ជាសេដ្ឋីវ័យក្មេងមែន! តែ Jin នៅតែធ្វើរឿងនេះ ចំពោះថ្ងៃកំណើត Jimin ដដែល! - TrueID

ជាសេដ្ឋីវ័យក្មេងមែន! តែ Jin នៅតែធ្វើរឿងនេះ ចំពោះថ្ងៃកំណើត Jimin ដដែល!

October 14, 2021

កូរ៉េខាងត្បូង៖ ជាមួយនឹងភាពល្បីល្បាញនៅជុំវិញពិភពលោកក្នុងពេលបច្ចុប្បន្ននេះ សមាជិកក្រុម BTS មិនត្រឹមតែមានរូបសម្បត្តិស្រស់សង្ហា និងសមត្ថភាពដ៏អស្ចារ្យប៉ុណ្ណោះទេពួកគេថែមទាំងមានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ អាចហៅបានថាជាសេដ្ឋីវ័យក្មេងនិងជាម្ចាស់អចលទ្រព្យរាប់លានដុល្លារ។

Jin និង​ Jimin
Jin និង​ Jimin

ទន្ទឹមនឹងនោះដែររឿងដែលល្បីថា Jin គឺជាសមាជិកម្នាក់តែងតែមានឆន្ទៈ ក្នុងការបង្កើនភាពសន្សំសំចៃជានិច្ចជាពិសេស គឺនៅថ្ងៃកំណើតរបស់ Jimin ឆ្នាំនេះតែម្តង ហើយក៏ដូចរាល់ដងគឺ Jin តែងតែជាមនុស្សដំបូងដែលជូនពរសមាជិកក្នុងក្រុមរបស់ខ្លួន​ សូមឲ្យមានថ្ងៃខួបកំណើតដ៏រីករាយផងដែរ។

Jin និង​ Jimin
Jin និង​ Jimin

ហើយអ្វីដែលកាន់តែប្លែកនោះ Jin គួរតែទិញកាតសរសេរមួយឲ្យ Jimin តែលោកបែរជាសរសេរថាពាក្យជូនពរ ថា «Jimin-ah Happy birthday ...» នៅលើក្រដាសកេសកាតុងដែលរហែកទៅវិញ។

ពាក្យជូនពរ ដែល Jin សរសេរឲ្យ Jimin
ពាក្យជូនពរ ដែល Jin សរសេរឲ្យ Jimin

គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេដែល Jin ផ្តល់ឲ្យ Jimin នូវកាតជូនពរសម្រាប់ខួបកំណើតដែលប្លែកៗបែបនេះដោយកាលពីឆ្នាំមុនសមាជិកបងគេប្រចាំក្រុមរូបនេះ ក៏បានប្រើក្រដាសជូតមាត់មួយ ដើម្បីសរសេរជូនពរដល់Jimin ក្នុងថ្ងៃកំណើតផងដែរ៕

ពាក្យជូនពរ ដែល Jin សរសេរឲ្យ Jimin
ពាក្យជូនពរ ដែល Jin សរសេរឲ្យ Jimin

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...