យល់ដឹង៖ Capricorn ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានយ៉ាងល្អ។ ពួកគេស្រលាញ់ភាពស្ងប់ស្ងាត់ មានសតិបញ្ញា និងឆ្លាតវៃ។ ពួកគេមានតែងមានគំនិតដ៏ល្អជានិច្ច គ្មានអ្វីអាចធ្វើឱ្យពួកគេ ឈ្លក់វង្វេងក្នុងផ្លូវអាក្រក់ឡើយ។ ពួកគេមានភាពរមទម្យ មិនឈ្លើយ ដែលជាភាពទាក់ទាញ ឱ្យពួកគេអាចសម្រេចតាមបំណងខ្លួនបាន។
តារានិករនេះជាមនុស្សដែលអាចទុកចិត្តបាន។ ជាមនុស្សដែលមិនសូវចូលរួមនឹងគេច្រើន ទើបមនុស្សភាគច្រើនគិតថា ពួកគេមិនគួរឲ្យទុកចិត្ត។ ប៉ុន្តែនៅពេលដែលមានបញ្ហាម្តងៗ គឺតារានិករមួយនេះ តែងចេញមុខដោះស្រាយមុនគេជានិច្ច។
ពួកគេចងចាំអ្វីៗដោយធម្មជាតិ ហើយកត់សម្គាល់ពត៌មានលម្អិតតិចតួច នៅក្នុងអ្វីគ្រប់យ៉ាង។ ការចងចាំល្អរបស់ពួកគេ ច្រើនតែមានប្រយោជន៍ នៅពេលនិយាយអំពីជីវិតអាជីពរបស់ពួកគេ។
ប្រាកដណាស់ ពួកគេជាមនុស្សដែលប្រឹងប្រែងធ្វើការ។ នៅពេលដែលតារានិករមួយនេះ ដាក់គោលដៅហើយ គេនឹងមិនរួញរា នឹងប្រឹងប្រែងឲ្យដល់គោលដៅឡើយ។ នេះហើយជាមូលហេតុ ដែលគែគឺជាជាមនុស្សដែលគួរឲ្យគោរព៕
អត្ថបទដោយ ៖ Yukvey