កុំហៅពួកគេបែបនេះឲ្យសោះ បើមិនចង់ត្រូវតារានិករនីមួយៗស្អប់! - TrueID

កុំហៅពួកគេបែបនេះឲ្យសោះ បើមិនចង់ត្រូវតារានិករនីមួយៗស្អប់!

June 8, 2022

យល់ដឹង៖ មនុស្សគ្រប់គ្នា នរណាម្នាក់ ក៏តែងតែវិនិច្ឆ័យទៅលើអ្នកដទៃដែរ គ្រាន់តែអ្នកខ្លះអាចវិនិច្ឆ័យល្អ និងអ្នកខ្លះអាក្រក់ទៅតាមចរិតមនុស្ស។ 

ហើយមនុស្សមួយចំនួន ពិតជាមិនពេញចិត្តឡើយ នៅពេលដែលទទួលបានការហៅ ឬវិនិច្ឆ័យជាប្រចាំ ពីអ្នកដទៃបែបនេះ។

ខាងក្រោមនេះនឹងបង្ហាញពីអ្វី ដែលអ្នកមិនគួរហៅទៅកាន់តារានិករនីមួយៗ បើមិនចង់ត្រូវពួកគេស្អប់ ៖

♈️ Aries (Mar 21 – Apr 19)

អ្នក​ស្អប់​ការ​ហៅ​ថា​ ជាមនុស្សអាត្មានិយម​ ដោយ​សារ​តែ​អ្នក​ចាត់​ទុក​ខ្លួន​ឯង​ជា​អាទិភាពខ្ពស់។ សុខភាពផ្លូវចិត្តរបស់អ្នក គឺមកមុនគេដូច្នេះវាអាចប៉ះពាល់ខ្លាំង នៅពេលដែលគេហៅអ្នក នូវអ្វីដែលអ្នកមិនពេញចិត្ត។

♉️ Taurus (Apr 20 – May 20)

អ្នក​ស្អប់​ការ​ត្រូវ​បាន​គេ​ហៅ​ថា ជាមនុស្សដែល Clingy ដោយ​សារ​តែ​អ្នក​ដាក់​បេះដូង​របស់​អ្នក ​សំខាន់បំផុតទៅមនុស្សជាទីស្រឡាញ់របស់​អ្នក​។ នៅពេលអ្នកខ្វល់ពីនរណាម្នាក់ អ្នកនឹងមិនលាក់វាទេ។

♊️ Gemini (May 21 – Jun 20)

អ្នក​ស្អប់​ការ​ត្រូវ​បាន​គេ​ហៅ​ថា​ ជាមនុស្សផ្លាស់ប្ដូរអារម្មណ៍ច្រើន ​ដោយ​សារ​តែ​អ្នក​មិន​មែន​ជា​មនុស្ស ​ដូច​​អ្នក​កាលពី​អតីតកាលឡើយ​។ មនុស្សនឹងគ្រប់គ្នាផ្លាស់ប្តូរ នៅដែលពេលពួកគេកាន់តែចាស់។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

អ្នក​ស្អប់​ការ​ហៅ​ថា​ មនុស្សស្ងៀមស្ងាត់​ ដោយ​សារ​តែ​អ្នក​មានផាសុខភាព ជាមួយតែមនុស្សដែល យល់ពីចិត្តអ្នកច្បាស់។ អ្នកនិយាយតែនៅពេល ដែលអ្នកមានរឿងសំខាន់ដែលត្រូវនិយាយតែប៉ុណ្ណោះ។

♌️ Leo (Jul 23 – Aug 22)

អ្នក​ស្អប់​ការ​ត្រូវ​បាន​គេ​ហៅ​ថា​ ជា​មនុស្សចង់បានចំណាប់អារម្មណ៍ ​ដោយ​សារ​តែ​អ្នក​ចូល​ចិត្ត​ឈរ​ ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់ពិតប្រាកដ។ អ្នក​មិន​ឃើញ​អ្វី​ខុស​ ជាមួយ​នឹង​ការ​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់ ឬចំណាប់អារម្មណ៍ឡើយ។

♍️ Virgo (Aug 23 – Sep 22)

