វិធីដែលតារានិករនីមួយៗគួរធ្វើ ពេលជួបបញ្ហាស្រ្តេសធ្ងន់ធ្ងរ! - TrueID

វិធីដែលតារានិករនីមួយៗគួរធ្វើ ពេលជួបបញ្ហាស្រ្តេសធ្ងន់ធ្ងរ!

September 21, 2021

យល់ដឹង៖ យើងរស់នៅក្នុងសង្គមដែលមានបច្ចេកទេសជឿនលឿន ការប្រកួតប្រជែងខ្ពស់ និងមានមហិច្ឆតាខ្ពស់។ ជារឿយៗនេះបណ្តាលឲ្យមានភាពតានតឹង និងជំងឺស្រ្តេសជាច្រើន ដែលមិនល្អសម្រាប់សុខុមាលភាពផ្លូវចិត្ត និងសុខភាពនោះទេ។

ដូច្នេះវាមានសារៈសំខាន់ណាស់ សម្រាប់យើងម្នាក់ៗ ដើម្បីអាចគ្រប់គ្រងស្ត្រេស ឲ្យបានត្រឹមត្រូវ។

ខាងក្រោមនេះនឹងបង្ហាញពី វិធីដែលតារានិករនីមួយៗ គួរប្រឈមជាមួយបញ្ហាស្រ្តេសដ៏ធ្ងន់ធ្ងរ។

♈️ Aries (Mar 21 – Apr 19)

ថ្វីត្បិតតែមានភាពក្លៀវក្លាក៏ដោយ Aries ជ្រមុជចូលទៅក្នុងកិច្ចការអ្វីមួយ ដែលមានកម្លាំង និងថាមពលទាំងអស់។ ប៉ុន្តែពួកគេក៏អាចមានចិត្តគិតខ្លីផងដែរ។ ការប្រើប្រាស់ថាមពលទាំងអស់របស់ពួកគេ ទៅលើកិច្ចការណាមួយ អាចធ្វើឲ្យពួកគេខកចិត្ត។ ដូច្នេះ Aries ត្រូវការពេលសម្រាកខ្លះ មួយម៉ោងក្នុងមួយថ្ងៃ ឬមួយថ្ងៃពេញសម្រាប់ការសម្រាក ហើយមិនធ្វើអ្វីសោះ ដើម្បីកុំឲ្យការគិតរបស់អ្នក ដំណើរការពេក។

♉️ Taurus (Apr 20 – May 20)

Taurus មានភាពរឹងរូសហើយចង់ឲ្យអ្វីៗសម្រេច តាមបំណងរបស់ពួកគេ។ ពួកគេសង្កត់ធ្ងន់លើខ្លួនឯងច្រើនពេក ដោយព្រួយបារម្ភអំពីរឿងលម្អិត ដើម្បីប្រាកដចិត្តថា ធ្វើបានល្អ។ ហើយប្រសិនបើពួកគេបរាជ័យក្នុងភារកិច្ចអ្វីមួយ ពួកគេនៅតែបន្តគិត អំពីអ្វីដែលខុស និងវិធីដោះស្រាយវា។ អ្វីដែលពួកគេត្រូវការ គឺត្រូវកាត់បន្ថយការព្រួយបារម្ភ និងដឹងពីតម្លៃផ្ទាល់ខ្លួន។

♊️ Gemini (May 21 – Jun 20)

Geminis ងាយនឹងមានប្រតិកម្មភ្លាមៗ ចំពោះរឿងតូចតាច។ ដោយមិនស្ងប់ពួកគេតែងតែត្រូវការធ្វើអ្វីមួយ ដែលអាចឆក់យកថាមពលទាំងអស់របស់ពួកគេ។ ដូច្នេះ Gemini ត្រូវការភារកិច្ចខ្លះៗ ដើម្បីបំបាត់ភាពតានតឹង ដូចជាយូហ្គាដើម្បីធ្វើឲ្យចិត្តរបស់ពួកគេស្ងប់។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

Cancer មានលក្ខណៈឆាប់ប៉ះទង្គិច និងអាណិតខ្លួនឯង។ នៅពេលនរណាម្នាក់ ធ្វើឲ្យពួកគេឈឺចាប់តាមវិធីណាក៏ដោយ ពួកគេមិនបង្ហាញវាទេ ប៉ុន្តែយកទុកក្នុងចិត្ត។ ពួកគេរក្សាអារម្មណ៍របស់ពួកគេ មិនបញ្ចេញឲ្យនរណាដឹងឡើយ ដូច្នេះវិធីល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ គឺដោយគ្រាន់តែបញ្ចេញអារម្មណ៍របស់ពួកគេ ទៅនរណាម្នាក់ដែលពួកគេទុកចិត្ត និងនិយាយឲ្យអស់ដើម្បីឲ្យធូរ។

♌️ Leo (Jul 23 – Aug 22)

ដោយសារពួកគេធ្លាប់ជាអ្នកដឹកនាំស្ថានភាពគ្រប់យ៉ាង ដូច្នេះអ្វីៗដែលស្ថិតនៅក្រៅការគ្រប់គ្រងរបស់ពួកគេ ពិតជាសង្កត់ធ្ងន់លើពួកគេណាស់។ ដូច្នេះវិធីល្អបំផុតសម្រាប់ Leo ដើម្បីដោះស្រាយ គឺត្រូវបន្ថយជំហ៊ានថយក្រោយ ហើយទទួលស្គាល់ថាវាពិតជាចេញពីដៃរបស់អ្នកហើយ។

