យល់ដឹង៖ Taurus ជាមនុស្សដែលចូលចិត្តញ៉ាំបំផុត ខ្ញុំគិតថា ប្រសិនបើអ្នកជាប់នៅលើកោះជាមួយពួកគេ ពួកគេប្រាកដជាស្វះស្វែង រកអាហារជាជាងរកជំនួយ។
ប៉ុន្តែ អ្នកត្រូវល្អជាមួយពួកគេ បើមិនដូច្នេះទេ ពួកគេនឹងមិនចែកអាហារដល់អ្នកឡើយ។ ផ្ទុយទៅវិញប្រសិនបើអ្នក ចេះសហការគ្នាដោយមិនវិនិច្ឆ័យ ពួកគេនឹងចែករំលែកអ្វីគ្រប់យ៉ាងចំពោះអ្នក។
Taurus គឺជាមិត្តម្នាក់ដ៏ស្មោះត្រង់ ប្រសិនបើពួកគេអាចរកដំនោះស្រាយបាន ដើម្បីចាកចេញពីលើកោះនោះបាន ពួកគេក៏នឹងជួយអ្នកឲ្យមកជាមួយតាមគ្រប់វិធី។ បើអ្នកធ្វើឲ្យពួកគេទាស់ចិត្ត ពួកគេអាចនឹងច្រានអ្នកទម្លាក់ក៏ថាបាន។
ទោះជាយ៉ាងណាក៏ដោយ ក៏ពួកគេនឹងរកគ្រប់វិធីដើម្បីចាកចេញ ព្រោះពួកគេមិនមែនជាមនុស្ស ដែលឆាប់បោះបង់ចោលឡើយ។ អ្វីដែលធ្វើឲ្យពួកគេជោគជ័យ គឺពួកគេនឹងពុះពារគ្រប់ឧបសគ្គ ព្រោះពួកគេពិតជាស្រលាញ់ជីវិតណាស់៕
អត្ថបទដោយ ៖ Yukvey