កូរ៉េខាងត្បូង ៖តារាចម្រៀងជនជាតិអង់គ្លេស គឺលោក Oli Londonដែលត្រូវបានគេស្គាល់ជាទូទៅ ដោយសារតែការស្រលាញ់ និងការគាំទ្រពិសេសចំពោះ តារាចម្រៀង Jimin សមាជិក BTS ថ្មីៗលោកទើបតែចេញបទថ្មី ស្រាប់តែបានលោតចូលក្នុងតារាងចម្រៀង Kpop ទូទាំងពិភពលោក។
បុរសជនជាតិអង់គ្លេសរូបនេះ បានចេញបទចម្រៀងមួយបទ ដែលមានចំណងជើងថា‘Koreaboo’ហើយបទចម្រៀងនេះ បានផ្ទុះការគាំទ្ររហូតជាប់នៅលើតារាង iTunesK-Pop ដែលបង្ហាញនៅលេខរៀងទី ១៦ មុនពេលឡើងដល់លេខ ៦ ជាកន្លែងដែលបទចម្រៀងល្បីៗជាច្រើន កំពុងស្ថិតនៅ ដូចជាបទរបស់ BTS "Film Out" និងបទរបស់ Rosé "On The Ground"។
លទ្ធផលគួរឱ្យភ្ញាក់ផ្អើលនេះ កើតឡើងនៅពេលដែលអ្នកគាំទ្រKpop ជាច្រើន មានភាពចម្រូងចម្រាស់ជាមួយនឹង Oli London នៅក្នុងកម្មវិធីTikTok។ ទោះបីជាមានភាពចម្រូងចម្រាសយ៉ាងណាក៏ដោយ Oli London ក៏បានប្រមូលផ្តុំអ្នកគាំទ្រ បំបែកឯតទគ្គកម្មថ្មីរបស់ខ្លួន ជាមួយនឹងបទចម្រៀងដែលមានភាពទាក់ទាញខ្ពស់បំផុតនេះ៕