កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ១០ ខែ កញ្ញានេះ Lisaបានចូលរួមសន្និសីទសារព័ត៌មានតាមអ៊ិនធើណែតសម្រាប់ការ Come Back ជាមួយ អាល់ប៊ុមទោលដំបូងរបស់នាងដែលមានចំណងជើងថា «LALISA»។
នៅក្នុងបទសម្ភាសន៍នេះ លើសពីនេះទៀតសម្រាប់ការ Debut ទោលលើកនេះ Lisa ពិតជាដឹងចំពោះដល់សមាជិកក្រុមរបស់នាងដែលបាននៅជាមួយនាងរហូតដល់ព្រឹកព្រលឹម អំឡុងពេលថត MV ដំបូងរបស់នាង។
លើសពីនេះ Lisa ក៏បានសារភាពឲ្យដឹងផងដែរថា នាងអាចរៀបចំគ្រប់យ៉ាងបានយ៉ាងល្អសម្រាប់អាល់ប៊ុមទោលលើកនេះគឺដោយសារតែទទួលបានការគាំទ្រពី BLINKs និងសមាជិកក្រុមរបស់នាងផ្ទាល់៕
ប្រភព ៖ Allkpop