ពេលទស្សនារឿងភាគ BL ក្រៅពីកម្សាន្ត តើអ្នកទទួលបានអ្វីខ្លះ? - TrueID

ពេលទស្សនារឿងភាគ BL ក្រៅពីកម្សាន្ត តើអ្នកទទួលបានអ្វីខ្លះ?

February 15, 2022

ចែករំលែកនិងកម្សាន្ត ៖ ប្រជាប្រិយភាព រឿងប្រភេទ Boys Love ឬយើងហៅថា BL បានក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍ សម្រាប់យុវវ័យបបច្ចុប្បន្នជាពិសេសគិតឲ្យដល់ទៅ បើនិយាយឲ្យដល់ទៅរឿងប្រភេទ ប្រុសស្រលាញ់ប្រុសបច្ចុប្បន្ននេះ កំពុងទទួលបានការពេញនិពេញនិយមខ្លាំង និងល្បីទូទាំងពិភពលោក។

តើការទស្សនាSeries Y និងទស្សនារឿងភាគធម្មតាវាមានលក្ខណៈខុសគ្នាយ៉ាងណា?

រូបតំណាង
រូបតំណាង

ជាការពិតណាស់ត្បិតតែរឿង BL មានឈ្មោះជារឿងប្រភេទស្នេហារបស់មនុស្សប្រុសនិងមនុស្សប្រុសមែន តែរឿងប្រភេទនេះ វាមិនខុសគ្នា ចំពោះប្រភេទរឿងមនោសញ្ចេតនាស្នេហាទំនាក់ទំនងបែបស្រីប្រុសនោះទេ ប្រសិនបើអ្នកទស្សនាបើកចិត្ត អ្នកអាចនឹងទទួលបានអារម្មណ៍ថ្មីរសជាតិថ្មីប្លែក ដែលខុសគ្នាទំនាក់ទំនងរវាងតួអង្គស្រីប្រុសក្នុងរឿងទូទៅ។​

ក្រៅពីកម្សាន្ត តើការទស្សនារឿងភាគប្រភេទ BL តើអ្នកនឹងទទួលបានអ្វីខ្លះ?

រូបតំណាង
រូបតំណាង

 រឿង BL វាបានផ្ដល់សារឲ្យអ្នកគាំទ្រ ឬអ្នកមើល ឲ្យយល់កាន់តែច្បាស់ថារឿងទំនាក់ទំនងបែបនេះ វាមិនមែនតែសម្រាប់មនុស្សប្រុសស្រីនោះទេប៉ុន្តែបើអ្នកបើកចិត្តទទួលយក នោះអ្នកនឹងដឹងច្បាស់ថា នោះគឺជាអារម្មណ៍រវាងតួអង្គអារម្មណ៍របស់មនុស្សពីរនាក់ ដែលមានចិត្តស្រលាញ់គ្នាទៅវិញទៅមក វាជាសម្ព័ន្ធភាពរវាងមនុស្សទាំងសងខាងដោយពួកគេមិនប្រកាន់ថាភាគីម្ខាងទៀតជាមនុស្ស ស្រី ប្រុស​ ឬភេទទីបីឡើយ។

រូបតំណាង
រូបតំណាង

ពិតណាស់ ការបើកចិត្តទស្សនារឿងBL នោះអ្នកនឹងទទួលយកបាន នូវទស្សនវិជ្ជមានជាច្រើន ជាមនុស្សម្នាក់ ដែលមានបេះដូងសស្អាត លុបបំបាត់គំនិតរើសអើង យេនឌ័រ ពូជសាសន៍ ភេទពណ៌សម្បុរ ក្នុងសង្គម ហើយអ្នកនឹងយល់កាន់តែច្បាស់ថា ពេលនេះសង្គមបច្ចុប្បន្នគេដើរដល់ណាហើយ សូមងាកមកចាប់អារម្មណ៍ ចំពោះមនុស្សដែលជួបផ្ទាល់ក្នុងសង្គម ថាពួកគេកំពុងស្ថិតក្នុងស្ថានភាពបែបណាបើអ្នកជុំវិញខ្លួនមិនគាំទ្រ និងគិតអវិជ្ជាមាន មកកាន់ពួកគេ?

រូបតំណាង
រូបតំណាង

ប្រាកដណាស់ ការបើកចិត្តទូលាយចំពោះរឿងប្រភេទBL នោះនឹងឲ្យអ្នកយល់កាន់តែច្បាស់ថាក្នុងសង្គមយើងបច្ចុប្បន្ននេះ ពិតជាមានអ្នកជួបប្រទះបែបនោះមែន វាដូចជារឿងល្ខោនឬប្រលោមលោក ដែលកើតចេញពីជីវិតពិត លេចចេញពីមនោសញ្ចេតនាតាមរយៈការរៀបរាប់របស់អ្នកនិពន្ធដែលព្យាយាមបង្ហាញ និងផ្ដល់ឲ្យអ្នក ដឹងពីគំនិតវិជ្ជមានថា វាគឺជាទំនាក់ទំនាក់ស្នេហានិងសម្ព័ន្ធភាពរបស់មនុស្សពីរនាក់ ដែលមានឲ្យគ្នាទៅវិញទៅមក។

រូបតំណាង
រូបតំណាង

ជាពិសេសរឿង BL នេះ វាមានដំណើររឿងប្លែកខុសពីរឿងភាគធម្មតា គ្រប់យ៉ាងរបស់តួអង្គក្នុងរឿងសុទ្ធតែផ្ដល់តម្លៃអប់រំ ឲ្យយើងនូវខ្លឹមសារខុសគ្នាៗ តែមានចំណុចរួមមួយ ចង់ឲ្យមនុស្សគ្រប់គ្នាបើកចិត្តឲ្យទូលាយចំពោះសង្គមជាក់ស្ដែង ព្រោះវាពិតជាមាន ស្នេហាបែបនេះមែន។

ក្នុងនោះអ្នកទស្សនា នឹងទទួលបានសារវិជ្ជមានជាច្រើន អាចបានមើលសាច់រឿងបែបថ្មីដែលខុសពីរឿងស្នេហាស្រីប្រុសទូទៅ ជាមួយសាច់រឿងជក់ចិត្តគួរឲ្យចង់តាមដាន។

រូបតំណាង
រូបតំណាង

ជារួមមក រឿងBL សុទ្ធតែបានផ្ដល់នូវសារវិជ្ជមានផ្សេងៗច្រើន ឬតិច គឺអាស្រ័យលើអ្នកទស្សនាចង់បានអ្វី ហើយសកម្មភាពរបស់តួអង្គ ក្នុងរឿង ជាបុគ្គលសំខាន់ដែលអាចសម្ដែងចេញមកជាសកម្មភាព តំណាងឲ្យតថភាពសង្គមពិតនាំអ្នកហ្វេនៗឲ្យ ពេញចិត្តទទួលយកចំពោះទង្វើ ឬសកម្មភាពបង្ហាញក្ដីស្រលាញ់ចំពោះគ្នារបស់អ្នកសម្ដែង វាដូចគ្នាទៅនឹងគូស្នេហ៍ របស់មនុស្សប្រុសពីរនាក់ ក្នុងជីវិតពិតជាក់ស្ដែង៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...