល់ ៦៤៤,០០០ ដុល្លារដោយសារអាចរកបានចំនួនLikeជាមធ្យមជាង ១០.៧ លាន Likeក្នុងការបង្ហោះមួយ។
៥. អ្នករកចំណូលបានច្រើនជាងគេទី៥នៅលើ Instagram ក្នុងចំណោមសមាជិកBTS គឺ Jin (@jin) អាចរកប្រាក់ចំណូលបានពី ៥៣,០០០ ដុល្លារដល់ ៦៣៨,០០០ដុល្លារដោយសារអាចរកបានចំនួន Like ជាមធ្យមជាង ១០.៦ លាន Like ក្នុងការបង្ហោះមួយ។
៦. ចុងក្រោយ J-Hope (@uarmyhope) អាចរកប្រាក់ចំណូលបានពី ៣៨,០០០ ដុល្លារដល់៤៦២,០០០ ដុល្លារដោយសារអាចរកបានចំនួន Like ជាមធ្យមជាង ៧.៨ លានLike ក្នុងការបង្ហោះមួយ។
ដោយពិចារណាពីប្រជាប្រិយភាពរបស់សមាជិកBTS មានភាពល្បីល្បាញទូទាំងពិភពលោកប៉ុណ្ណានោះវាមិនមែនជារឿងចម្លែកទេដែលថាពួកគេរកបានចំណូលច្រើនយ៉ាងនេះ តាមរយៈការបង្ហោះលើគណនី Instagram របស់ពួកគេរៀងៗខ្លួន៕
ប្រភព ៖ Kpopstarz