កូរ៉េខាងត្បូង ៖ ជាមួយនឹងលទ្ធផលបោះឆ្នោតជ្រើសតារាប្រុដែលរាំបានល្អបំផុតរបស់KingChoice ដែលបានបង្ហាញ កាលពីពេលថ្មីៗនេះ បានប្រកាសឲ្យដឹងថា Jiminសមាជិកក្រុម BTS ជាប់ប្រជាប្រិយភាពលំដាប់លេខ១ ក្នុងនាមជាBest Male K-POP Idol Dancer អស់រយៈពេល ៣ឆ្នាំជាប់ៗគ្នា។
Jimin ranked first with over 23M votes!
— JIMIN DATA | Stream With You (@PJM_data) May 31, 2022
King Choice’s Best Male K-Pop Idol Dancer 👑
2020 - 6,281,147
2021 - 4,124,312
2022 - 23,492,638🔥
Thanks and congratulations to all the fans who voted for Jimin!
JIMIN DANCE KING#JiminBestDancer3Years#지민베스트댄서3년연속1위 pic.twitter.com/xNK9nRljvf
ជាក់ស្ដែង Jimin បានបង្កើតកំណត់ត្រាដែលមិនធ្លាប់មានពីមុនមកក្នុងចំណាត់ថ្នាក់លេខ១ ជាមួយនឹងការបោះឆ្នោតលើសពី ២៣លានសម្លេង នៅក្នុងការស្ទង់មតិរយៈពេលមួយខែ។ ការឈ្នះទទួលបានត្រូវបានអបអរសាទរដោយអ្នកគាំទ្រជាមួយនឹងនិន្នាការJIMIN DANCE KING, #JiminBestDancer3Years, និង #지민베스트댄서3년연속1위 ស្របពេលដែលហ្វេនៗពួកគេបានចែករំលែកវីដេអូនៃការសម្តែងដ៏គួរអោយចាប់អារម្មណ៍របស់លោកផងដែរ។
Jimin ត្រូវបានគេទទួលស្គាល់សម្រាប់ការរាំដ៏ឆ្នើមរបស់លោកនៅពេលដែលបានទទួលរង្វាន់នៃការកោតសរសើរពីសមាគមន៍សង្គមអភិរក្សក្បាច់រាំរបស់អ្នកគាំទ្រកូរ៉េបន្ទាប់ពីការបង្ហាញ MMA ឆ្នាំ ២០១៨ របស់លោក លើសពីនេះលោកក៏បានឈ្នះការស្ទង់មតិក្នុងនាមជាDABEME Best Male Dancer រយៈពេល ៤ឆ្នាំជាប់ៗគ្នាផងដែរ។
Jimin ranked first with an overwhelming 330,167 votes!
— JIMIN DATA | Stream With You (@PJM_data) May 9, 2022
DABEME's Best Male Dancer 👑
2019 - nearly 2M votes
2020 - 24,760,917
2021 - 1,052,977
2022 - 330,167
Thanks and congratulations to all the fans across the world who actively voted for Jimin!
DANCE KING JIMIN pic.twitter.com/Rt8J3uYoqh
នៅក្នុងខែមិថុនា ពាក់កណ្ដាលឆ្នាំ២០២២ នេះ Jimin បានបន្តពង្រីកប្រជាប្រិយភាព និងភាពជោគជ័យរបស់លោកដោយទទួលបានតំណែងកំពូលនៅក្នុងការស្ទង់មតិជាច្រើនគិតទៅឥទ្ធិពលរបស់លោកពិតជាមិនធម្មតាឡើយ សមនឹងឈ្មោះសមាជិក្រុម Kpop ល្បីលំដាប់ពិភពលោកពិតៗ៕
ប្រភព ៖ Allkpop