♍️ Virgo (Aug 23 – Sep 22)

Virgo គឺជាមនុស្សដែលមានមន្ទិលសង្ស័យច្រើនបំផុត។ ពួកគេមានទំនោរគិតច្រើន ហើយសង្កត់ធ្ងន់លើរឿងណាមួយ និងស្ថានភាពដែលពួកគេមិនអាចបញ្ចប់ ឬដោះស្រាយបាន។ វិធីល្អបំផុតក្នុងការដោះស្រាយបញ្ហានេះ គឺត្រូវវិភាគដោយគិតអំពីភាពវិជ្ជមាន ជាជាងអវិជ្ជមាន។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

មនោគមវិជ្ជា និងអារម្មណ៍យុត្តិធម៌របស់ Libra ពិតជាបង្កឲ្យមានភាពតានតឹងដល់ពួកគេណាស់។ នៅពេលដែលពួកគេឃើញភាពអយុត្តិធម៌ ហើយពួកគេអាចមិនអើពើនឹងវា ឬជៀសឆ្ញាយពីវា ពិតជាសង្កត់ធ្ងន់លើពួកគេ និងធ្វើឲ្យពួកគេស្រ្តេសណាស់។ ដូច្នេះពួកគេគួរតែបន្ធូរអារម្មណ៍ ហើយបន្ទាប់មកឆ្លើយតបទៅនឹងស្ថានការណ៍នោះ ដោយស្ងប់ស្ងាត់។

♏️ Scorpio (Oct 23 – Nov 21)

Scorpios មានទំនោរលាក់បាំងអារម្មណ៍របស់ពួកគេ ងប់ងល់នឹងអ្វីមួយពីធម្មជាតិ ហើយមិនសូវជាងាយស្រួលនៅក្នុងស្ថានភាពសង្គមភាគច្រើន ដែលអាចធ្វើឲ្យពួកគេតានតឹងច្រើន។ វិធីល្អបំផុតសម្រាប់ពួកគេ ដើម្បីដោះស្រាយបញ្ហានេះ​ គឺដោយបើកចំហពីអារម្មណ៍របស់ពួកគេ ហើយប្រាប់មនុស្សគ្រប់គ្នា ពីអ្វីដែលពួកគេត្រូវការ។

♐️ Sagittarius (Nov 22 – Dec 21)

ក្នុងនាមជាមនុស្សដែលឯករាជ្យ Sagittarians ត្រូវបានសង្កត់ធ្ងន់ នៅក្នុងស្ថានភាពដែលតម្រូវឲ្យពួកគេធ្វើសកម្មភាពតាមរបៀបជាក់លាក់​និងច្បាស់លាស់។ ពួកគេអាចដោះស្រាយរឿងនេះ បានដោយការចេញទៅក្រៅ និងធ្វើដំណើរតាមការផ្សងព្រេងរបស់ពួកគេ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

ពួកគេមានមហិច្ឆតាខ្ពស់ ហើយតែងបង្កើតស្តង់ដារខ្ពស់ ដែលមិនអាចទៅរួចសម្រាប់ខ្លួនឯងជានិច្ច ព្រោះពួកគេចង់បានអ្វីៗដែលជារបស់ខ្លួនឯង។ ដូច្នេះ Capricorns គួរតែសម្រាកខ្លះ ហើយគិតអំពីអ្វីដែលពួកគេបានធ្វើជាជាងអ្វីដែលពួកគេអាចមាន។

♒️ Aquarius (Jan 20 – Feb 18)

Aquarians ចង់ឲ្យអ្វីៗសម្រេចបាន តាមវិធីរបស់ពួកគេ ឬតាមវិធីណាក៏ដោយដោយគំនិតខ្លួនឯង ដូច្នេះពួកគេមិនចូលចិត្តឲ្យគេប្រាប់ពីអ្វីដែលត្រូវធ្វើទេ។ ពេលខ្លះពួកគេត្រូវបានគិតច្រើនថា តើពួកគេត្រូវធ្វើអ្វីខ្លះឲ្យហើយក្នុងរយៈពេលខ្លី។ វិធីល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ គឺត្រូវបន្ថយល្បឿន និងថយពីកិច្ចការបន្តិច ព្រោះអ្នកមិនចាំបាច់បង្ខំនូវអ្វីគ្រប់យ៉ាងទេ។

♓️ Pisces (Feb 19 – Mar 20)

Pisces មានអារម្មណ៍តានតឹង នៅក្នុងស្ថានភាព ដែលពួកគេបើកចំហចំពោះការវិនិច្ឆ័យដោយមនុស្សផ្សេងទៀត។ ពួកគេអាចជម្នះភាពតានតឹងនេះ បានដោយប្រកាន់យកភាពស្ងប់ស្ងាត់ និងអាកប្បកិរិយាវិជ្ជមាន ហើយចំណាយពេលខ្លះដើម្បីសម្រាកខ្លួនឯង កុំគិតពីអ្នកដ៏ទៃច្រើនពេក។

ប្រភព: timesofindia 

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...