កម្សាន្ត៖ ជឿជាក់ថា សម្រាប់អ្នករស់នៅក្នុងទីក្រុងភ្នំពេញ ដែលមិនសូវមានពេលច្រើន ក្នុងការធ្វើដំណើរកម្សាន្តទៅលេងតាមបណ្ដាខេត្ត កន្លែងបែបធម្មជាតិទាំងពីរទីតាំងខាងក្រោមនេះ ប្រាកដជាទីដ៏ល្អដែលពួកគេ នឹងនឹកដល់មុនគេជាក់ជាមិនខាន។
ជាមួយគ្នានេះដែរ ទីតាំងទាំងពីរដែលយើងនឹងលើកយកមកបង្ហាញខាងក្រោមនេះ ត្បិតតែជាកន្លែងរបស់ក្រុមហ៊ុនឯកជនពិតមែន ប៉ុន្តែសព្វថ្ងៃកំពុងទទួលបានការគាំទ្រ និងពេញនិយមសម្បូរអ្នកទៅទស្សនា ថតរូបលេងជាហូរហែ។
ដោយសារតែទីនេះ ត្រូវបានរៀបចំតុបតែងលម្អយ៉ាងស្រស់ស្រាយ បរិយាកាសបែប Chill Chill ពិសេសនៅក្បែរនោះ ពោរពេញដោយអគារខ្ពស់ៗ មើលទៅប្រៀបដូចកំពុងនៅលើទឹកដីក្រៅប្រទេសយ៉ាងដូច្នោះ៕
១.សួនច្បារនរា (Norea Garden)
មានទីតាំងនៅភូមិកោះនរា សង្កាត់នីរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទីនេះ មានទេសភាពស្រស់ស្អាត បែបអឺរ៉ុប ដែលអាចឲ្យយើង ទៅ Picnic បាន និងទៅកម្សាន្តដើម្បីអានសៀវភៅឲ្យអារម្មណ៏ស្រស់ស្រាយក៏បាន ថតរូបលេងក៏បាន ដោយសេរី។
រូបភាពពី៖ Jomnot
២.Coconut Park
ទីនេះមានទីតាំងនៅក្នុងកោះពេជ្រ។ ហើយទីនេះផងដែរ យើងអាចចូលថតរូបលេងបានដោយសេរី ពិសេស ទីនេះក៏មានកម្មវិធី និងកន្លែងកម្សាន្តជាច្រើន ដូចជាការទស្សនា ការចាក់បញ្ចាំងកុននៅលើវាលស្មៅជាដើម។