អ្នក​ស្អប់​ការ​ហៅ​ថា​ តាំងខ្លួនជាថៅកែ​ ដោយ​សារ​តែ​អ្នក​ចូល​ចិត្ត​ដឹក​នាំគេប្រាកដមែន។ ប្រសិនបើអ្នកឃើញបញ្ហា អ្នកនឹងជួសជុលវាប្រសិនបើអ្នកឃើញថាគេខុស អ្នកនឹងកែប្រែពួកគេ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

អ្នកស្អប់ការហៅថា អ្នកជាមនុស្សមើលតែសំបកក្រៅ ដោយសារតែអ្នកយកចិត្តទុកដាក់លើរូបរាង។ ផ្នែកដ៏ធំមួយនៃរបៀប ដែលនរណាម្នាក់មកជួប គឺរបៀបដែលពួកគេបង្ហាញខ្លួនឯង ដូច្នេះអ្នកអាចកត់សំគាល់មនុស្សនោះបាន ដោយការតុបតែងរបស់គេ។

♏️ Scorpio (Oct 23 – Nov 21)

អ្នក​ស្អប់​ការ​ត្រូវ​បាន​គេ​ហៅ​ថា​ ជាមនុស្សរំខាន​ ដោយ​សារ​តែ​អ្នក​មាន​ពាក្យ​ជា​ច្រើន សម្រាប់និយាយ ឬផ្ដល់យោបល់ នៅពេលជួបនរណាម្នាក់​។ អ្នក​មាន​សំឡេង​ ហើយ​អ្នក​នឹង​ប្រើ​វា​ ហើយវាមិនមែនជារឿងខុសទេ ក្នុងការនិយាយអ្វី ដែលអ្នកចង់។

♐️ Sagittarius (Nov 22 – Dec 21)

អ្នក​ស្អប់​ការ​ហៅ​ថា​ ជាមនុស្សដែលលាក់បាំង ​ដោយ​សារ​តែ​អ្នក​មិន​មែន​ជា​សៀវភៅ​ សម្រាប់បើក​ចំហ​ជុំវិញ​មនុស្ស​ថ្មីឡើយ។ អ្នក​ប្រយ័ត្នបំផុត ​ចំពោះ​មនុស្ស​ដែល​អ្នក​គួរទុក​ចិត្ត។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

អ្នក​ស្អប់​ការ​ហៅ​ថា​ ជាមនុស្សដែលធ្វើ​ពុត ​ដោយ​សារ​តែ​អ្នក​ឆ្លាត។ អ្នក​នឹង​មិន​បន្លំ​ខ្លួន​ឯង​ ឱ្យ​មើល​ទៅ​ងាយ​ស្រួល​ជាង​នេះ​ទេ។មនុស្សអាចគិតថាអ្នកអួតអាងទៅលើសមត្ថភាពរបស់អ្នក តែអ្នកគ្រាន់តែធ្វើនូវអ្វីដែលត្រូវប៉ុណ្ណោះ។

♒️ Aquarius (Jan 20 – Feb 18)

អ្នក​ស្អប់​ការ​ហៅ​ថា​ ជាមនុស្សចំលែក​ ដោយ​សារ​តែ​អ្នក​មិន​ធ្វើ​តាម​និន្នាការ របស់គេគ្រប់បែបយ៉ាងឡើយ។ អ្នក​មិន​ឃើញ​ចំណុច ​ក្នុង​ការ​ចម្លង​អ្វី​ដែល​អ្នក​ដទៃ​កំពុង​ធ្វើ​នោះ​ទេ។

♓️ Pisces (Feb 19 – Mar 20)

អ្នក​ស្អប់​ការ​ហៅ​ថា​ ជាមនុស្សល្ងង់​ ដោយ​សារ​តែ​អ្នក​ ឆាប់ជឿ​ទុក​ចិត្តអ្នកដ៏ទៃពេក។ អ្នកមើលមនុស្សដោយតម្លៃមុខ ដាក់ពីមុខ។អ្នកតែងឃើញអំពើល្អនៅក្នុងពួកគេ និងចាំជួយជានិច្ច នៅពេលដែលមនុស្សត្រូវការអ្នក។

ប្រភព: thoughtcatalog 

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...