aespa ជាក្រុមចម្រៀងស្រីដំបូងគេ ត្រូវបានជ្រើសតាំងសម្រាប់មុខងារពិសេសនេះ! - TrueID

aespa ជាក្រុមចម្រៀងស្រីដំបូងគេ ត្រូវបានជ្រើសតាំងសម្រាប់មុខងារពិសេសនេះ!

May 14, 2022

កូរ៉េខាងត្បូង ៖ ក្រុមចម្រៀង aespa បានបង្ហាញខ្លួនជាតារា Kpop កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ក្រោមទ្រនំរបស់ក្រុមហ៊ុន SM Entertainment គិតទៅពួកគេទើបតែបានចូលប្រឡូកក្នុងវិស័យកម្សាន្តជាង២ឆ្នាំក៏ពិតមែន ប៉ុន្តែក្រុមនេះបានពង្រឹងតំណែងជាតារាចម្រៀងកូរ៉េជំនាន់ទី៤ ដែលសាងប្រជាប្រិយភាពគួរឲ្យកត់សម្គាល់។

aespa 
aespa 

ឥឡូវនេះ aespa បានក្លាយជាក្រុមចម្រៀង Kpop ស្រីដំបូងគេដែលត្រូវបានជ្រើសរើសជាអ្នកដឹកនាំជំនាន់ក្រោយ“Next Generation Leaders” របស់ទស្សនាវដ្ដី TIME សម្រាប់ឆ្នាំ ២០២២ និងដោយសារពួកគេទទួលបានការចាប់អារម្មណ៍ច្រើន ទើបពួកគេជាប់ជាសិល្បករកូរ៉េតែមួយគត់ដែលមាននៅក្នុងបញ្ជីនេះ។

aespa 
aespa 

គួរបញ្ជាក់ផងដែរថា «NextGeneration Leaders» គឺជាបញ្ជីដែល TIME ចេញផ្សាយជារៀងរាល់ឆ្នាំហើយជ្រើសរើសអ្នកកំណត់និន្នាការ និងអ្នកត្រួសត្រាយផ្លូវដែលនាំផ្លូវទៅកាន់អនាគតដ៏ភ្លឺស្វាង។

aespa 
aespa 

ពីមុន aespa បានសម្តែងនៅ Coachella ហើយទទួលបានការឆ្លើយតបជាវិជ្ជមានពីអ្នកគាំទ្រទូទាំងពិភពលោកសូមអបអរសាទរចំពោះស្នាដៃដ៏អស្ចារ្យ ដោយក្លាយជា​ក្រុម​ចម្រៀង Kpop Girl Groupដំបូង​គេ​ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី TIME ជ្រើស​តាំងសម្រាប់មុខងារអ្នកដឹងនាំជំនាន់ក្រោយ “Next Generation Leaders”

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...